ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ចេញ​យុទ្ធនាការ​ គោះ​ទ្វា​តាម​ខ្នងផ្ទះ​ទ្រង់ទ្រាយ​ធំ​ ទូ​ទាំង​ប្រទេស ​ដើម្បី​ជំរុញ​ឱ្យយុវជន​មក​ពី​គ្រួសារ​ក្រីក្រ​ចូល​រៀន​ជំនាញ

10 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍​មកនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​នឹង​កំពុង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​ខ្នង​ផ្ទះ​ទ្រង់ទ្រាយ​ធំ​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ជំរុញ​ឱ្យ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​បានដឹង​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ទើប​ប្រកាស​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​កន្លង​ទៅ​ ។ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ការងារ…

រាជធានីភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍​មកនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​នឹង​កំពុង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​ខ្នង​ផ្ទះ​ទ្រង់ទ្រាយ​ធំ​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ជំរុញ​ឱ្យ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​បានដឹង​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ទើប​ប្រកាស​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​កន្លង​ទៅ​ ។

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គភាព​ពាក់ព័ន្ធ​ដែល​រួម​មាន​អគ្គនាយកដ្ឋាន​ទទួល​បន្ទុក មន្ទីរ​ការងារ​តាម​បណ្តា​ខេត្ត និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ មន្ត្រី​ក្រសួង​ការងារ​ដែល​រួម​មាន​ថ្នាក់ដឹកនាំ​ផង បាន​ចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​គ្រប់​ច្រកល្ហក​ទូ​ទាំង​ប្រទេស​ដើម្បី​ជំរុញ​ការ​ផ្តល់​ព័ត៌មាន​និង​ជំរុញ​ការ​ចុះ​ឈ្មោះ​នៅ​នឹង​កន្លែង​ត​តែ​ម្តង ​។

សូម​បញ្ជាក់​ថា ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចុះ​ផ្សព្វផ្សាយ​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ការ​ណែនាំ​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​គូសបញ្ជាក់​ថា យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​អំពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ ជា​ពិសេស​នោះ​ដើម្បី​ជា​យន្តការ​ជួយ​ជំរុញ​ឱ្យ​យុវជន​គោលដៅ​ចូល​មក​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​នេះ​ឱ្យ​បាន​ច្រើន តាម​រយៈ​ក្រុមការងារ​ចូល​ទៅ​គោះ​ទ្វា​ដល់​ផ្ទះ​របស់​ពួក​គេ​ផ្ទាល់​ផង​ដែរ​ ។

បើ​តាម​ការ​សង្កេត​ផ្ទាល់ ទោះបី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ក៏​ដោយ ក្រុមការងារ​នៅ​តែ​បន្ត​ចុះ​ផ្សព្វផ្សាយ​និង​ចុះ​ឈ្មោះ​ចូល​រៀន​របស់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម បាន​ធ្វើ​យុទ្ធ​ការ​ចុះ​ផ្សព្វផ្សាយ​ស្តី​ការ​ចុះ​ឈ្មោះ​ចូល​រៀន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ​១ (C1) ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ​រង​ហានិភ័យ អ្នកធ្វើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ នៅ​តាម​មូលដ្ឋាន​នានា ព្រមទាំង​ផ្តល់​ព័ត៌មាន ទទួល​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ផង​ដែរ​។ យ៉ាងណា​ក៏​ដោយ គិត​ម​ដល់​ពេល​នេះ អ្នក​ចុះ​ឈ្មោះ​ចូល​រៀនមាន​ប្រមាណ​ជិត​១​ម៉ឺន​នាក់ ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​ដែល​ស្និទ្ធ​នឹង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​៕ អត្ថបទសហការ