ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់​នៅ​អាហ្វ្រិក​ខាងកើត​ ស្លា.ប់​ជាង​៣០០​នាក់​ហើយ

4 ខែ មុន

អាហ្វ្រិក ៖ តាម​ការ​សិក្សា​វិទ្យាសាស្ត្រ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧​ ធ្នូ​ ថា ភ្លៀង​ដែល​ធ្លាក់​យ៉ាង​ខ្លាំង​ប៉ះ

អាហ្វ្រិក ៖ តាម​ការ​សិក្សា​វិទ្យាសាស្ត្រ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧​ ធ្នូ​ ថា ភ្លៀង​ដែល​ធ្លាក់​យ៉ាង​ខ្លាំង​ប៉ះពាល់​ដល់​អាហ្វ្រិក​ខាងកើត ចាប់តាំងពី​ខែតុលា​មក​ និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​កើន​ដល់​ជាង​៣០០​នាក់ គឺបណ្ដាល​មក​ពី​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​ទាក់ទិន​នឹង​សកម្មភាព​របស់​មុ​ស្ស​។

យោង​តាម​ WORLD WEATHER ATTRIBUTION ជា​បណ្ដាញ​វិទ្យាសាស្ត្រ​ពិភពលោក​មួយ​ដែល​សិក្សា​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​បណ្ដា​ព្រឹត្តិការណ៍​ឧតុនិយម​ធ្ងន់ធ្ងរ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​ប៉ះពាល់​ដល់​ប្រទេស​អេ​ត្យូ​ពី កេ​ន​យ៉ា​និង​សូ​ម៉ា​លី​រវាង​ខែតុលា ​និង​ខែធ្នូ ជា​ភ្លៀង​ខ្លាំង​បំផុត​មួយ​ពុំ​ធ្លាប់​កើត​មាន​សោះ​ក្នុង​តំបន់​នោះ​។ តំបន់​ស្នែងក្របី​នៃ​អាហ្វ្រិក​ខាងកើត ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​។

ជា​តំបន់​រង​គ្រោះ​ដោយសារ​ការ​រាំង​ស្ងួត​អស់​ពេល​៤០​ឆ្នាំ បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​លាន​នាក់​ខ្វះ​ស្បៀង ព្រោះតែ​ដំណាំ​ដាំ់​ដុះ​និង​សត្វពាហនៈ​ពួក​គេ​រង​ការ​បំផ្លាញ ពេល​នេះ​តំបន់​នោះ​រង​គ្រោះ​ដោយ​ទឹកជំនន់​ម្ដង មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​និង​ទឺ​ក​ជំនន់​ដ៏​អាក្រក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ