ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទស្សន​កិច្ច​មេ​ដឹកនាំ​ចិន​នៅ​វៀតណាម​មាន​របៀប​វារៈ​អ្វី​ខ្លះ?

7 ខែ មុន

ទី​ក្រុង​ហាណូយ៖ ​​​​ចិន និង​វៀតណាម​សុទ្ធ​តែ​អះអាង​ដូច​គ្នា​​​ថា​លោក​ស៊ី​ជីនពីង​នឹង​បំពេញ​ទស្ស​នកិច្ច​នៅ​វៀតណាម​​ចាប់​ពី​ថ្ងៃ​អង្គារដល់​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​ដោយ​ផ្សារ​ភ្ជាប់​សារ​នយោបាយ​មួយ​ដែល​រម្លឹក​ថា​យើ​ងមិន​ត្រូវ​ភ្លេច​គោល​ដៅ​របស់​យើង​​​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​​នឹង​គ្នា​​។ គេ​គិត​ថា​គម្រោង​សាង​សង់​ផ្លូវ​ដែក​ក៏​​​ស្ថិត​នៅ​ក្នុង​ចំណុច​ដែល​ត្រូវ​ពិភាក្សា​គ្នា​ផង​ដែរ​។​ មន្ត្រី​រដ្ឋាភិបាល​វៀតណាម​បង្ហើប​ឱ្យ​ដឹង​ថា​នៅ​ក្នុង​នយោបាយ​ការ​បរទេស​របស់​ខ្លួន​​​ ​វៀតណាម​ត្រូវ​តែ​នៅ​ចំណុច​កណ្ដាល​​​ដើម្បី​​កុំ​ឱ្យ​ផ្អៀង​ទៅ​​ប្រទេស​មហា​អំណាច​ណា​មួយ​​ខ្លាំង​​ពេក​រវាង​​​ចិន និង​អាមេរិក,​ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​​កំពុង​ប្រជែង​ឥទ្ធិ​ពល​​​គ្នា​។ ជា​ពិសេស​ ​លោក​បៃដិន​​ទើប​តែ​​បំពេញ​ទស្សន​កិច្ច​នៅ​វៀតណាម​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​តែ​ប៉ុណ្ណោះ​​។​​…

ទី​ក្រុង​ហាណូយ៖ ​​​​ចិន និង​វៀតណាម​សុទ្ធ​តែ​អះអាង​ដូច​គ្នា​​​ថា​លោក​ស៊ី​ជីនពីង​នឹង​បំពេញ​ទស្ស​នកិច្ច​នៅ​វៀតណាម​​ចាប់​ពី​ថ្ងៃ​អង្គារដល់​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​ដោយ​ផ្សារ​ភ្ជាប់​សារ​នយោបាយ​មួយ​ដែល​រម្លឹក​ថា​យើ​ងមិន​ត្រូវ​ភ្លេច​គោល​ដៅ​របស់​យើង​​​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​​នឹង​គ្នា​​។ គេ​គិត​ថា​គម្រោង​សាង​សង់​ផ្លូវ​ដែក​ក៏​​​ស្ថិត​នៅ​ក្នុង​ចំណុច​ដែល​ត្រូវ​ពិភាក្សា​គ្នា​ផង​ដែរ​។​

មន្ត្រី​រដ្ឋាភិបាល​វៀតណាម​បង្ហើប​ឱ្យ​ដឹង​ថា​នៅ​ក្នុង​នយោបាយ​ការ​បរទេស​របស់​ខ្លួន​​​ ​វៀតណាម​ត្រូវ​តែ​នៅ​ចំណុច​កណ្ដាល​​​ដើម្បី​​កុំ​ឱ្យ​ផ្អៀង​ទៅ​​ប្រទេស​មហា​អំណាច​ណា​មួយ​​ខ្លាំង​​ពេក​រវាង​​​ចិន និង​អាមេរិក,​ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​​កំពុង​ប្រជែង​ឥទ្ធិ​ពល​​​គ្នា​។ ជា​ពិសេស​ ​លោក​បៃដិន​​ទើប​តែ​​បំពេញ​ទស្សន​កិច្ច​នៅ​វៀតណាម​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​តែ​ប៉ុណ្ណោះ​​។​​

ថ្នាក់​ដឹកនាំ​ចិន និង​វៀតណាម​​នឹង​ពិភាក្សា​គ្នា​អំពី​គម្រោង​​សាងសង់​ផ្លូវ​រថ​ភ្លើង​សម្រាប់​បម្រើ​​ឱ្យ​ការ​ដឹក​ជញ្ជូន​ ខណៈ​ដែល​ប្រទេស​ចិន​កំពុង​ងាក​មក​ទិញ​ទំនិញ​របស់​វៀតណាម​កាន់​តែ​ច្រើន​ដោយ​សារ​ទំនិញ​ទាំង​នោះ​ធូរ​ថ្លៃ​ និង​ចំណាយ​តិច​លើ​ការ​ដឹក​ជញ្ជូន​។ ជាក់​ស្ដែង​ ផ្លែ​ទុរេន​របស់​ថៃ​ឥឡូវ​នេះ​​​ត្រូវ​វៀតណាម​វ៉ា​ដាច់​ទៅ​ហើយ​សម្រាប់​ទី​ផ្សារ​​របស់​​ចិន។ មូល​ហេតុ​​​ដោយ​សារ​​ទុរេន​វៀតណាម​​​មាន​គុណ​ភាព​ល្អ​​ និងដឹក​ជញ្ជូន​ចូល​ប្រទេស​ចិន​បាន​ឆាប់​រហ័ស​។ ​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​​​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​​​ថា​ការ​វិនិយោគ​រួម​គ្នា​​នៅ​​ក្នុង​គម្រោង​​ផ្លូវ​ដែក​ជា​ផ្នែក​​មួយ​នៃ​គំនិត​ផ្ដួច​ផ្ដើម​​ផ្លូវ​​ និង​ខ្សែ​ក្រវាត់​។​

​​ប្រភព​ខ្លះ​ទៀត​ប្រាប់​ថា​បញ្ហា​ពាក់​ព័ន្ធ​នឹង​លោហ​ធាតុ​កម្រ​ដែល​ប្រើ​ប្រាស់​សម្រាប់​ផលិត​គ្រឿង​អេឡិច​ត្រូនិច ជា​ពិសេស​ស្មាតហ្វូន​ និង​កុំ​ព្យូទ័រ​ ក៏​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​ដែល​ត្រូវ​ពិភាក្សា​គ្នា​ផង​ដែរ​។ វត្ថុ​ធាតុ​ប្រភេទ​នេះ​គេ​ដឹង​ថា​មាន​តែ​ប្រទេស​ចិនទេ​ដែល​សម្បូរ​ច្រើន​ជាង​គេ​​រហូត​ដល់​៤៤​លាន​តោន។ ​នេះ​ក៏​ជា​ប្រធាន​បទ​ក្ដៅ​ផង​ដែរ​​​នៃ​ការ​ប្រជែង​គ្នា​រវាង​ចិន និង​អា​មេរិក​។ ប្រទេស​មហា​អំណាច​ទាំង​ពីរ​ចង់​ឱ្យ​ប្រទេស​ដទៃ​ចូលរួម​​នៅ​ក្នុង​ខ្សែ​សង្វាក់​ផលិត​កម្ម​របស់​ខ្លួន​​ដើម្បី​​​ប្រើ​ប្រាស់​​វត្ថុ​ធាតុ​ដើម​ប្រភេទ​នេះ​ផលិត​​​ធុង​អាគុយ​បំពាក់​នៅ​លើ​​រថ​យន្ត​​​អគ្គិសនី​, បន្ទះ​សូឡា​ និង​​គ្រឿង​បរិក្ខារ​​​ដែល​​ប្រើ​​បច្ចេក​វិទ្យា​ទំនើប​។

មន្ត្រី​វៀតណាម​ម្នាក់​ប្រាប់​ថា​វៀតណាម​បើក​ទូលាយ​ជា​និច្ច​នៅ​ក្នុង​ការ​សហ​ការ​ជា​មួយ​ប្រទេស​ទាំង​ពីរ​។ យើង​មិន​អាច​ពន្លែង​ដៃ​ចេញ​ពី​ប្រទេស​ណា​មួយ​បាន​ទេ​ (នៅ​ក្នុង​ចំណោម​ទាំង​ពីរ​នេះ)​។ វៀតណាម​​មាន​លោហធាតុ​កម្រ​ស្តុក​ទុក​នៅ​ក្នុង​ដី​ច្រើន​​លំដាប់​ទី​​​ពីរ​​នៅ​លើ​ពិភព​លោក​​បន្ទាប់​ពី​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​​អ្នក​វិទ្យា​សាស្ត្រ​អាមេរិក​។ គ្រាន់តែ​ថា​គេ​មិន​ទាន់​ដឹង​បរិមាណ​ជាក់​លាក់​ប៉ុន្មាន​លាន​តោន​ដូ​ច​ប្រទេស​ចិន​​។​

ប្រភព​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​​​បន្ត​ជំរុញ​ឱ្យ​វៀតណាម​ប្រកាន​ខ្ជាប់​នូវ​ក្ដី​សុបិន​រួម​។ ពោល​គឺ​ការ​​ប្រកាន់​គោល​ជំហរ​ដូច​គ្នា​ពាក់​ព័ន្ធ​​នឹង​​​ការ​ថែ​រក្សា​សន្តិសុខ​នៅ​ក្នុង​តំបន់​។​​ និយាយ​ឱ្យ​ស្រួល​ស្ដាប់​ចិន​មិន​ចង់​ឃើញ​វៀតណាម​បណ្ដោយ​ខ្លួន​ឱ្យ​ប្រទេស​មហា​អំណាច​ខ្ចី​ដៃ​ប្រើ​ដើម្បី​ទប់​ទល់​​នឹង​ចិន​ទេ​។​

​អ្នក​វិភាគ​យល់​ថា​វៀតណាម​ប្រាកដ​ជា​ចូល​រួម​​​នៅ​ក្នុង​បេសកកម្ម​របស់​ចិន​ដើម្បី​សម្រេច​ក្ដី​សុបិន​រួម​នៅ​ក្នុង​សហ​គមន៍​ និង​ដើម្បី​​ទប់​បង្ហៀរ​នៃ​ទំនាក់​ទំនង​រវាង​វៀតណាម​ និង​​​អាមេរិក​ កុំ​ឱ្យ​​ទំនាក់​ទំនង​នេះ​ហក់​លោត​ហួស​ព្រំដែន​ពេក​។ ​វៀតណាម​ និង​អាមេរិក​កំពុង​កៀក​ដៃ​គ្នា​ឆ្ពោះ​ទៅ​រក​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​ស៊ី​ជម្រៅ​គ្រប់​ជ្រុង​ជ្រោយ​។ តាម​រយៈ​ទស្សន​កិច្ច​របស់​លោក​បៃដិន​កាល​ពី​ប៉ុន្មាន​ខែ​មុន​នោះ​ ច្បាស់​ណាស់​ថា​វៀតណាម និង​អាមេរិក​ត្រៀម​អភិវឌ្ឍ​ទំនាក់​ទំនង​ថែម​មួយ​កម្រិត​ទៀត​៕​

ប្រភព៖ Asia Nikkei និង​ប្រភព​ដទៃ​ទៀត​
https://asia.nikkei.com/Politics/International-relations/Xi-Jinping-to-visit-Vietnam-with-rail-project-talks-expected

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ