ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹក​សម្ភា​រៈ​សំណង់​១​គ្រឿង​ចុះទូក ​ដាច់​ហ្វ្រាំង​រអិល​ធ្លាក់​ចូល​ទឹកទន្លេ​នៅ​កំពង់ដ​ស្វាយ​ជ្រុំ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​សម្ភា​រៈសម្រាប់​សាងសង់​មួយ​គ្រឿង បាន​រអិល​ធ្លាក់​ចូល​ទឹក​ទន្លេមេគង្គ​

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​សម្ភា​រៈសម្រាប់​សាងសង់​មួយ​គ្រឿង បាន​រអិល​ធ្លាក់​ចូល​ទឹក​ទន្លេមេគង្គ​លិចបាត់​ និង​បណ្តាល​អោយ​អ្នកបើកបរ​របួសស្រាល ​ខ​ណៈពេល​បើក​ចុះទូក​កាណូត​ឆ្លង​ដ ហើយជាន់​ហ្វ្រាំងមិន​ស៊ី ។

ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​រសៀល​ថ្ងៃ​ទី ៦​ ខែធ្នូ​ឆ្នាំ ២០២៣ នៅ​ចំណុច​កំពង់ដ​ស្វាយ​ជ្រុំ ក្នុង​ភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នោះ​ជា​រថយន្ត​ឈ្មួ​ល ម៉ាក់ KAI FRONTIER ពណ៌​ខៀវ មិន​ចាំ​ស្លាក​លេខ មាន​ដឹក​ដែក អ​ន្ទា​រ ក្តា​រ​ពុម្ព និង​ស័ង្កសី បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ រួម​ជាដំណើរ​ជាមួយ​កម្មករ​២​នាក់​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​នោះ​ដឹក​គ្រឿង​សម្ភា​រៈ​សម្រាប់​សាង់សង់​ចុះ​ទូកដ ដែល​មាន​ចំណោទ​ដើម្បី​ឆ្លង​ទៅ​ត្រើយម្ខាង ក្នុង​​គោលបំណង​ទៅ​ព្រែក​តា​ម៉ាក់ ។​ ខ​ណៈនោះ ហ្វ្រាំងមិន​ស៊ី កម្មករក៍បាន​នាំ​គ្នាជួយ​កល់ដែរ​ តែ​កល់​មិនជា​ប់ក៍​បាន​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ បោក​ផ្ទប់​ទៅ​នឹង​ទឹក ​បណ្តាល​អោយ​បែក​កញ្ចក់​រង​របួស​អ្នកបើកបរ ។​

ទោះបីជា​យ៉ាងណា អ្នកបើកបរ​បាន​បើកទ្វារ​ចេញ រួច​ផុត​ពី​គ្រោះថ្នាក់​ ។ ​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ ម្ចាស់កំពង់​ដរ​ក៏បាន​យក​រថយន្ត​ស្ទូ​ច និង​គ្រឿងចក្រ ដើម្បីអូស​យក​រថយន្ត​នោះ​ឡើង​លើគោក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ