ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ ចំណុច​ពិសេស ដើម្បី​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​ខំប្រឹង​រៀន !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ឪពុក​ម្តាយ យើង​ប្រាថ្នា​ចង់បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន​ៗ ។ យើង​ចង់ឱ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​គ្រប់យ៉ាង ដែល​ពួក​គេ​ជ្រើសរើស​ធ្វើ​ក្នុង​នាម​ជា​មនុស្ស​ពេញវ័យ ។ យ៉ាងណាមិញ យើង​ចង់បាន​សម្រាប់​ពួក​គេ…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ឪពុក​ម្តាយ យើង​ប្រាថ្នា​ចង់បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន​ៗ ។ យើង​ចង់ឱ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​គ្រប់យ៉ាង ដែល​ពួក​គេ​ជ្រើសរើស​ធ្វើ​ក្នុង​នាម​ជា​មនុស្ស​ពេញវ័យ ។ យ៉ាងណាមិញ យើង​ចង់បាន​សម្រាប់​ពួក​គេ គឺ​មិន​គ្រប់គ្រាន់​ទេ ។ កូន​ៗ​ត្រូវ​តែ​ចង់បាន​សម្រាប់​ខ្លួន​គេ ទើប​ជា​រឿង​សំខាន់ ។ ជា​ការ​ពិត​ណាស់ មិនមែន​គ្រប់​កុមារ​ទាំងអស់​នឹង​ពូកែ​ក្នុង​សាលា​នោះ​ទេ ។ កុមារ​ខ្លះ​មាន​ភាព​ខ្លាំង​នៅ​កន្លែង​ផ្សេង ហើយ​អ្នក​ផ្សេង​ទៀត​អាច​មាន​បញ្ហា​ក្នុង​ការ​រៀនសូត្រ ដែល​រារាំង​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា ។ ប៉ុន្តែ ទោះបី​បណ្តាល​មក​ពី​អ្វី ពួក​គេ​អាច​នឹង​ប្រសើរ​ឡើង​បើ​អ្នកដឹង​អំពី​របៀប​ជំរុញ​ពួក​គេ​ឱ្យ​ប្រឹងប្រែង ។

១ បង្កើត​រចនាសម្ព័ន្ធ និង​ទម្លាប់ ៖ ភាព​ទៀងទាត់​នៃ​រចនាសម្ព័ន្ធ និង​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចិញ្ចឹម​កូន​របស់​អ្នក ។ ស្ថេ​រ​ភាព​នៅផ្ទះ​នឹង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ទំនុកចិត្ត និង​ការ​លើកទឹកចិត្ត ដើម្បី​ប្រឹងប្រែង​រៀនសូត្រ​នៅ​សាលា ។ ជា​ញឹកញាប់ នៅ​ពេល​អ្នក​ព្យាយាម​ជំរុញ​កូន​របស់​អ្នក​ឱ្យធ្វើ​អ្វីមួយ ជម្លោះ​អាច​កើតឡើង ។ ម៉ោង​ចូល​គេង ការ​បំពេញ​កិច្ចការ​ផ្ទះ ឬ​ម៉ោង​លេង​ជាមួយ​មិត្ត​ភ័ក្តិ​របស់​ពួក​គេ សុទ្ធតែ​ជា​ប្រភព​នៃ​ជម្លោះ លុះត្រាតែ​អ្នក​បាន​រៀបចំ​រចនាសម្ព័ន្ធ និង​ទម្លាប់​រស់នៅ​ឱ្យ​បាន​ល្អ​ប្រសើរ ។ ជា​ការ​ពិត​ណាស់​អ្នក​ត្រូវ​តែ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់ និង​ទម្លាប់​គ្រួសារ​របស់​អ្នក ហើយ​ដឹកនាំ​ដោយ​គំរូ​ឱ្យ​ពួក​គេ​ឃើញ ។

២ សង្កត់ធ្ងន់​លើ​ដំណើរការ​នៃ​លទ្ធផល ៖ លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យធ្វើ​អ្វី​ដែល​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​សាលារៀន ។ ការ​ធ្វើ​កិច្ចការ​ផ្ទះ​ឱ្យ​បាន​ទៀងទាត់ ការ​យកចិត្តទុកដាក់​ក្នុង​ថ្នាក់ និង​ការ​សិក្សា​អាច​នាំ​ឱ្យ​ទទួល​បាន​ចំណាត់ថ្នាក់​ប្រសើរ​ជាង​មុន និង​សមិទ្ធផល​សិក្សា​ផ្សេង​ៗ​ទៀត ។ កូន​របស់​អ្នក​អាច​ធ្វើ​អ្វី​ៗ​តាម​នេះ​ទាំងអស់ និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​វា ប៉ុន្តែ​មិន​ចាំបាច់​ទាល់តែ​ប្រឡង​បាន​ចំណាត់​ថ្នាក់ខ្ពស់​នោះ​ទេ ។ ប្រសិនបើ​អ្នក​គ្រាន់តែ​សង្កត់ធ្ងន់​ទៅ​លើ​លទ្ធផល​ចុង​ក្រោយ​នៃ​សកម្មភាព ការ​ខកចិត្ត​របស់​អ្នក​អាច​បង្អាក់​កូន​របស់​អ្នក​ពី​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ។ មិន​ថា​កូន​របស់​អ្នក​ទទួល​បាន​ពិន្ទុ​ខ្ពស់ ឬ​ទទួល​បាន​រង្វាន់​ពីសា​លា​នោះ​ទេ ពួក​គេ​ត្រូវ​តែ​មើលឃើញ​ការ​កោតសរសើរ​របស់​អ្នក​ចំពោះ​ការងារ​ដែល​ពួក​គេ​បាន​ធ្វើ ។

៣ បង្រៀន​ជំនាញ​រៀបចំ​ឱ្យ​កូន​របស់​អ្នក ៖ មាន​ពេល​ខ្លះ​ដែល​អ្នក​អាច​កត់សម្គាល់​ឃើញ​កូន​របស់​អ្នក​ពិបាក​ក្នុង​ការ​គ្រប់គ្រង​កិច្ចការ​ផ្ទះ សកម្មភាព​ក្រោយ​សាលា និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ហើយ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​ពួក​គេ​រវល់​ខ្លាំង​ម្ល៉េះ ។ សូម​ចាំ​ថា ជំនាញ​រៀបចំ​ដែល​អ្នកមាន​ត្រូវ​តែ​បញ្ជូន​បន្ត​ទៅ​កូន​របស់​អ្នក ។ បង្រៀន​កូន​របស់​អ្នក​ពី​របៀប​គ្រប់គ្រង​ពេលវេលា​របស់​ពួក​គេ កំណត់​អាទិភាព​សកម្មភាព និង​រៀបចំ​របស់របរ​របស់​ពួក​គេ ។ បង្ហាញ​ពួក​គេ​ពី​សារៈសំខាន់​នៃ​ការ​បង្កើត​បញ្ជី ការ​ប្រើប្រាស់​ប្រតិទិន និង​រៀបចំ​ខ្លួន​ពួក​គេ​ជា​មុន​សម្រាប់​សកម្មភាព​ជិត​មក​ដល់ ។ នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ត្រៀមខ្លួន​កាន់តែ​ច្រើន អាកប្បកិរិយា​របស់​ពួក​គេ​ចំពោះ​សាលារៀន​នឹង​ប្រសើរ​ឡើង ហើយ​ពួក​គេ​អាច​នឹង​ធ្វើ​បាន​ប្រសើរ ។

៤ ជួយ​ពួក​គេ​ឱ្យ​ឃើញ​រូបភាព​ធំ ៖ ក្មេង​ៗ​អាច​ងឿងឆ្ងល់​ជាមួយនឹង​ចំណាត់ថ្នាក់​របស់​ពួក​គេ ។ ជា​មធ្យោបាយ​នៃ​ការ​លើកទឹកចិត្ត​ពួក​គេ ជួយ​ពួក​គេ​ឱ្យ​មើលឃើញ​រូបភាព​ធំ ហេតុ​អ្វី​បានជា​ការ​ខិតខំ​ប្រឹងប្រែង គឺ​ចាំបាច់​សម្រាប់​គោលដៅ និង​ភាព​ជោគជ័យ​នា​ពេល​អនាគត​របស់​ពួក​គេ ។ ពិភាក្សា​អំពី​អាជីព និង​គោលដៅ​ជីវិត និង​របៀប​ដែល​ការ​ខំប្រឹង​នៅ​ក្នុង​សាលារៀន​ឥឡូវនេះ អាច​ជួយ​ឱ្យ​ពួក​គេ​នៅ​ថ្ងៃ​ខាង​មុខ ។ នៅ​ពេល​ដែល​ពួក​គេ​មើលឃើញ​ថា អ្នក​សិក្សា​រៀនសូត្រ​អាច​ទទួល​បាន​ផល​ល្អ មាន​ផាសុកភាព និង​រស់នៅ​ស្រួល ពួក​គេ​នឹង​មាន​អារម្មណ៍​ថា មានការ​លើកទឹកចិត្ត ខំប្រឹង​រៀនសូត្រ​បន្ថែម​ទៀត ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។ សាលារៀន​បន្ត​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​រៀងរាល់ថ្ងៃ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕