ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អូស្ត្រាលី​សុខ​ចិត្ត​ប្រថុយ​គ្រោះ​ថ្នាក់​ជួយ​រំដោះ​សុនខ​​ពី​សត្វ​កង​គូរូ

4 ខែ មុន

ទី​ក្រុង​ស៊ីដនី៖ បុរស​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ឈ្មោះក្រេក​តុងឃីន​ ​(Greig Tonkins)​ ​សុខ​ចិត្ត​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដើម្បី​​ជួយ​រំដោះ​សត្វ​សុនខ​របស់​ខ្លួន​ចេញ​ពី​កណ្ដាប់​ដៃ​របស់​សត្វ​កង​គូរូ​​។​ ​គេ​មិន​ទាន់​ដឹង​ថា​តើ​មក​ពី​មូល​ហេតុ​អ្វី​ទើប​បាន​ជា​សត្វ​ទាំង​២​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​ប្រទាញ​ប្រទង់​គ្នា​យ៉ាង​ដូច្នេះ​។ ​​​បុរស​​ឈ្មោះ​ក្រេក​កំពុង​ជិះ​​ឡាន​ហ្ស៊ីប​សុខ​ៗ​ គាត់​​​ហក់​ចុះ​​ពី​លើ​ឡាន និង​រត់​​សំដៅ​ទៅ​រក​​សត្វ​ទាំង​២​។ ពេល​ទៅ​ដល់​ឃើញ​កង​គូរូ​ចាប់​ក្រៀក​ក​សត្វ​សុនខ​របស់​គាត់​មិន​ព្រម​លែង​​ទាល់​តែ​សោះ​។…

ទី​ក្រុង​ស៊ីដនី៖ បុរស​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ឈ្មោះក្រេក​តុងឃីន​ ​(Greig Tonkins)​ ​សុខ​ចិត្ត​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដើម្បី​​ជួយ​រំដោះ​សត្វ​សុនខ​របស់​ខ្លួន​ចេញ​ពី​កណ្ដាប់​ដៃ​របស់​សត្វ​កង​គូរូ​​។​ ​គេ​មិន​ទាន់​ដឹង​ថា​តើ​មក​ពី​មូល​ហេតុ​អ្វី​ទើប​បាន​ជា​សត្វ​ទាំង​២​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​ប្រទាញ​ប្រទង់​គ្នា​យ៉ាង​ដូច្នេះ​។ ​​​បុរស​​ឈ្មោះ​ក្រេក​កំពុង​ជិះ​​ឡាន​ហ្ស៊ីប​សុខ​ៗ​ គាត់​​​ហក់​ចុះ​​ពី​លើ​ឡាន និង​រត់​​សំដៅ​ទៅ​រក​​សត្វ​ទាំង​២​។ ពេល​ទៅ​ដល់​ឃើញ​កង​គូរូ​ចាប់​ក្រៀក​ក​សត្វ​សុនខ​របស់​គាត់​មិន​ព្រម​លែង​​ទាល់​តែ​សោះ​។

ឃើញ​ដូច្នោះ គាត់​ក៏​បញ្ចេញ​កាយវិការ​ហាក់​ដូច​ជា​ចង់​ស្ទុះ​ទៅ​ចាប់​ទាញ​សុនខ​ចេញ​ពី​ដៃ​របស់​កង​គូរូ។ ប៉ុន្តែ​កង​គូរូ​អាច​នឹង​ស្មាន​ថា​បុរស​នោះ​ប៉ុន​ប៉ង​ធ្វើ​បាប​វា​។ វា​ក៏​ពន្លា​ដៃ​ចេញ​ពី​ក​របស់​សុនខ ហើយ​ចាប់​ផ្ដើម​តាំង​ឃុំ​​ប្រុង​ប្រដាល់​ជា​មួយ​គាត់​​។ បុរស​នោះ​ក៏​ដាល់​​​កង​គូរូ​មួយ​ដៃ​ ប៉ុន្តែ​​មិន​ថ្វី​ទេ​ព្រោះ​វា​ជា​សត្វ​ដែល​មាន​សាច់​ដុំ និង​មាន​កាយ​សម្បទា​មាំ​មួន​។ អ្នក​ដែល​​ឃើញ​ព្រឹត្តិការណ៍​នោះ​ផ្ទាល់​ភ្នែក​និយាយ​ថា​​កង​គូរូ​នោះ​ហាក់​​ដូច​ជា​​មាន​ស្មារតី​រឹង​ប៉ឹង និង​មិន​មាន​បញ្ហា​របួស​ស្នាម​អ្វី​ទេ​។​

អ្នក​ជំនាញ​បក​ស្រាយ​អំពី​មូល​ហេតុ​ដែល​កង​គូរូ​ចាប់​ក្រៀក​ក​សត្វ​សុនខ​មិន​ព្រម​លែង​​​
អ្នក​ជំនាញ​​សត្វ​ព្រៃ​​យល់​ថា​អាកប្បកិរិយា​របស់​កង​គូរូ​នៅ​ពេល​នោះ​មាន​លក្ខណៈ​​​ខុស​ប្លែក​​ពី​ធម្មតា​។ ​ជា​ទូទៅ​​​ សត្វ​នេះ​មិន​ចង់​ប្រទាំង​ប្រទើស​គ្នា​​ជា​មួយ​នឹង​សត្វ ឬ​មនុស្ស​ទេ​។ កង​គូរូ​ជា​សត្វ​ស៊ី​តិណ​ជាតិ​ជា​អាហារ​ (តិណាសី) ហើយ​​​​ក៏​មិន​មែន​ជា​​​សត្វ​ប្រមាញ់​​នោះ​ដែរ​​។​ ​ជា​ទម្លាប់​​​ ​នៅ​ពេល​​​ឃើញ​សត្វ​ដទៃ​ទៀត​ទៅ​ក្បែរ​​​ វា​នឹង​ដក​ខ្លួន​ថយ​ពី​ទីតាំង​ឈរ​ជើង​របស់​វា​។​ ប៉ុន្តែ​ចម្លែក​អ្វី​តែ​សត្វ​កង​គូរូ​មួយ​ក្បាល​នេះ។ ​វា​មិន​ត្រឹម​តែ​មិន​ដក​ខ្លួន​ថយ​ទេ ​វា​​បែរ​ជា​ហាន​​ត​ទល់​ជា​មួយ​សត្វ​សុនខ​ថែម​​​ទៀត​។

បណ្ឌិត​ម៉ាក​ អឹល​ឌ្រីច (Mark Eldridge) យល់​ថា​ប្រហែល​ជា​សត្វ​សុនខ​ជា​អ្នក​បង្ក​បញ្ហា​មុន​ ដោយ​​ព្រុស​ដាក់​​សត្វ​កង​គូរូ ព្រោះ​សត្វ​សុនខ​​ទាំង​នោះ​ជា​ប្រភេទ​សុនខ​កោះ​សត្វ​ ឬ​សុនខ​ប្រមាញ់​សត្វ​។ មាន​ន័យ​ថា​មិន​មែន​កងគូរូ​ដើរ​សំដៅ​ទៅ​រក​សុនខ​ទេ ប្រហែល​ជា​សុនខ​ដើរ​សំដៅ​ទៅ​រក​កង​គូរូ​មុន​។ លោក​យល់​ថា​កង​គូរូ​ចាប់​ក្រៀក​ក​របស់​សុនខ​ដើម្បី​ការ​ពារ​ខ្លួន​។

បណ្ឌិត​ម៉ាក​យល់​ថា​​មុន​ពេល​ម្ចាស់​សុនខ​ទៅ​ដល់ កង​គូរូ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត​ ម៉្លោះ​ហើយ​មាន​តែ​កៀក​ក​សុនខ​នៅ​មួយ​កន្លែង​។ ប៉ុន្តែ​នៅ​ពេល​បុរស​ម្ចាស់​សុនខ​វ័ធ​កង​គូរូ​មួយ​ដៃ​ ធ្វើ​ឱ្យ​កង​គូរូ​សម្រេច​ថា​ត្រូវ​ដក​ខ្លួន​ថយ​តែ​ម្ដង​។ ​​អ្នក​ជំនាញ​យល់​ថា​មនុស្ស​យើង​បើ​​ប្រើ​ដៃ​ទទេ​វ៉ៃ​មួយ​ស្មើ​​​​​មិន​អាច​ឈ្នះ​កង​គូរូ​ទេ​ព្រោះ​វា​​​​មាន​កាយ​សម្បទា​​មាំ​មួន​​ មាន​​​សាច់​ដុំ​ធំៗ​​ ​និង​មាន​ក្រញាំ​ដៃ ​ក្រញាំ​ជើង​វែង​ៗ​។ បណ្ឌិត​ម៉ាក​យល់​ថា​នេះ​សំណាង​ហើយ​​ដែល​​កង​គូរូ​មិន​ត​ដៃ​។​ ​កុំ​អី​ម្ចាស់​សុនខ​អាច​នឹង​រង​របួស​ធ្ងន់​​។​

ប្រតិកម្ម​ពី​ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ និង​អ្នក​ការ​ពារ​សិទ្ធិ​របស់​សត្វ​​
ក្រោយ​ការ​បង្ហោះ​វីឌីអូ​ឃ្លីប​​​នៅ​លើ​បណ្ដាញ​សង្គម ក្រុម​អ្នក​ស្រឡាញ់​សត្វ​ព្រៃ និង​អ្នក​ការ​ពារ​សិទ្ធិ​របស់​សត្វ​បាន​បញ្ចេញ​ប្រតិ​​កម្ម​​​ចំពោះ​​រឿង​នេះ​​​។ អ្នក​ខ្លះ​បញ្ចេញ​មតិ​ថា​​បុរស​ម្ចាស់​សុនខ​​គួរ​តែ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រំដោះ​សត្វ​សុនខ​ពី​កណ្ដាប់​ដៃ​របស់​កង​គូរូ​​ទៅ​បាន​ហើយ​ ហើយ​ដើរ​ចេញ​ពី​ទី​នោះ​​ទៅ​ចប់​រឿង​បាត់​ទៅ​ហើយ​។ ប៉ុន្តែ​អ្នក​ខ្លះ​យល់​ថា​ស្ថាន​ភាព​នៅ​ពេល​នោះ​​មិន​អាច​មើល​ស្រាល​​​បាន​ឡើយ។ គាត់​គ្រាន់​តែ​ចង់​ការ​ពារ​សុនខ​ និង​ការ​ពារ​ខ្លួន​គាត់​តែ​ប៉ុណ្ណោះ​។​

នៅ​ក្នុង​វីឌីអូ​នោះ បើ​គេ​ពិនិត្យ​ឱ្យ​បាន​ដិត​ដល់​ គេ​ឃើញ​ថា​ទោះ​បី​ម្ចាស់​សុនខ​ព្យាយាម​ដក​ថយ​ពី​រ​បី​ជំហាន​​ហើយ​ក៏​ដោយ​ ក៏​​សត្វ​កង​គូ​រូ​នៅ​តែដើរ​​​សំដៅ​ទៅ​រក​គាត់​​​ ​​និង​ចាប់​ផ្ដើម​តាំង​ឃុំ​​ដាក់​គាត់​ ​ហាក់​ដូច​ជា​ចង់​ប្រដាល់​​​គ្នា​ជា​មួយ​គាត់​​។ ​គេ​ដឹង​ថា​​ក្រេក​​តុងឃីន (Greig Tonkins)​​​ជា​មនុស្ស​ស្រឡាញ់​សត្វ​ និង​ជា​បុគ្គលិក​បម្រើ​ការ​​នៅ​សួន​សត្វ​ថារ៉ុនហ្កា (Taronga)។ គណៈ​គ្រប់​គ្រង​សួន​សត្វ​បាន​ទទួល​យក​នូវ​មតិ​យោបល់​​របស់​ប្រិយ​មិត្ត​​ពាក់​ព័ន្ធ​នឹង​ហេតុ​ការណ៍​នោះ​។ ប៉ុន្តែ​សួន​សត្វ​សម្រេច​ចិត្ត​អនុញ្ញាត​ឱ្យ​គាត់​ធ្វើ​ការ​នៅ​ទី​នេះ​ជា​បន្ត​ទៀត​​ទោះ​បី​មតិ​ខ្លះ​ទាម​ទារ​ឱ្យ​បណ្ដេញ​គាត់​ចេញ​ពី​ក្រប​ខណ្ឌ​ការ​ងារ​យ៉ាង​ណា​ក្ដី​៕​​

ប្រភព៖ Daily Mail និង​ប្រភព​ដទៃ​ទៀត​
https://a-z-animals.com/blog/man-punches-kangaroo-to-save-his-dog-in-most-australian-moment-ever/#:~:text=In%20this%20case%2C%20the%20man,the%20kangaroo%20got%20his%20dog
https://www.dailymail.co.uk/news/article-4003998/The-kangaroo-defended-instead-running-away-Expert-explains-marsupial-dog-HEADLOCK-pooch-s-owner-punched-face.html


វីឌីអូ https://www.youtube.com/watch?v=FIRT7lf8byw&ab_channel=ViralHog

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ