ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​បំផ្លាញ​ទន្លេមេគង្គ ព្រោះតែ​ត្រូវការ​ថាមពល​ឡើយ

4 ខែ មុន
  • ភ្នំពេញ

កម្ពុជា​ត្រូ​វការ​ថាមពល​ដើម្បី​អភិវឌ្ឍន៍ ​។ ប៉ុន្តែ​កម្ពុជា​មាន​ឆ​ន្ទះ​ខ្ពស់​ក្នុង​កិច្ច​ការពារ​ទន្លេមេគង្គហើយ មិន​បំផ្លាញ​ទន្លេ​ដ៏​សំខាន់​នេះ ព្រោះតែ​តម្រូវការ​ថាមពល​ឡើយ ​។ សារ​នយោបាយ​មួយ​ដែល​បាន​ប្រកាស​ផ្ទាល់មាត់​ ដោយ​មេដឹកនាំ​បន្តវេន​កម្ពុជា គឺ​ពិតជាមានអត្ថ​ន័យ​កក់ក្តៅ ​និង​ទំនុកចិត្ត​មួយ​ជូន​អ្នក​អភិរក្ស​…

កម្ពុជា​ត្រូ​វការ​ថាមពល​ដើម្បី​អភិវឌ្ឍន៍ ​។ ប៉ុន្តែ​កម្ពុជា​មាន​ឆ​ន្ទះ​ខ្ពស់​ក្នុង​កិច្ច​ការពារ​ទន្លេមេគង្គហើយ មិន​បំផ្លាញ​ទន្លេ​ដ៏​សំខាន់​នេះ ព្រោះតែ​តម្រូវការ​ថាមពល​ឡើយ ​។

សារ​នយោបាយ​មួយ​ដែល​បាន​ប្រកាស​ផ្ទាល់មាត់​ ដោយ​មេដឹកនាំ​បន្តវេន​កម្ពុជា គឺ​ពិតជាមានអត្ថ​ន័យ​កក់ក្តៅ ​និង​ទំនុកចិត្ត​មួយ​ជូន​អ្នក​អភិរក្ស​ និង​អ្នក​អភិវឌ្ឍន៍​ទាក់ទង​នឹង​ប្រភព​ថាមពល ដែល​មក​ដល់​ពេល​នេះ ពួក​គេ​កំពុង​តែ​ព្រួយបារម្ភ ។

នៅ​ក្នុង​ពិធី​បិទ​ស្ទឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ ដែល​មាន​អានុភាព​១៥០​ម៉េ​ហ្គា​វ៉ា​ត់​នៅ​ស្រុក​ថ្ម​បាំង​ខេត្តកោះកុង សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស យ៉ាង​ច្បាស់​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នឹង​មិន​ធ្វើ​ទំនប់​អគ្គី​ស​នី​នៅ​លើ​ទន្លេមេគង្គឡើយ បើ​ទោះ​បីជា​ចំណេញ​បែប​ណា​ក៏​ដោយ​។

នេះ​គឺជា​សារ​នយោបាយ​ដ៏​កក់ក្តៅ ខណៈ​ដែល​គេ​ដឹង​ថា គម្រោង​កសាង​ទំនប់​វា​រី​អគ្គី​ស​នី​២ កន្លែង​នៅ​លើ​ដង​ទន្លេមេគង្គ គឺ​នៅ​ស្ទឹង​ត្រែង និងសំបូរ មាន​អនុភាព​ផលិត​ថាមពល​ដ៏​ធំ សម្រាប់​បំពេញ​តម្រូវការ​ថាមពល​ដែល​កម្ពុជា​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត ។ ខណៈ​ដែល​គេ​ដឹង​ថា នៅ​លើ​ដង​ទន្លេមេគង្គ​ក្រោម​នេះ ចាប់ពី​ឡាវ ថៃ មក​កម្ពុជា រហូត​ដល់ វៀតណាម មាន​កន្លែង​ដែល​អភិ​វឌ្ឍន៍​ជា​វា​រី​អគ្គី​ស​នី​ដល់​ទៅ​១១កន្លែង នៅ​ក្នុង​នោះ នៅឡាវ​មាន៧កន្លែង នៅ​ព្រំដែន​រួម​រវាង​ឡាវ​និង​ថៃ​មាន​២ និងកម្ពុជា​មាន​២ដែរ ។

គម្រោង​កសាង​វា​រី​អគ្គី​ស​នី​នៅ​សំបូរ ដែល​មា​នទី​តាំងនៅ​ក្នុង​ខេត្តក្រចេះ ត្រូវ​បាន​គេ​ជឿជាក់​ថា អាច​ផលិត​និង​អោយ​កម្ពុជា​ទាញ​ថាមពល​បាន​រហូត​ដល់​ទៅ២.៦០០ មេ​ហ្គា​វាត់ ប៉ុន្តែ​វាអាច​ប៉ះ​ពាល់​ដល់​ដី​ព្រៃ និង​ដី​បម្រើ​ជីវភាព​ពលរដ្ឋ ក៏​ដូច​ជា​ជីវសាស្ត្រ​ចម្រុះ​ដល់​ទៅ ប្រមាណ ជា ៧០.០០០​ហិ​កតា ។ ដោយឡែក​គម្រោង​កសាង​ទំនប់​វា​រី​អគ្គី​ស​នី​នៅ​ស្ទឹង​ត្រែង គឺ​អាច​មាន​អនុភាព​ដល់​ទៅ ១.៤០០ មេ​ហ្គា​វាត់ ហើយ​ផល​ប៉ះពាល់​របស់​វា​ក៏​មិនតូច​ដែរ​។

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ គម្រោង​ទាំង​ពីរ​នេះ ​គឺ​សុទ្ធតែ​មាន​អ្នក​ចែចូវ ហើយ​ក៏​ត្រូវ​រាជរដ្ឋាភិបាល ផ្តល់​សិទ្ធិ​សិក្សា​អំពី​លទ្ធភាព​កសាង​ទំនប់​នេះ​ផង​ដែរ​។ ប៉ុន្តែ​សារ​នយោបាយ​ថ្ងៃ​ទី​៣០ គឺ​ពិតជាបញ្ជាក់​ច្បាស់​អំពី​ការ​យកចិត្តទុកដាក់​និង​ថ្លឹងថ្លែង​ហ្មត់ចត់​អំពី​ផលប្រយោជន៍​សេដ្ឋកិច្ច និង ផល​ប៉ះពាល់ ខណៈ​ដែល គម្រោង​ទាំង​ពីរ​នេះ គឺ​មាន​ផល​ប៉ះពាល់​ធំ ជា​ពិសេស​គឺ ជីវចម្រុះ នៅ​បឹង​ទន្លេសាប​ដែល​ជា​ជម្រក​ត្រី​ទឹកសាប​កម្ពុជា ជីវភាព​ប្រជាពលរដ្ឋ វប្បធម៌ និង ភូមិដ្ឋាន របស់​ជា​ពលរដ្ឋ​ជា
ដើម ។

តាម​ប្រសាសន៍​របស់​សម្តេច​ធិ​បតី​នៅ​ពេល​នោះ កម្ពុជា​មិន​ត្រឹមតែ​លើក​ឡើង​ពី​គម្រោង កសាង​ទំនប់​វា​រី​អគ្គី​ស​នី​នៅ​តាម​ដង​ទន្លេមេគង្គ​នោះ​ទេ សូ​ម្បី​តែ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម ដែល​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ក៏​ត្រូវ​បាន​យកចិត្តទុកដាក់​ផង​ដែរ ។

សម្តេច​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​កម្ពុជា លែង​អនុញ្ញាត​ឲ្យ​មានការ​វិនិយោគ បង្កើត​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ទៀត​ហើយ​។ ដោយឡែក​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម ដែល​មាន​ស្រាប់ នឹង​ត្រូវ​ពិនិត្យ​លទ្ធភាព បញ្ឈប់​ដំណើរការ​មុន​កំណត់ ហើយ​កន្លង​មក​រាជ រដ្ឋាភិបាល កម្ពុជា​ធ្លាប់​បាន​បញ្ឈប់​គំរោង​វិនិយោគ​រោងចក្រ​ផលិត​អគ្គិសនី ដើរ​ដោយ​ធ្យូង ថ្ម​កម្លាំង ៧០០ មេ​ហ្គា​វ៉ា​ត់​នៅ ស្រុក​បុ​ទម​សាគរ ខេត្តកោះកុង ឲ្យ​ទៅ​គម្រោង​វិនិយោគ​ផលិត អគ្គិសនី​ដោយ​ជីវម៉ាស់​វិញ​។
សម្តេច​ធិ​បតី​បាន​បន្ត​ថា កម្ពុជា​កំពុង​តែ​ធ្វើ​បុ​រេ​សកម្ម​ថាមពល​ពី​ប្រភព​កកើត​ឡើង​វិញ ដែល មក ដល់​បច្ចុប្បន្ន​កម្ពុជា​មាន​ប្រភព​ថាមពល​កកើត​ឡើង​វិញ រហូត​ដល់ ៦២ ភាគរយ​នៃ ប្រភព សរុប ហើយនឹង​បន្ត​ឱ្យ​បាន​៧០​ភាគរយ​យ៉ាង​ហោច​ណាស់​នៅ​ឆ្នាំ​២០៣០​។
នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ សម្តេច​ក៏​បាន​លើកទឹកចិត្ត​បំផុត​និង​ជំរុញ​អោយ​អ្នក ពាក់ព័ន្ធ ពង្រឹង​និង​យកចិត្តទុកដាក់​នៅ​លើ​សន្តិសុខ​និង​ឯករាជ្យ​ភាព​ថាមពល ពីព្រោះ​តម្រូវការ​ថា​ម ពល​នឹង​កាន់តែ​ត្រូវការ​ខ្លាំង ។
សរុប​មក​វិញ​គោលនយោបាយ​ថាមពល​របស់​រាជរដ្ឋាភិបាល​អណ​ត្តិ​ទី​៧ គឺ​ពិតជា សារ បញ្ជាក់ យ៉ាង​ច្បាស់​អំពី​ការ​រក្សា​នូវ​តុល្យភាព​នៃ​បរិស្ថាន​និង​តម្រូវការ​ថាមពល សម្រាប់​ការ​អភិ​វ​ឌ្ឈ​ន៍ ប្រទេស​ឆ្លើយ​តប​នឹង​គោលដៅ​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់ ។ យើងខ្ញុំ​ក៏​សង្ឃឹមថា រាល់ គម្រោង​វិនិយោគ​ផ្សេង​ៗ ដែល​មន្ត្រី​ថ្នាក់​ក្រោម​កំពុង​តែ​រិះគិត​នឹង​តម្រែតម្រង់​តាម ផែនការ ដែល​បាន​លើក​ឡើង ។ អត្ថបទៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ