ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​ឯកសារ​ជីវិត​បៃតង​តារាចម្រៀង ម៉ៅ សា​រ៉េ​ត នឹង​ចាក់​បញ្ចាំង​ក្នុង​កម្មវិធី «​ស្លាបប៉ាកកា​អនុស្សាវរីយ៍​លើក​ទី​១»

4 ខែ មុន
  • ភ្នំពេញ

ក្រុម​ស្រាវជ្រាវ​ដំណើរ​ខ្មែរ បាន​ប្រកាស​ថា កម្រង​ឯកសារ​ដ៏​កម្រ​នៃ​សកម្មភាព​លើ​ឆាក និង​ក្រៅ​ឆាក​របស់​តារាចម្រៀង ម៉ៅ សា​រ៉េ​ត ម្ចាស់​បទ «​មេឃ​ខ្មៅ​ងងឹត​» ដ៏​ល្បីល្បាញ ដែល​ស្រាវជ្រាវ​ផលិត​ដោយ​ក្រុម​ដំណើរ​ខ្មែរ

រាជធានី​ភ្នំពេញ ៖ ក្រុម​ស្រាវជ្រាវ​ដំណើរ​ខ្មែរ បាន​ប្រកាស​ថា កម្រង​ឯកសារ​ដ៏​កម្រ​នៃ​សកម្មភាព​លើ​ឆាក និង​ក្រៅ​ឆាក​របស់​តារាចម្រៀង ម៉ៅ សា​រ៉េ​ត ម្ចាស់​បទ «​មេឃ​ខ្មៅ​ងងឹត​» ដ៏​ល្បីល្បាញ ដែល​ស្រាវជ្រាវ​ផលិត​ដោយ​ក្រុម​ដំណើរ​ខ្មែរ នឹង​ចាក់​បញ្ចាំង​ក្នុង​កម្មវិធី «​ស្លាបប៉ាកកា​អនុស្សាវរីយ៍​លើក​ទី​១» នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៣ នា​រោង​ភាពយន្ត «​លេ​ជេន​» ផ្សារ​ទំនើប​អូ​ឡាំ​ព្យ៉ា រាជធានី​ភ្នំពេញ​។

ការ​ចាក់​បញ្ចាំង​នេះ នឹង​បើក​ឲ្យ​ទស្ស​និក​ចូល​ទស្សនា​ដោយ​សេរី ដោយ​ចំនួន​មាន​កំណត់ ខណៈ​ពេល​ចុះ​ឈ្មោះ គឺ​ធ្វើ​ឡើង​ពី​ថ្ងៃនេះ​តទៅ រហូត​ដល់​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៣ តាម​រយៈ​តេ​ឡេ​ក្រាម​លេខ 081 89 77 22 ។

តារាចម្រៀង​អ្នកស្រី ម៉ៅ សា​រ៉េ​ត គឺ​តារា​មួយ​រូប​ដែល​ចូល​ចិត្ត​ច្រៀង​រាំ ។ អ្នកស្រី ម៉ៅ សា​រ៉េ​ត គឺជា​អ្នកចម្រៀង​ជនជាតិ​ខ្មែរ ពី​សម័យ​សង្គមរាស្ត្រនិយម​ទស្ស​វត្ស​ន៍ទី​៥០ ដល់​សម័យ​លុន​ណុ​ល ទស​វត្ស​ន៍ទី​៧០ នៃ​ប្រទេស​កម្ពុជា​។ ឈ្មោះ​ដើម​របស់​អ្នកស្រី គឺ ប៉ុ​ល សា​រ៉ា​ន់​។

អ្នកស្រី​កើត​នៅ​ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ហើយ​អ្នកស្រី​បាន​ចូល​សិល្បៈ​ដំបូង​នៅ​ឆ្នាំ​១៩៥៩ ហើយ​បទ​ដំបូង​របស់​អ្នកស្រី គឺ​បទ «​សម្រែក​តណ្ហា​» និង​បទ «​ខ្ទម​ជរា​» និពន្ធ​ដោយ​កវី យ៉ង់ ឈៀង ហៅ​សំនៀង​ប្ញ​ទ្ធី​។ [1] ក្នុង​រវាង​ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៧៤ អ្នកស្រី​ច្រៀង​បាន​ប្រហែល​៣០០​បទ​។

អ្នកស្រី ម៉ៅ សា​រ៉េ​ត គឺជា​រាមច្បង របស់​អ្នកស្រី រស់ សិរី​សុទ្ធា ហើយ​អ្នកស្រី​បាន​ចាប់កំណើត​ឡើង​នា​ឆ្នាំ ១៩៤៤ នៅ​ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។ ប៉ុន្ដែ​ហាក់​ពុំ​សូវ​មាន​នរណារ​ម្នាក់​បានដឹង​អំពី​ដំណើរ​ជីវិត​របស់​អ្នកស្រី​អោយ​ច្បាស់​លា​ស៉​នោះ​ឡើយ ខណៈ​ពេល​គេ​សង្ស័យ​ថា អ្នកស្រី​បាន​ទទួលមរណភាព នៅ​ឆ្នាំ​១៩៧៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ