ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ក្នុងភូមិ​កើត​មានរឿង​ចម្លែក​ៗ បងប្អូន​ជន​ជាតិ​ដើម​ភាគតិច​កា​.​ប់​ក្របី​សែនព្រេន

4 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​មានកំណើត​ជា​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​១០០​នាក់ បាន​នាំ​គ្នា​ប្រមូលផ្តុំ​លើ​ភ្នំរ​ដាង ដើម្បី​រៀបចំ​ពិធីសែនព្រេន​ដល់​ម្ចាស់​ទឹកដី​អា​រុក្ខ​អារក្សអ្នកតា​សុំ​សេចក្តីសុខ​ឡើង​វិញ ក្រោយ​ក្នុងភូមិ​របស់​ពួក​គាត់​មាន​កើត​ហេតុភេទ​ចម្លែក​ៗ ជា​ពិសេស អ្នក​ភូមិ​មាន​ជំងឺ​តម្កាត់​នានា ហើយ​ថែម​ទាំង​មាន​អ្នក​ចង​.​ក​ធ្វើ​អត្តឃាត​ទៀត​ផង​នា​ពេក​កន្លង​មក ។…

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​មានកំណើត​ជា​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​១០០​នាក់ បាន​នាំ​គ្នា​ប្រមូលផ្តុំ​លើ​ភ្នំរ​ដាង ដើម្បី​រៀបចំ​ពិធីសែនព្រេន​ដល់​ម្ចាស់​ទឹកដី​អា​រុក្ខ​អារក្សអ្នកតា​សុំ​សេចក្តីសុខ​ឡើង​វិញ ក្រោយ​ក្នុងភូមិ​របស់​ពួក​គាត់​មាន​កើត​ហេតុភេទ​ចម្លែក​ៗ ជា​ពិសេស អ្នក​ភូមិ​មាន​ជំងឺ​តម្កាត់​នានា ហើយ​ថែម​ទាំង​មាន​អ្នក​ចង​.​ក​ធ្វើ​អត្តឃាត​ទៀត​ផង​នា​ពេក​កន្លង​មក ។

តំណាង​ប្រជាពលរដ្ឋ​អ្នកស្រី រឿ​ន ហែង ដែល​បាន​ចូលរួម​ក្នុង​ពិធី​ខាងលើ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មូលមតិ​គ្នា​ពី​បងប្អូន​អ្នក​ភូមិ​រាប់​សិប​គ្រួសារ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០២៣ នៅ​ភ្នំរ​ដាង ក្នុងភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​រៀបចំ​ពិធី​សែន ក្របី ស្រា​ពាង ជ្រូក មាន់ ថ្វាយ​ភ្លេង​ប្រពៃណី​វាយគង ដើម្បី​ថ្វាយ​ដល់​អា​រុក្ខ​អារក្សអ្នកតា​ម្ចាស់​ទឹកដី​ដែល​ថែរក្សា​ភូមិឋាន​នេះ ជួយ​ឃុំគ្រង​កុំ​ឲ្យ​អ្នក​ភូមិ​កើត​មាន​គ្រោះអាសន្ន ។

អ្នកស្រី រឿ​ន ហែង បាន​លើក​ឡើង​បែប​នេះ ដ្បិត​កន្លង​មក ក្នុងភូមិ​ពូ​លូ​ង​បាន​កើត​មាន​ហេតុ​ការណ៍ប្លែក​ៗ​ឧស្សាហ៍​មាន​មនុស្ស​ម្នា​ឈឺ​ថ្កាត់ រហូត​ឈាន​ដល់​មាន​មនុស្ស​ចង​.​ក​សម្លាប់​ខ្លួន​។ មិន​ត្រឹម​ប៉ុណ្ណោះ​ទេ ទីតាំង​អណ្តូងទឹក​បុរាណ​នៅ​ជើងភ្នំរ​ដាង​(​ក្បាល​អូរ​ច្បារ​ឬ​ទឹក​ច្រប់​)​ដែល​មាន​អាយុ​កាល​រាប់រយ​ឆ្នាំ ជា​ច្រើន​តំណរ មិន​ដែល​រីងស្ងួត​ម្តងណា​នោះ សម្រាប់​អ្នក​ភូមិ​ប្រាស់​បែរជា​ប្រែ​ប្រួល​ពណ៌​ពី​ថ្លា​ទៅ​ខៀវ​យ៉ាងចម្លែក​។

កត្តា​ទាំងនេះ ត្រូវ​បាន​អ្នក​ភូមិ​ចាប់អារម្មណ៍​ថា អាច​បណ្តាល​មក​ពី​សកម្មភាព​មិន​ប្រក្រតី​ដែល​បាន​កើត​មាន​តាំងពី​ឆ្នាំ​២០១៩​ដល់​២០២០ ដែល​កាលនោះ មាន​គ្រឿងចក្រ​មួយ​ចំនួន​បាន​ចូល​ទៅ​ឈូស​ឆាយដី​ព្រៃ​កន្លែង​តំណម​របស់​អ្នក​ភូមិ​លើ​ភ្នំរ​ដាង ក្នុង​នោះ​បំណង​ហ៊ុម​ព័ទ្ធ​យក​ជា​កម្មសិទ្ធិ ។ ក្រោយ​មានការ​ប្រឆាំង​តវ៉ា​ពី​អ្នក​ភូមិ សកម្មភាព​កាប់​រាន​ដី​នេះ​ក៏​ត្រូវ​ផ្អាក ហើយ​មានការ​ប្តឹងផ្តល់​គ្នា​ឡើង​តុលាការ​អស់​ជា​ច្រើន​ឆ្នាំ មិនដឹង​ឈ្នះ​ចាញ់ ។

បន្ទាប់​ពី​ចាស់ទុំ​ក្នុងភូមិ​បាន​ជួប​ជំនុំ​គ្នា ក៏​បាន​គិតគូរ​អំពី​ជំនឿ​ត​ពី​ដូនតា ដែល​ទីតាំង​សក្ការៈ​របស់​ពួក​គាត់​រង​ការ​រំខាន បណ្តាល​ឲ្យ​រុក្ខ​អារក្សអ្នកតា​កើត​មានការ​ខឹងសម្បារ ទើប​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ក្នុងភូមិ​ជួប​ប្រទះ​បញ្ហា​សុខភាព និង​កើត​មានរឿង​ជា​ហូរហែ ។ ដូច្នេះ ដើម្បី​មាន​ភាព​ស្ងប់ស្ងាត់ ក្នុង​ភូមិឋាន​របស់​ពួក​គាត់ ទើប​អ្នក​ភូមិ​រៃ​អង្គាស​លុយ​៥​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ទិញ​ក្របី​ឡើងក​មួយ​ក្បាល ជ្រូក​មួយ​ក្បាល មាន់ និង​ស្រា​ពាង​ជា​ច្រើន​ទៀត រៀបចំ​ពិធីសែនព្រេន​តែ​ម្តង ។

លោក ចាន់ រតនា អភិបាលរង​ខេត្តមណ្ឌលគិរី ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីសែនព្រេន​កាប់​ក្របី ជាមួយ​បងប្អូន​ជនជាតិ​ដើម​ភាគតិច លោក​បាន​ជម្រុញ​និង​លើកទឹកចិត្ត​ដល់​អ្នក​ភូមិ​ទាំងអស់ នៅ​ពេល​មាន​បញ្ហា​សុខភាព​ត្រូវ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​ព្យាបាល ហើយ​បើ​មាន​បញ្ហា​ទំនាស់​នានា ត្រូវ​រិះរក​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ដែល​អាច​ធានា​ដល់​សិទ្ធិ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​សម្រាប់​បងប្អូន ។

លោក ចាន់ រតនា មាន​ប្រសា​ស​ន៏​ថា អ​បី​យ​ជំនឿ​របស់​អ្នក​ភូមិ មិន​ត្រូវ​បាន​ហាមឃាត់​ដោយ​សាមី​អង្គភាព​ណាមួយ​ឡើយ ពោល​គឺ​បងប្អូន​ទាំងអស់ មាន​សិទ្ធិ​គោរព​ប្រតិបត្តិ​ទៅ​តាម​ការ​ជឿជាក់​របស់​ខ្លួន​។​ហើយ​សកម្មភាព​ទាំងនេះ ត្រូវ​បាន​លើកទឹកចិត្ត​ពី​អាជ្ញាធរ ព្រោះ​នេះ​ជា​ការ​បង្ហាញ​ពី​ប្រពៃណី វប្ប​ធ​ម៏ របៀប​រស់នៅ ដែល​សេសសល់​តាំងពី​បុរាណ​ទៅ​តាម​តំបន់​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ