ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៈ​អង្គ​ចន្ទ មុនី និមន្តមក​ក្រុង​ប៉ោយ​ប៉ែ​ត ​មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ឈ​រ​តាម​ដងផ្លូវ​ទទួល​ស្វាគមន៍

4 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ព្រៈ​អង្គ​ធម្ម​ វន វាសី ចន្ទ មុន្នី (​ព្រៈ​សង្ឃ​ធុតុង្គ​)​ បាននិមន្តមកក្រុងប៉ោយ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ព្រៈ​អង្គ​ធម្ម​ វន វាសី ចន្ទ មុន្នី (​ព្រៈ​សង្ឃ​ធុតុង្គ​)​ បាននិមន្តមកក្រុងប៉ោយប៉ែត គេសង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ឈ​តាម​ដងផ្លូវ​ទទួល​ស្វាគមន៍​​ព្រះអង្គ​​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​។

នៅ​ពេល​ដែល​ព្រៈ​អង្គ​ធម្ម​វន វាសី ចន្ទ មុន្នី ​បាន​និមន្ត​ទេសនា​បុណ្យ​អង្គ​កឋិនទាន​វត្ត​ប៉ា​លិ​លេ​យ្យ ​ក្រុង​ប៉ោយ​ប៉ែ​ត​ នា​រសៀល​ គេសង្កេត​ឃើញ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​ឈ​រសងខាង​ដងផ្លូវ​ជាតិ​លេខ​៥​ ​រហូត​ដល់​ផ្លូវ​ចូល​វត្ត​ ដើម្បី​ស្វាគមន៍​ព្រៈ​អង្គ​បាន​និមន្ត​មក​។

គេសង្កេតឃើញ​ប្រជាពលរដ្ឋ​ម្នាក់​ៗមានទឹក​សុទ្ធ​ម្នាក់​១​ ទៅ​២​យួរ​ សម្រាប់​អោយ​ព្រះ​អង្គប្រោះព្រំ​នៅ​ពេលព្រះអង្គ​និមន្ត​មក​ដល់​ ដើម្បី​យក​ទឹកមន្ត​នេះ​ចែក​កូនចៅ​ផឹក​ទទួល​បាន​សេចក្តីសុខ និង​សេចក្តី​ច​ម្រើ​ក្នុង​ក្រុម​គ្រួសារ ជា​ពី​ជំងឺ​ឈឺ​ស្កាត់ និង​រក​ទទួលទាន​មានបាន ជៀស​ផុត​គ្រោះភ័យ​កើតឡើង​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ​មូលហេតុ​ដែល​ពួក​គាត់​មក​ទទួល​ស្វាគមន៍​ និង​មកទទួលពរ​​ជ័យ​ពី​ព្រះអង្គ ចន្ទ មុន្នី នៅ​ពេល​ដែល​ព្រះអង្គ​និមន្ត​មក​ក្រុង​ប៉ោយ​ប៉ែ​ត​គឺ​មាន​ប្រជាពលរដ្ឋ​ច្រើន​ដែល​កំពុង​ទទួល​បាន​ជំនឿ​ជឿជាក់​ពី​ព្រះអង្គ​ ក្រោយ​ទទួល​ព​រជ័យ​ហើយ​បាន​សេចក្តីសុខ និង​សេចក្តីចម្រើន​។

គួរ​រំលឹក​ថា​ ​នៅ​ពេល​ព្រះអង្គ ចន្ទ មុន្នី និមន្ត​មក​ដល់​ឃើញ​កងកម្លាំង​បាន​ឈ​ការពារ​និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ឈ​តាម​ដងផ្លូវ​យ៉ាង​ច្រើ​នកោះ​ករ​កំពុង​ទទួល​ស្វារ​គម​ន៍​និង​សុំព​រ​ជ័យ​ពីព្រះអង្គនាពេល​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ព្រៈ​អង្គ​និមន្ត​មក​ក្រុង​ប៉ោយ​ប៉ែ​ត​ ដែល​មាន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​មក​ពី​គ្រប់​ទិស​ទី​​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ