ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកសំអុយ​ហូរចាក់​បំពុល​បរិស្ថាន​តំបន់ឆ្នេរ​សមុទ្រ មួយ​គីឡូម៉ែត្រការ៉េ​ផ្ទៃទឹក​បានប្រែ​ជាពណ៌ខ្មៅ​និងស្អុយ

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖​ ព្រឹកថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០១១​ គណៈ​កម្មការចំរុះ​មួយ​ក្រុម​​ដែលមាន​​សមាសភាពមកពី​បណ្តា​ស្ថាប័ន​ពាក់​ព័ន្ធមួយ​​ចំនួន​រួមមាន​លោក​ ឆេង លៀង អភិ​​បាល​រង​​ក្រុង​​ព្រះសីហនុ ​លោក ​ឪ សារឿន ​ប្រធាន​មន្ទីរ​​ព័ត៌មានខេត្ត ​លោក​ហែម សា​រឿន​ ប្រធាន​មន្ទីរ​​បរិស្ថានខេត្ត ​លោក​ រស់ វិបុល ​អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​

ខេត្ត​ព្រះ​សីហនុ​ ៖​ ព្រឹកថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០១១​ គណៈ​កម្មការចំរុះ​មួយ​ក្រុម​​ដែលមាន​​សមាសភាពមកពី​បណ្តា​ស្ថាប័ន​ពាក់​ព័ន្ធមួយ​​ចំនួន​រួមមាន​លោក​ ឆេង លៀង អភិ​​បាល​រង​​ក្រុង​​ព្រះសីហនុ ​លោក ​ឪ សារឿន ​ប្រធាន​មន្ទីរ​​ព័ត៌មានខេត្ត ​លោក​ហែម សា​រឿន​ ប្រធាន​មន្ទីរ​​បរិស្ថានខេត្ត ​លោក​ រស់ វិបុល ​អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ និងជាប្រធានការិយាល័យ អេកូ​ទេសចរណ៏ និងតំណាងលោកណុប ហេង ប្រធាន​មន្ទីរគមនាគមន៍ខេត្ត បានចុះ​ត្រួត​ពិនិត្យ​និងតាមដានស្រាវជ្រាវរកប្រភពទឹក​ស្អុយ​គឺ​ទឹកពណ៌ខ្មៅដែលកំពុងបំពុលបរិស្ថាននិងបាន ហូរចាក់ចូលសមុទ្រ បន្ទាប់ពីមានប្រតិកម្មយ៉ាង ខ្លាំងពីប្រជាពលរដ្ឋ ដែលមានទីលំនៅក្នុង​ក្រុម​១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ និងភ្ញៀវទេសចរមួយចំនួនដែលបានឆ្លង​កាត់តំបន់នោះ។

ប្រជា​ពល​រដ្ឋម្នាក់​​រស់នៅជាប់ព្រែក គល់​ស្ពានអតីត​ដំណាក់​ស្តេចស្ថិតក្នុងក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុបានរៀបរាប់ថា បើ​និយាយពីព្រែកមួយនេះ​គឺចំណុចព្រែក​អតីត​ដំណាក់ស្តេចចុងឆ្នេរអូរឈើទាលកាលពីដើម​មានទឹកថ្លាឈ្វេង មានមច្ឆាជាច្រើនប្រភេទនិង​អាចចុះងូតទឹកបានយ៉ាង​ត្រជាក់​។ ប៉ុន្តែ​​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះទឹក​ព្រែក​ទាំងមូលដែលមានប្រវែង៤គីឡូម៉ែត្របានប្រែក្លាយទៅជាពណ៌ខ្មៅ ល្អក់ សូម្បីតែត្រី និងស្មៅដែលដុះនៅជាប់មាត់ ព្រែកក៏ងាប់គ្មានសល់ដែរ។ មិនត្រឹមតែប៉ុណ្ណោះ
ទឹកខ្មៅ​កខ្វក់​ ហើយ​មាន​ក្លិន​ស្អុយ​នេះបាន​ហូរ​ចាក់ចូលទៅ​​ក្នុង​សមុទ្រ​​ធ្វើ​ឱ្យ​ទឹកសមុទ្រមាន​ពណ៌​ខ្មៅ​រីក​រាល​ដាល​ចំងាយ១គីឡូមែត្របួន​ជ្រុង​ដែលនៅជាប់ពីមុខព្រែកធ្វើ​ឱ្យមានការប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននៅតំបន់ឆ្នេរអូរឈើទាលដែលជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ខេត្តព្រះសីហនុ។

ប្រភពដដែលបានបន្តទៀតថា រយៈ​ពេល​២ឆ្នាំហើយដែលរូបគាត់ទ្រាំរស់នៅជាមួយ​ក្លិន​ស្អុយ ដោយគ្មានអាជ្ញាធរណាឬស្ថាប័ន​ពាក់ព័ន្ធ​ណាមួយអើពើឡើយ។ សូម្បីតែ​ខាងមន្ទីរបរិស្ថាន​ដែលមានលោក ហែម​ សា​រឿនជាប្រធាននោះ​ក៏ពុំដែលយកភ្នែកមើលឬ​មក​តាម​ដាន​សួរ​នាំ​ទេ ប្រៀប​ដូច​អត់​សមត្ថ​ភាព​។

ប្រជា​ពល​រដ្ឋ​ដដែលបានបន្តទាំងញញឹមថា រហូតមកដល់ព្រឹកថ្ងៃទី២២ ឧសភា ទើប​ឃើញមានគណៈកម្មការមួយក្រុមចុះមកស្រាវ​ជ្រាវ និងត្រួតពិនិត្យពីផលប៉ះពាល់​បរិ​ស្ថាន​ដ៏​ធ្ងន់ធ្ងរដែលមានរយៈពេល២ឆ្នាំមកហើយនេះ។ ដូចនេះសង្ឃឹមថា អស់លោកគណៈ​កម្មការ​ចំរុះដែលមានវត្តមាននៅថ្ងៃនេះនឹងមានវិធានការទប់ស្កាត់ទៅនឹងផលប៉ះពាល់​ទាំងនេះជាក់ជាពុំខាន។

លោក ឆេង លៀង អភិបាលរងក្រុង និង លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្ត បានអោយអ្នកយកព័ត៌មានដឹងថា លោកនឹង​រាយការណ៍ទៅលោក ស្បោង សារ៉ាត អភិបាល​ខេត្តដើម្បីសុំបើកការប្រជុំមួយជាបន្ទាន់ឆ្ពោះទៅ រកដំណោះស្រាយនិងវិធានការទប់ស្កាត់ជាបន្ទាន់នូវផលប៉ះពាល់បរិស្ថានដ៏ធ្ងន់ធ្ងរនេះ។ ចំពោះមូលហេតុដែលបង្ក​ឱ្យ​​មាន​ការ​​ប៉ះ​ពាល់បរិស្ថានធ្ងន់ធ្ងរនេះនិងលទ្ធផលស្តីពីដំណោះ​ស្រាយវិធានការទប់ស្កាត់លោកនឹងបក​ស្រាយនៅក្រោយអង្គប្រជុំ ៕