ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ព្រួយបារម្ភ​ខ្លាំង ខណៈជនល្មើស​លួ​.​ច​ដុត​តូប​៤​កន្លែង​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី

5 ខែ មុន
  • ប៉ៃលិន

រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ និង​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី បាន​លើក​ឡើង​ទាំង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា ពួក​គាត់​ពិតជា​ដេក​មិន​លក់ បក់​មិន​ល្ហើយ​នោះ​ទេ ខណៈ​ពេល​ដែល

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ និង​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី បាន​លើក​ឡើង​ទាំង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា ពួក​គាត់​ពិតជា​ដេក​មិន​លក់ បក់​មិន​ល្ហើយ​នោះ​ទេ ខណៈ​ពេល​ដែល​ឃើញ​មាន​ជន​មិន​ស្គាល់​មុខ​បាន​លួ​.​ច​បង្គរ​គំនរ​ភ្លើង នៅ​ក្នុង​បរិវេណ​ផ្សារ​សាមគ្គី​ផ្នែក​ខាងលើ ក្បែរ​តូប​ចំនួន​៤​កន្លែង លុះដល់​រំលង​អធ្រាត្រ ខណៈ​ពេល​កំពុង​តែ​ដុត​នោះ ស្រាប់តែ​ផ្ទុះ​ទុយោ​ទឹក​រលត់​ភ្លាម​ៗ​តែ​ម្ដង​។

ហេតុការណ៍​ជនល្មើស​លួ​.​ច​ដុត​ផ្សារ​សាមគ្គី​ផ្នែក​ខាងលើ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចេញ​ទៅ​មើល​នេះ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ផ្សារ​សាមគ្គី​(​ផ្សា​រលើ​) ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។

បើ​តាម​ការ​រៀបរាប់​ពី​អាជីវករ​លក់ដូរ និង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី បាន​ប្រាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ខណ​:​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ដេក​លង់លក់​សុខ​ៗ ស្រាប់តែ​មាន​ករណី​ជនល្មើស​បាន​លួ​.​ច​ដុត​ផ្សារ​នេះ​ចំនួន​៤​កន្លែង ដោយ​យក​ឆ័​ត្រ​ចំនួន​២​គ្រឿង​ទៅ​ផ្គុំ​គ្នា​ដុត​។ តែ​សំណាងល្អ នៅ​ពេល​កំពុង​តែ​ដុត​សុខ​ៗ ស្រាប់តែ​ប៉ះ​ចំ​ទុយោ​ទឹក បណ្តាល​ឱ្យ​ផ្ទុះ​បា​.​ញ់​ទឹក​មក​ប៉ះ​ភ្លើង​កំពុង​ឆេះ​នោះ​ឱ្យ​រលត់ ហើយ​ពួក​គាត់​ក៏​ភ្ញាក់ រួច​នាំ​គ្នា​ចេញ​ទៅ​ជួយ​ពន្លត់​ទាន់​ពេល​។

ប្រភព​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ពួក​គាត់​ពិតជា​មានការ​ព្រួយបារម្ភ​ពី​សន្តិសុខ និង​សុវត្ថិ​ភាព​យ៉ាង​ខ្លាំង ខណ​:​ដែល​ម្នាក់​ៗ​បាន​ផ្ទុកទំនិញ​សម្លៀក​បំពាក់ និង​គ្រឿង​សម្ភារ​:​លក់ដូរ​យ៉ាងច្រើន​នៅ​តាម​តូប​ក្នុង​ផ្សារ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជីវករ បានឱ្យ​ដឹង​ដែរ​ថា «​ការ​លួ​.​ច​ដុត​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី​នេះ មាន​ចំនួន​៣​លើក​មក​ហើយ តែ​មិន​ទទួល​បាន​ជោគជ័យ​»​។

អាជីវករ​បញ្ជាក់​ទៀត​ថា «​ជា​រៀង​រាល់​ខែ ពួក​គាត់​បាន​បង់ប្រាក់​ថ្លៃ​សន្តិសុខ​យាម ដោយ​ក្នុង​១​ខែ​ចំនួន​១​ទៅ​២​ម៉ឺន​រៀល​ដែរ​។ តែ​សន្តិសុខ​ហាក់ដូចជា​មិន​មានការ​យកចិត្តទុកដាក់ ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​ពួក​គាត់​ទាល់តែ​សោះ​។ ដូច្នេះ ពួក​គាត់​ក៏​សំណូមពរ​ដល់​សមត្ថកិច្ច​អធិការ​ក្រុងប៉ៃលិន ស្នងការ​នគរបាល​ខេត្ត និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជួយ​មើល និង​ការពារ​សុវត្ថិភាព​ផ្សារ​នេះ​ជូន​ពួក​គាត់​ផង​ដែរ​។ ពួក​គាត់​ពិតជា​គ្មាន​ភាព​កក់ក្តៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ​ឡើយ​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក លី សុង​ហ៊ី អភិបាលក្រុង​ប៉ៃលិន បានឱ្យ​ដឹង​ថា «​ករណី​ជនល្មើស​លួ​.​ច​ដុត​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ពេល​នេះ​ខាង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ កំពុង​តែ​តាម​ស៊ើបអង្កេត ដោយ​ដឹង​តម្រុយ​ខ្លះ​ៗ ហើយ​អាច​នឹង​ឈាន​ដល់​ការ​ហៅ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ពី​ការ​សង្ស័យ​នេះ យក​ទៅ​សួរនាំ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

គួរ​បញ្ជាក់​ថា ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន តាម​ទូរស័ព្ទ បានឱ្យ​ដឹង​ថា ខាង​លោក​បានដឹង​តម្រុយ​ជនល្មើស​រួចរាល់​អស់ហើយ ពេល​នេះ​កំពុង​តែ​ស៊ើបអង្កេត​បន្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

ចំណែក​លោក ឡាំ សំ​រិ​ទ្ធ ស្នងការ​រង​ទទួល​បន្ទុក​អ្នកនាំពាក្យ​នៃ​នគរបាល​ស្នងការ​ខេត្ត ក៏​ទូរស័ព្ទ​ចូល គ្មាន​អ្នក​ទទួល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ