ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ជា​មនុស្ស​គ សុំ​លុយ​ម្ដាយ​ទិញ​ខោអាវ​មិន​បាន កា​.​ប់​ឪពុក​បង្កើត​ផ្អើល​ផ្ទះ

5 ខែ មុន
  • កំពង់ចាម

ពិតជា​មិន​នឹក​ស្មាន​ដល់ ដោយ​បុរស​ម្នាក់​ជា​មនុស្ស​គ បាន​សុំ​លុយ​ម្ដាយ​ទៅ​ទិញ​ខោអាវ​សម្រាប់​ពាក់ តែ​ម្ដាយ​មិន​មាន​លុយ​ឱ្យ​គ្រប់​ចំនួន ធ្វើ​ឱ្យ​ជន​រូប​នោះ​ខឹង​យ៉ាង​សម្បា​ក៏​ស្ទុះ​ទៅ​ទាញ​កាំ​បិ​.​ត​ខ្វែវ​មក​កា​.​ប់​បំផ្លាញ​របស់ទ្រព្យ បណ្ដាល​ឱ្យ​ខូចខាត ហើយ​ក៏​

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​មិន​នឹក​ស្មាន​ដល់ ដោយ​បុរស​ម្នាក់​ជា​មនុស្ស​គ បាន​សុំ​លុយ​ម្ដាយ​ទៅ​ទិញ​ខោអាវ​សម្រាប់​ពាក់ តែ​ម្ដាយ​មិន​មាន​លុយ​ឱ្យ​គ្រប់​ចំនួន ធ្វើ​ឱ្យ​ជន​រូប​នោះ​ខឹង​យ៉ាង​សម្បា​ក៏​ស្ទុះ​ទៅ​ទាញ​កាំ​បិ​.​ត​​ខ្វែវ​មក​កា​.​ប់​បំផ្លាញ​របស់ទ្រព្យ បណ្ដាល​ឱ្យ​ខូចខាត ហើយ​ក៏​កា​.​ប់​ត្រូវ​ឪពុក​មួយ​កាំ​បិ​.​ត បណ្ដាល​ឱ្យ​ស្លា​.​ប់​នៅ​ក្នុង​ថ្លុក​ឈា​.​មយ៉ាង​អ​ណោ​ច​អ​ធ័​ម​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ប្រាសាទ ស្ថិត​ក្នុង​ឃុំ​ចក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បានដឹង​ដល់​កម្លាំង​សមត្ថកិច្ច ក៏​ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ជា​កូនបង្កើត ដែល​ក្លាយ​ខ្លួន​ជា​ឃា​.​ត​.​ក​.​របា​ន​ភ្លាម​ៗ​តែ​ម្ដង​។

សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​នេះ​ថា បុរស​មនុស្ស​គ ដែល​លើកដៃ​កា​.​ប់​ឪពុក​ស្លា​.​ប់ គឺជា​កូនប្រុស​បង​គេ ក្នុង​ចំណោម​គ្នា​៣​នាក់ និង​នៅ​លីវ​មិន​ទាន់​មាន​ប្រពន្ធ​នៅឡើយ​។ បន្ទាប់​ពី​ទទួលទាន​អាហារ​ពេល​ល្ងាច​រួចរាល់ បុរស​ឈ្មោះ រុន រិ​ត អាយុ​៣៥​ឆ្នាំ ជា​មនុស្ស​គ​ពី​កំណើត បាន​និយាយ​ដោយ​ធ្វើ​កាយវិការ​សុំ​លុយ​ពី​ម្ដាយ​ទិញ​ខោអាវ​សម្រាប់​ពាក់ តែ​ម្ដាយ​ឱ្យ​លុយ​ចំនួន​១៥០០០​រៀល ជន​នេះ​មិន​ទទួលយក​នោះ​ទេ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​បន្ត​ហើយ​ដឹង​ទៀត​ថា បន្ទាប់​មក​មនុស្ស​គ​រូប​នេះ ក៏​យក​កាំ​បិ​.​ត​ខ្វេ​វ​មក​កា​.​ប់​បំផ្លាញ​ចានឆ្នាំង​តែ​ម្ដង ហើយ​គ្រានោះ​ម្ដាយ​ក៏​រត់គេច​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជី​វិ​.​ត​។ ចំណែក​បុរស​ជា​ឪពុក​វិញ ឈ្មោះ សឿ​ន រុណ អាយុ​៥៧​ឆ្នាំ បាន​ចេញ​មក​ឃាត់ ក៏​ត្រូវ​កូនប្រុស​បង​គេ​រូប​នោះ កំពុង​តែ​កាន់​កាំ​បិ​.​ត​ក្នុង​ដៃ​ក៏​កា​.​ប់​ប្រ​.​ហា​.​រ​ឪពុក​មួយ​កាំបិត​ខ្វែវ​ចំ​ចង្ការ និង​.​ក បណ្ដាល​ឲ្យ​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​ដឹង​ដល់​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចក ចុះ​មក​អន្តរាគមន៍​ជា​បន្ទាន់ រួច​ចាប់ខ្លួន​ជន​ដៃដល់ ដែល​ជា​កូនប្រុស​របស់​អ្នក​រង​គ្រោះ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ គឺ​ជនសង្ស័យ​ឈ្មោះ រុន រិ​ត បាន​សុំ​លុយ​ម្តាយ​យក​ទៅ​ទិញ​ខោអាវ ហើយ​ម្តាយ​បានអោយ​លុយ​១៥០០០​រៀល តែ​ពេល​នោះ​ជនសង្ស័យ​សុំ​លុយ​ថែម​ទៀត ប៉ុន្តែ​ម្តាយ​មិន​អោយ ស្រាប់តែ​ជនសង្ស័យ​រករឿង ក៏​ទាញ​កាំ​បិ​.​ត​ផ្កា​ក់​កា​.​ប់​របស់របរ និង​រក​កា​.​ប់​ម៉ូតូ ប៉ុន្តែ​ត្រូវ​ជន​រង​គ្រោះ​ឈ្មោះ សឿ​ន រុណ ត្រូវជា​ឪពុក​បង្កើត បាន​ចូល​ទៅ​ឃាត់ ទើប​បណ្តាល​ឱ្យ​ជនសង្ស័យ​កា​.​ប់​ត្រូវ​រហូត​បា​.​ត់ប​.​ង់​ជី​វិ​.​ត​ភ្លាម​ៗ​តែ​ម្ដង​។

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចក សហការ​ជាមួយ​កម្លាំង​ជំនាញ​ព​ហ្ម​ទណ្ឌ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង​ឪ បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​របស់​ជនសង្ស័យ​។ ចំណែក​បុរស​ជា​ឪពុក​ដែល​ស្លា​.​ប់ ត្រូវ​បាន​ជំនាញ​ក្រុមបច្ចេកទេស​ធ្វើការ​ត្រួតពិនិត្យ​រួចរាល់​ជាមួយនឹង​ក្រុម​គ្រូពេទ្យ​មណ្ឌល​សុខភាព​ចក បន្ទាប់​មក​ក៏​ប្រគល់​ស​.​ព​ទៅ​ឲ្យ​ក្រុម​សាច់ញាតិ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សូម​បញ្ជាក់​ថា បុរស​ជា​មនុស្ស​គ​រូប​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ