ខេត្តមណ្ឌលគិរី ៖ ទិដ្ឋភាពភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមកទស្សនាកម្សាន្ត ក្នុងថ្ងៃទី១ គឺថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅលើទឹកដីដ៏ស្រស់បំព្រង និងមានអាកាសធាតុដ៏ត្រជាក់ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជាងនេះទៅទៀត រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំបណ្តែតប្រទីប ជាប្រវត្តសាស្ត្រថ្មី សម្រាប់ខេត្តមណ្ឌលគិរីផងដែរ ដើម្បីដាក់បង្ហាញដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនានៅទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ព្រមទាំងព្រឹត្តិការណ៍ជាច្រើនទៀត នៅបរិវេណសួនសែនមនោរម្យ។

បន្ថែមលើសនេះ ក៏សូមសំណូមពរដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសំអាតអនាម័យបរិស្ថាន ព្រោះទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា ហើយក៏សូមឲ្យយុវជនទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យផុតពីគ្រឿ.ងឧបាយមុខផ្សេងៗ។







ចែករំលែកព័តមាននេះ