ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​សុរិយោដី​ជម្រុញ​​មន្ត្រី​ភូមិបាល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ពលរដ្ឋ

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អគ្គនាយកដ្ឋាន​សុរិយោដី​និង​ភូមិ​សា​ស្គ្រ​ជម្រុញ​អោយ​មន្ត្រី​ជំនាញ​ភូមិបាល​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អគ្គនាយកដ្ឋាន​សុរិយោដី​និង​ភូមិ​សា​ស្គ្រ​ជម្រុញ​អោយ​មន្ត្រី​ជំនាញ​ភូមិបាល​សហការ​ជាមួយ​អាជ្ញាធរ​មូល​ដោះស្រាយ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ប្រជាពលរដ្ឋ​ដែល​លើក​ឡើង​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣​ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

លោក លី សារី អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា​ ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ក្រុម​ចុះបញ្ជី​ដីធ្លី​មាន​ចំនួន​៩​ក្រុម​ស្មើ​១៨៥​នាក់​ដែល​កំពុង​បំពេញភារកិច្ច​ការងារ​នៅ​តាម​មូលដ្ឋាន​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​គឹ​ត​ត្រឹម​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ ប្រមូល​ទិន្នន័យ​បាន​ចំនួន​៣៤៨.៧៨៣​ក្បាលដី បិទផ្សាយ​ចំនួន​៣២៣.៩៩៥​ក្បាលដី និង​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​បាន​ចំនួន​២៧៩.០០១​ប័ណ្ណ​មិន​ទាន់​ចេញ​ចំនួន​២៦.៥៨១​ប័ណ្ណ​។

ឯកឧត្តម សួន សូ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សូ​រិ​យោ​ដី​និង​ភូមិ​សា​ស្គ្រ​បាន​មាន​ប្រសាសន៍​ជម្រុញ​អោយ​មន្ត្រី​ជំនាញ​ផ្នែក​ភូមិបាល​ស្រុក-​ក្រុង​ត្រូវ​សហការ​គ្នា​ល្អជា​មួយ​អាជ្ញាធរ​ភូមិ​-ឃុំ​-​សង្កាត់​ត្រូវ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​សំដៅ​ធ្វើ​យ៉ាងណា​ប្រជាពលរដ្ឋ​ទទួល​បាន​ភាព​យុត្តិធម៌​និង​តម្លាភាព ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែត​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ធ្វើ​កំណែទម្រង់​ដីធ្លី​និង​នគ​រូប​នី​យកម្ម​ឱ្យ​​កាន់តែ​ស៊ីជម្រៅ​និង​បង្កើត​អោយ​មាននៅ​គោលនយោបាយ​ដីធ្លី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ