ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រកាស​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន

9 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សហរដ្ឋអាមេរិក​ប្រកាស​ពី​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ទឹកប្រាក់​១០០​លាន​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សហរដ្ឋអាមេរិក​ប្រកាស​ពី​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ទឹកប្រាក់​១០០​លាន​ដុល្លារ ដែល​ជំនួយ​នោះ​រួម​មាន​ជា​ពិសេស​បណ្ដា​មធ្យោបាយ​ការពារ​អាកាស ដែល​ការ​ប្រកាស​ពី​ជំនួយ​ថ្មី​នោះ​ធ្វើ​ឡើង ចំ​ថ្ងៃ​ដែល​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក​LLOYD AUSTIN កំពុង​ស្ថិត​នៅ​ក្រុង​គៀវ​។

តាម​សេចក្ដី​ប្រកាស​មួយ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន និង​ក្រសួងការបរទេស​អា​មេ​រិ​កថា ជំនួយ​នេះ​រួម​មាន​ជា​ពិសេស​ប្រព័ន្ធ​HIMARS គ្រាប់កាំភ្លើង​ធំ​និង​អាវុធ​ប្រឆាំង​រថក្រោះ​ព្រមទាំង​គ្រាប់កាំភ្លើង​ធុន​តូច​។

ជំនួយ​ថ្មី​នោះ​បាន​មក​ពី​មូលនិធិ ដែល​សភា​អា​មេ​រិ​ក​អនុម័ត​រួច​ហើយ ខណៈ​គេ​រង់ចាំ​សភា​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​ដល់​អ៊ុយ​ក្រែ​ន តាម​ការ​ទាមទារ​របស់​ប្រធានាធិបតី​លោក​ចូ​បៃ​ដិ​ន ដែល​ត្រូវ​ជាប់​គាំង​ដោយសារ​ការ​ជំទាស់​របស់​បណ្ដា​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​។ អា​មេ​រិ​ក​ជា​អ្នក​ផ្ដល់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​ច្រើន​ជាងគេ​បំផុត ដល់​ទៅ​ជាង​៤៤​ពាន់​លាន​ដុល្លារ​ហើយ​ចាប់តាំងពី​រុ​ស្សុ​ី​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ