ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃនេះ តំបន់​ជួរ​ភ្នំ​​និង​ខ្ពង់រាប​ភាគ​ឦសាន មាន​​ចុះ​អ័ព្ទ​និង​ត្រជាក់​​

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​ខាង​មុខ​នេះ​អាកាសធាតុ​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​ចុះ​អ័ព្ទ ជាមួយនឹង​ធាតុអាកាស​ត្រជាក់​នៅ​ពេល​ព្រឹក ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណា​ចក្រកម្ពុជា សម្រាប់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​ខាង​មុខ​នេះ​អាកាសធាតុ​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​ចុះ​អ័ព្ទ ជាមួយនឹង​ធាតុអាកាស​ត្រជាក់​នៅ​ពេល​ព្រឹក ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណា​ចក្រកម្ពុជា សម្រាប់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹង​ថា ឥទ្ធិពល​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​ដែល​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា​ចុះ​ថមថយ ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​តំបន់​វាលទំនាប មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២-២៤°C និង​សីតុណ្ហ​ភាព​អតិបរមា​ពី​៣០-៣២°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី​។​មាន​ចុះ​អ័ព្ទ​ពេល​ព្រឹក​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ក្បែរ​នឹង​ជួរ​ភ្នំ​ដងរែក​។

ចំណែក​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៩-២២°C និង​សីតុណ្ហភាព​អតិបរមា​ពី​២៩-៣១°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៥-៧​ម៉ែត្រ​/​វិនាទី ។ តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​ចុះ​អ័ព្ទ​ជាមួយនឹង​ធាតុអាកាស​ត្រជាក់​នៅ​ពេល​ព្រឹក ។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥°C និង​សីតុណ្ហភាព​អតិ​បរមា​ពី​២៩-៣១°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​២-៤​ម៉ែត្រ​/​វិនាទី ។ នៅ​លើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់​បោក និង​រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,០០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ