ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​ហើយ​! ក្មេង​ប្រុស​បរទេស​រាំរបាំ​បុរាណ​ខ្មែរ​យ៉ាង​ស្អាត​លើ​ទឹកដី​អង្គរ តើ​ជា​នរណា? (​វី​ដេ​អូ​)

3 អាទិត្យ មុន
  • សៀមរាប

កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ក្មេង​ប្រុស​ជា​ជនជាតិ​បរទេស​ម្នាក់ បាន​រាំក្បាច់​បុរាណ​ខ្មែរ​ទន់ភ្លន់​ដំណើរ​មួយ​ៗ ធ្វើ​ឱ្យ​អ្នកដំណើរ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​កំពុង​ដើរ​ទស្សនា​កម្សាន្ត​នៅ​លើ​ដងផ្លូវ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ក្មេង​ប្រុស​ជា​ជនជាតិ​បរទេស​ម្នាក់ បាន​រាំក្បាច់​របាំបុរាណ​ខ្មែរ​ទន់ភ្លន់​ដំណើរ​មួយ​ៗ ធ្វើ​ឱ្យ​អ្នកដំណើរ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​កំពុង​ដើរ​ទស្សនា​កម្សាន្ត​នៅ​លើ​ដងផ្លូវ Pub Street ដែល​ជា​ជ្រុង​មួយ​នៃ​ខេត្តសៀមរាប នាំ​គ្នា​កោតសរសើរ​យ៉ាង​ខ្លាំង តាម​រយៈ​ការ​រាំ កាន់​រាង​អែនអន តាម​ចង្វាក់ ដោយ​ពុំ​នឹក​ស្មានថា សូ​ម្បី​តែ​ក្មេង​ជា​ជនជាតិ​បរទេស​ក៏​រាំ​បាន​យ៉ាង​សមឥត​ទាស់​យ៉ាងនេះ​។

ប្រាកដ​ណាស់ តាម​រយៈ​សកម្មភាព​ក្មេង​ប្រុស​ជនជាតិ​បរទេស​ដែល​ចូល​ចិត្ត​សិល្បៈ​វប្បធម៌​ខ្មែរ​នេះ ធ្វើ​អោយ​មហាជន​សម្តែង​ការ​ស្ងោ​ច​សរសើរ​ជា​ខ្លាំង តាម​រយៈ​កាយវិការ​ដ៏​រស់​រវើក​មួយ​នេះ​។

គួរ​បញ្ជាក់​ដែរ​ថា ក្មេង​ប្រុស​ជនជាតិ​បរទេស​ខាងលើ បាន​មក​រស់នៅ​ប្រទេស​កម្ពុជា​រយៈពេល​១​ឆ្នាំ​កន្លះ​ហើយ ដោយ​ក្មេង​ប្រុស​រូប​នេះ ស្រឡាញ់ និង​ចូល​ចិត្ត​រស់នៅ​កម្ពុជា ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​ក្មេង​ប្រុស​រូប​នេះ ស្រឡាញ់​សិល្បៈ វប្បធម៌ និង​អរិយធម៌​របស់​ខ្មែរ​តែ​ម្ដង​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ម្តាយ​របស់ Elouan ដែល​មានឈ្មោះ​ថា Catherine បាន​ប្រាប់​អោយ​ដឹង​ថា «Elouan ដែល​មក​រស់នៅ​កម្ពុជា ក្នុង​ខេត្តសៀមរាប​នេះ គឺ​មាន​រយៈពេល​១​ឆ្នាំ​កន្លះ​ហើយ ដោយ​ពួក​យើង​ស្រឡាញ់​ចូល​ចិត្តការ​រស់នៅ​ទី​នេះ ហើយ​ក៏​រស់នៅ​ដូច​ជា​ប្រជាជន​ខ្មែរ​អ​ញ្ចឹ​ង​ដែរ​»​។

អ្នកស្រី Catherine ដែល​មានឈ្មោះ​ជា​ភាសា​ខ្មែរ​ថា «​បរ​មី​» បាន​ប្រាប់​អោយ​ដឹង​បន្ត​ថា «Elouan ចូល​ចិត្ត​សិល្បៈ របាំ តន្ត្រីបុរាណ គំនូរ សម្លៀក​បំពាក់​ខ្មែរ និង​ក្រមា ហើយ​នា​ពេល​បច្ចុប្បន្ន​ក៏​អាច​រាំ​របាំ​ផង​ដែរ ដូច្នេះ​ហើយ​ទើប​បានជា​គាត់​អាច​រាំ​បាន​ដូច្នេះ​»​។

អ្នកស្រី បរ​មី ម្តាយ​របស់ Elouan បន្ត​ទៀត​ថា «​គាត់​កំពុង​រៀន​សរសេរ និង​អាន​ភាសា​ខ្មែរ អង់គ្លេស និង​ចិន ហើយ​ក៏​ចង់​រៀន​បន្ថែម​ទៅ​លើ​ល្បុក្កតោ​ផង​ដែរ​។ Elouan រស់នៅ​កម្ពុជា​កន្លង​មកនេះ គាត់​ចូល​ចិត្ត​ម្ហូប​ខ្មែរ ដូច​ជា ៖ ប្រហុក សម្លម្ជូរ អា​ម៉ុ​ក និង​អ្វី​ផ្សេង​ៗ​ទៀត​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Elouan ជា​ក្មេង​ប្រុស​ម្នាក់​ដែល​បាន​បង្ហាញ​ការ​រាំ​របស់​ខ្លួន​នៅ​លើ​ផ្លូវ Pub Street នោះ ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​ក្មេង​ប្រុស​រូប​នេះ ស្រឡាញ់​ចូល​ចិត្ត​សិល្បៈ​វប្បធម៌​ខ្មែរ ពោល​គឺ​ចូល​ចិត្ត​រាំ​អោយ​មហាជន​បាន​ទស្សនា ដូច​អ្វី​ដែល​បាន​ទស្សនា​កាលពី​កន្លង​ទៅ​នោះ ។

គួរ​បញ្ជាក់​ទៀត​ថា វប្បធម៌​ខ្មែរ កាន់​រីកសាយ​ភាយ ដូច្នេះ​ក្នុង​នាម​ជា​ខ្មែរ​ត្រូវ​តែ​គាំទ្រ​នូវ​អ្វី​ដែល​ខ្មែរ​មាន ដើម្បី​អោយ​វប្បធម៌ អរិយធម៌ របស់​ប្រ​ជន​ខ្មែរ កាន់តែ​លេចធ្លោ​បន្ថែម​ទៀត​នៅ​លើ​ឆា​កក​អន្តរជាតិ។

​គួរ​រំលឹក​ផងដែរថាផ្ទុះ​ការ​ចាប់អារម្មណ៍​! ក្មេង​ប្រុស​បរទេស​ម្នាក់​រាំ​របាំ​បុរាណ​ខ្មែរលើ​ទឹកដី​អង្គរ​កក្រើក​បណ្តាញ​សង្គម ​(​វី​ដេ​អូ​)ដោយ ៖ លី​ហួ គី​ម​ឆាយ

@enjoy_with_elouan

I love Khmer dance and the Angkor temples. Enjoy with me! #cambodia #Siemreap #angkor #apsaradance #khmerdance #angkowatcambodia🇰🇭

♬ son original – Enjoy_with_Elouan
@enjoy_with_elouan

My dance this weekend at Pubstreet in Siem Reap. Thanks to my teacher @So Channou for teaching me. Filmed by Pesith Chao #khmermusic🇰🇭 #lovecambodia #pubstreetsiemreap #siemreap #khmerculture #khmer #dance

♬ son original – Enjoy_with_Elouan
@enjoy_with_elouan

When I hear Khmer music, I start dancing. Thank you to the musicians for sharing this moment.#lovecambodia #enjoy #siemreap #pubstreetsiemreap #khmer #khmerculture #khmerdance

♬ son original – Enjoy_with_Elouan
@enjoy_with_elouan

I would love to know how to play as well as my friends. I really like Khmer music. When I listen to it, mom says I smile #siemreap #lovecambodia #khmerdance #khmerculture #khmermusic🇰🇭 #cambodia

♬ son original – Enjoy_with_Elouan
@enjoy_with_elouan

When I was making an offering at Wat Bo with my friend Veasna, we wanted to dance a little for fun. Enjoy #watbo #monk #khmerculture #khmerdance #lovecambodia vecambodia #siemreap

♬ son original – Enjoy_with_Elouan

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ