ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! បវរកញ្ញា ច​ន សុទី​ម៉ា មិន​ជាប់ Top Miss Universe ណាមួយ​ដូច​ការ​រំពឹង​ទុក​ឡើយ

5 ខែ មុន
  • ភ្នំពេញ

នៅ​ទីបំផុត បវរកញ្ញា​កម្ពុជា ស្រី​ស្អាត ច​ន សុទី​ម៉ា មិន​បាន​ជាប់ Top ណាមួយ​នៃ​ការ​កម្មវិធី «Miss Universe 2023» ដូច​ការ​រំពឹង​របស់​អ្នកគាំទ្រ​ឡើយ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត បវរកញ្ញា​កម្ពុជា ស្រី​ស្អាត ច​ន សុទី​ម៉ា មិន​បាន​ជាប់ Top ណាមួយ​នៃ​ការ​កម្មវិធី «Miss Universe 2023» ដូច​ការ​រំពឹង​របស់​អ្នកគាំទ្រ​ឡើយ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​។

តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​នៅ​ក្នុង​វគ្គ​នីមួយ​ៗ​នោះ ស្រី​ស្អាត ច​ន សុទី​ម៉ា ត្រូវ​បាន​អ្នកគាំទ្រ​កម្ពុជា​ជា​ច្រើន​នាក់ ដាក់​សេចក្តី​ទុកចិត្ត​ថា បវរកញ្ញា​កម្ពុជា​រូប​នេះ អាច​នឹង​ចូល Top ណាមួយ នៃ​កម្មវិធី​ខាងលើ បើ​ទោះបីជា​មិន​រំពឹង​ពី​ការ​គ្រង​មកុដ​ក៏​ដោយ​។ យ៉ាងណា នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ គណៈកម្មការ​បាន​ប្រកាស​បេ​ក្ខ​នារី​ដែល​អាច​ឈាន​ជើង​ចូល​ដល់ Top 20 ដំបូង នោះ​គឺ​មិន​មានឈ្មោះ ច​ន សុទី​ម៉ា បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​នោះ​ឡើយ​។

ចំណុច​ខាងលើ​នេះ បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ស្រី​ស្អាត ច​ន សុទី​ម៉ា បាន​សម្តែង​​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​អ្នក​ស្នេហា​វិស័យ​បវរកញ្ញា​នៅ​កម្ពុ​ជាមួយ​ចំនួន បាន​ចាត់​ទុក​ការ​ជ្រើសរើស​របស់​គណៈកម្មការ​ហាក់​មិន​មាន​ភាព​យុត្តិធម៌​។ មិន​យុត្តិធម៌​នោះ គឺ​ដោយ​សារ​តែ​គេ​មើលឃើញ​ថា បេ​ក្ខ​នារី​មួយ​ចំនួន ដែល​អាច​ឈាន​ចូល​ដល់​វគ្គ Top នោះ គឺ​មិន​សាក​សម ព្រោះ​មាន​បេ​ក្ខ​នារី​ខ្លះ​មាន​រូបរាង​ធាត់​មិន​ស្អាត និង​មាន​អ្នក​កែ​ភេ​.​ទ​ផង​ដែរ​។

យ៉ាងណា បើ​ទោះបីជា​មិន​បាន​ជាប់​នៅ​ក្នុង​ការ​ប្រកួត​ខាងលើ​នេះ​ក៏​ដោយ មហាជន​ខ្មែរ​នៅ​តែ​សម្តែង​​ការ​គាំទ្រ សរសើរ និង​លើកទឹកចិត្ត​ទៅ​កាន់​ស្រី​ស្អាត ច​ន សុទី​ម៉ា ដែល​អាច​បង្ហាញ​សមត្ថភាព​បាន​យ៉ាង​ល្អ ជាមួយនឹង​ការ​នាំ​យក​ទង់ជាតិ និង​វប្បធម៌​ខ្មែរ បង្ហាញ​លើ​ឆាក​អន្តរជាតិ ។ ទោះបីជា​មិន​បាន​ជោគជ័យ​ពី​ការ​ប្រកួត ប៉ុន្តែ​ស្រី​ស្អាត ច​ន សុទី​ម៉ា បាន​យកឈ្នះ​នូវ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​តាម​រយៈ​ការ​បង្ហាញខ្លួន​ដ៏​ល្អ និង​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​តំណាង​កម្ពុជា នៅ​លើ​ឆាក​អន្តរ​ជាតិ​នា​ពេល​នេះ​។

ជា​ការ​កត់សម្គាល់ អំឡុង​ពេល​ការ​ប្រកួត​នោះ ស្រី​ស្អាត ច​ន សុទី​ម៉ា បាន​បង្ហោះ​សារ​យ៉ាង​ដាក់​ដោត​មក​ដល់​អ្នកគាំទ្រ​កម្ពុជា​ថា «​កម្ពុជា ខ្ញុំ​បាន​តស៊ូ​ធ្វើ​អស់ពី​សមត្ថភាព​ហើយ ដើម្បី​អ្នក ខ្ញុំ​ស្រលាញ់​អ្នក »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ម្ចាស់​មកុដ Miss Universe 2023 បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​ប្រទេស Nicaragua ខណៈ​លំដាប់​រង​ទី​១ បាន​ទៅ​លើ​បវរកញ្ញា​ប្រទេស​ថៃ និង​លំដាប់​រង​ទី​២ បាន​ទៅ​លើ​បវរ​កញ្ញា​មក​ពី​ប្រទេស​អូស្ត្រាលី​។

គួរ​រំលឹក​ទៀត​ថាស្រី​ស្អាត ច​ន សុទី​ម៉ា ធ្វើ​ឲ្យ​មហាជន​រំពឹង​ខ្លាំង​ពី​ភាព​ជោគជ័យ ក្រោយ​បង្ហាញ​ឈុត​តំណាង​ជាតិ​យ៉ាង​លេចធ្លោ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ