ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ស្ម័គ្រចិត្ត​កាត់​សំ​យ៉ាប​ផ្ទះ​មុនគេ ​ទទួល​បានប័ណ្ណ​ស​សើរ​ពី​អភិបាលក្រុង​

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​កាត់​សំ​យ៉ាប​ផ្ទះ​មុនគេ​ ​គឺ​ទទួល​បាន​ប័ណ្ណ​ស​រសើរ​ពី​អភិបាលក្រុង​សិរី​សោភ័ណ​ចំនួន​៥​ល្វែង នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​ ដែលស្ថិតនៅ​​តាម​ផ្លូវ​ជាតិ​លេខ​៥៦ ​។ លោក…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​កាត់​សំ​យ៉ាប​ផ្ទះ​មុនគេ​ ​គឺ​ទទួល​បាន​ប័ណ្ណ​ស​រសើរ​ពី​អភិបាលក្រុង​សិរី​សោភ័ណ​ចំនួន​៥​ល្វែង នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​ ដែលស្ថិតនៅ​​តាម​ផ្លូវ​ជាតិ​លេខ​៥៦ ​។

លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​ ​មាន​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួ​សារ​បាន​ស្ម័គ្រចិត្ត​កាត់​សំ​យ៉ាប​ផ្ទះ​ដោយ​ខ្លួនឯង ​ហើយ​ពេល​នេះ​រដ្ឋបាល​ក្រុង​សិរី​សោភ័ណ​បាន​ចេញ​ប័ណ្ណ​សរ​សើរ​ជូន​ដែល​លោក​ត្រូវ​ប្រគល់​ជូន​នៅ​ពេល​នេះ ជា​ការ​លើកទឹកចិត្ត​ចូល​រៀបចំ​សណ្តាប់​ធ្នាក់​និង​សោភ័ណ​ក្រុង​។

លោក​បាន​បញ្ជាក់​ថា​ ​រយៈពេល​ជិត​១​ស​ប្តា​ហ៍​ដែល​រដ្ឋបាល​ក្រុង​សិរី​សោភ័ណ បាន​ជូនដំណឹង​និង​ចុះ​វាស់វែង​ដោយ​មន្ត្រី​ជំនាញ​ហើយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​សំ​យ៉ាប​រំលោភ​ចំណី​ផ្លូវ​កសាង​តូប​ និង​ផ្ទះរំលោភ​ចំណី​ផ្លូវ​ដែល​ធ្វើ​អោយ​ប៉ៈ​ពាល់​សណ្តាប់ធ្នាប់ ​និង​សោភ័ណ​ភាព​ក្រុង​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គ្រប់ពេល​ ។

លោក ស្រេង សុផល បាន​បញ្ជាក់​ថា​ ​ជា​ការ​ណែនាំ​ពី​អភិបាល​ខេត្តបន្ទាយមានជ័យ​ ឯកឧត្តម អ៊ុំ រាត្រី ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​អោយ​មាន​សោភ័ណ​ លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​កំណត់​អ័ក្ខ​ផ្លូវ​និង​ធ្វើកា​វាស់វែង​ ហើយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​កសាង​សំ​យ៉ាប​ផ្ទះ ​និង​តូប​រំលោភ​លើ​ចំណី​ផ្លូវ​ដែល​ប៉ៈ​ពាល់​សណ្តាប់ធ្នាប់​ និង​ប្រឈម​គ្រោះថ្នាក់ ​ត្រូវ​បាន​ចុះ​ណែនាំ​ហើយ​សុំ​អោយ​ម្ចាស់​ផ្ទះកាត់​ដោយ​ខ្លួនឯង ។

​ជាក់ស្តែង​ពេល​នេះ​ កាត់​បាន​មួយ​ចំនួន​តាម​ផ្លូវជាតិ​លេខ​៥៦​ ហើយ​បន្ត​ទៅ​ផ្លូវជាតិ​លេខ​៦​និង​ធ្វើ​ក្នុង​ទីប្រជុំជន​ក្រុង​សិរី​សោភ័ណ​ ។

អត្ថបទសរសេរ ដោយ