ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​អ្នក​ជំងឺអេដស៍​ចំនួន​៤,០៩១​នាក់​ដែល​កំពុង​ប្រើ​ថ្នាំ​ARV​

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ខេត្តបន្ទាយមានជ័យ ​មាន​អ្នក​ជំងឺអេដស៍​ចំនួន​៤,០៩១​នាក់ ​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​ARV ​និង​កុមារ​ឆ្លង​ពី​ម្តាយ​ចំនួន​៤១​នាក់ ។ នេះបើ​​យោង​តាម​របាយការណ៍​នៅ​ក្នុង​សិក្ខា​សាលាមួយ កាលពី​​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ខេត្តបន្ទាយមានជ័យ ​មាន​អ្នក​ជំងឺអេដស៍​ចំនួន​៤,០៩១​នាក់ ​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​ARV ​និង​កុមារ​ឆ្លង​ពី​ម្តាយ​ចំនួន​៤១​នាក់ ។ នេះបើ​​យោង​តាម​របាយការណ៍​នៅ​ក្នុង​សិក្ខា​សាលាមួយ កាលពី​​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ​នៅ​ខេត្តបន្ទាយមានជ័យ​ ។

លោក​វេជ្ជបណ្ឌិត ចេ ពី​ចិត្ត អនុប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​​បាន​លើក​ឡើង​ថា ​នៅ​ខេត្តបន្ទាយមានជ័យ ​រហូត​ដល់​ឆ្នាំ​២០២៣​នេះ​ មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ចំនួន​៤,០៩១​នាក់​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​ARV​ចំនួន​៤,០៩១​នាក់ និង​មាន​កុមារ​ដែល​ផ្ទុកមេរោគ​អេ​ដស៍​ចំនួន​៤១​នាក់ និង​មនុស្ស​ពេញវ័យ​ដែល​ផ្ទុកមេរោគ​អេ​ដស៍​ចំនួន​៤,០៥០​នាក់​។

លោក​បាន​បញ្ជាក់​ទៀតថា​ ​អ្នក​ដែល​ផ្ទុកមេរោគ​អេ​ដស៍​ចំនួន​៤,០៩១​នាក់​នៅ​ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើតេស្ត​រក​ឃើញ​មេរោគ​អេ​ដស៍​ខ្ពស់​១០០​ភាគរយ​ ទើប​ផ្តល់​ថ្នាំ​បង្កា​ដោយ​ពុំ​
គិត​ពី​CD4 និង​WHO​នោះ​ទេ​ ។

ឯកឧត្តម រស់ សីល​វ៉ា​ត់ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺអេដស៍​បាន​មាន​ប្រសាសន៍​សិក្ខា​សាលា​ស្តី​ពី​ការ​ស្វែងរក​វិធី​សា​ស្គ្រ​ដោះស្រាយ​បញ្ហា​ស្មុ​គ​ស្មាញ​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​រីក​រាលដាល​មេរោគ​អេ​ដស៍ មាន​គោលបំណង​គូសបញ្ជាក់​ពី​ការ​ប្តេ​ជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកប ដោយ​ឆន្ទះ​​មោះមុត​ ឈាន​ទៅ​សម្រេច​បាន​គោលដៅ​បញ្ចប់​បញ្ហា​អេ​ដស៍​នៅ​កម្ពុជា​ឆ្នាំ​២០២៥ ។

អត្ថបទសរសេរ ដោយ