ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករុណា ពេជ្រ បដិសេធ​ពាក្យ​ចចាមអារ៉ាម​ថា មាន​បញ្ហា​នឹង​ស្ថានទូត ក្រោយមក​អា​មេ​រិ​ក​មិន​​​ឃើញ​សម្តែង

10 ខែ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក ករុណា ពេជ្រ បាន​ចេញ​មុខ​ឆ្លើយ​តប​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ថា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ករុណា ពេជ្រ បាន​ចេញ​មុខ​ឆ្លើយ​តប​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ថា លោក​ប្រហែលជា​មាន​បញ្ហា​ជាមួយ​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា ដោយសារ​តែ​គេ​មិនឃើញ​លោក​សម្តែង​ច្រៀង​រាំ​ដូច​មុន​ៗ ក្រោយមក​ជាន់​ទឹកដី​មួយ​នេះ​ជា​ថ្មី។

លោក ករុណា ពេជ្រ បាន​ចាត់​ទុក​ពាក្យ​ចចាមអារ៉ាម​ខាងលើ​នេះ មិនមែន​ជា​ការ​ពិត​ឡើយ ព្រោះ​លោក​មិន​មាន​បញ្ហា​អ្វី​ជាមួយ​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា​ដែរ ខណៈ​ពេល​ដែល​ការ​មក​ទឹកដី​អា​មេ​រិ​ក​លើក​នេះ គឺ​លោក​មក​ដើរ​លេង មិនមែន​មក​សម្តែង​អ្វី​ឡើយ​។

តារាចម្រៀង​លោក ករុណា ពេជ្រ បាន​លើក​ឡើង​ថា «​បងប្អូន​ខ្មែរ​មួយ​ចំនួន​តូច គាត់​ពុំ​សូវ​បាន​យល់​ច្បាស់​ពី​ច្បាប់​វី​សា USA ដូច្នេះ​ពួក​គាត់​បាន​ខ្សឹបខ្សៀវ​គ្នា បង្ខូច​កិត្តិយស​ខ្ញុំ​ថា ករុណា ពេជ្រ មក​សហ​រដ្ឋអាមេរិក​លើក​នេះ ប្រហែលជា​មាន​បញ្ហា​អ្វី​ជាមួយ​ទូត USA នៅ​ស្រុក​ខ្មែរ​បាន​គេ​មិន​អោយ​សម្តែង ច្រៀង ដូច​តារា​ដទៃ​ដូច្នេះ ករុណា ពេជ្រ សូម​បញ្ជាក់​បងប្អូន​អោយ​បាន​ជ្រាប​ថា ខ្ញុំ​មក USA លើក​នេះ គឺ​មក​ដើរ​លេង ដើរ​កម្សាន្ត ដើរ​ទាត់​ខ្យល់​ទេ មិនមែន​មក​សម្តែង​ជា​អាជីព ឬ​មក​ប្រកប​ធ្វើ​ការ​ងារ​លួ​.​ច​លា​.​ក់​នោះ​ឡើយ គឺ​ខ្ញុំ​ចូល​សម្ភាសន៍​សុំ​វី​សា ប្រភេទ B1-B2 សម្រាប់​ដើរ​លេង​»​។

លោក​បញ្ជាក់​ថា «​ប្រ​សិន​ខ្ញុំ​ចេញ​សម្តែង ច្រៀង បែប​រកស៊ី ខុស​ពី​ច្បាប់ វី​សា របស់ខ្ញុំ គឺ​ខ្ញុំ​ត្រូវ​ខុសច្បាប់ ហើយ​អាច​ទូត​មិន​អនុញ្ញាត្ត​ជាន់​ដី USA អស់​មួយ​ជីវិត​ក៏​អាច​ថា​បាន ដូច្នេះ​បងប្អូន​មួយ​ចំនួន​កំពុង​ខ្សឹបខ្សៀវ​ចង់​បង្ខូច​កិត្តិយស​ខ្ញុំ សូម​មេត្តា​ជ្រាប​ជា​ដំណឹង ជា​ពិសេស​យល់​ដឹង​អោយ​ច្បាស់​លើ​ប្រភេទ​វី​សា របស់​សហរដ្ឋអាមេរិក​»​។

ជា​ការ​កត់សម្គាល់ តារាចម្រៀង​លោក ករុណា ពេជ្រ បាន​ចេញ​ទៅ​ដើរ​កម្សាន្ត និង​ជួបជុំ​សាច់ញាតិ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ចំនួន​៤​ស​ប្តា​ហ៍ មុន​ពេល​លោក​វិល​ត្រឡប់​មក​កាន់​ទឹកដី​កម្ពុជា​វិញ ។ ក្នុង​ដំណើរ​មក​ទឹកដី​មហាអំណាច​របស់​លោក​នា​ពេល​នេះ បើ​ទោះបីជា​មិនមែន​មក​សម្តែង​ក៏​ដោយ ប៉ុន្តែ​លោក​ក៏​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តី​ពី​សំណាក់​សាច់ញាតិ និង​បងប្អូន​ខ្មែរ​យើង​នៅ​ទីនោះ ព្រោះ​ពួក​គេ​បាន​ស្គាល់​លោក​ជា​តារាចម្រៀង​ម្នាក់​ផង​ដែរ​។

ជាក់ស្តែង នៅ​មុន​ពេល​ឡើង​យន្តហោះ​មក​កាន់​ស្រុក​កំណើត​វិញ លោក ករុណា ពេជ្រ បាន​បង្ហោះ​សារ​ថា «​លា​មួយ​រយៈ​ខ្លី ទឹកដី​សហរដ្ឋអាមេរិក អរគុណ​គ្រប់យ៉ាង បងប្រុស បងស្រី ចេ​ចេ ម៉ាក់​ប៉ា បងប្អូន​​ខ្មែរ នៅ USA ដែល​បាន​ស្រលាញ់ រាប់អាន ទទួល ករុណា​ពេជ្រ ដោយ​ក្តី​រាប់អាន អាណិត​ស្រលាញ់»។ លោក​ថា «​មក​លេង​លើក​នេះ មាន​អនុស្សាវរីយ៍​ល្អ​ៗ​ច្រើន​ណាស់ ហើយ​ខ្ញុំ​នឹង​ចង​ចាំ​ដោយ​ស្នាមញញឹម មានឱកាស​ជួប​គ្នា​សារ​ជា​ថ្មី​ម្តងទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ