ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៣​នេះ កម្ពុជា​មាន​លទ្ធភាព​ថែរក្សា​លំនឹង​តម្លៃ​អគ្គិសនី ទោះបី​រដ្ឋ​ត្រូវ​ខាតបង់​មួយ​ចំនួន​ក៏​ដោយ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ឆ្នាំ​២០២៣​នេះ កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ឆ្នាំ​២០២៣​នេះ កម្ពុជា មាន​លទ្ធភាព ក្នុង​ការ​ថែរក្សា​លំនឹង នូវ​តម្លៃ​អគ្គិសនី ទោះបីជា​រដ្ឋ ត្រូវ​ខាតបង់​មួយ​ចំនួន​ក៏​ដោយ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ថា បើ​ទោះបី​កម្ពុជា​ជួប​ការ​លំបាក​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​សកល តែ​កម្ពុជា​បន្ត​ប្រឹងប្រែង​មិន​ឲ្យ​តម្លៃ​អគ្គិសនី​ឡើងថ្លៃ​នោះ​ឡើយ ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ «​ទោះបី​វិបត្តិ​ថាមពល នៅ​លើ​ពិភពលោក ដែល​តម្រូវ​ឲ្យ​ប្រទេស​ជា​ច្រើន ក្នុង​តំបន់ និង​លើ​ពិភពលោក ត្រូវ​ដំឡើង​ថ្លៃ​អគ្គិសនី​ប្រើប្រាស់​ដល់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​។ កម្ពុជា ឆ្នាំ​២០២៣​នេះ មាន​លទ្ធភាព ក្នុង​ការ​ថែរក្សា​លំនឹង ថ្លៃ​ភ្លើង ទោះបីជា​រដ្ឋ ត្រូវ​ខាតបង់​មួយ​ចំនួន​ក៏​ដោយ ប៉ុន្ដែ​យើង​បាន​ខិតខំ ធ្វើ​យ៉ាង​ឲ្យ​ថ្លៃ​អគ្គិសនី នៅ​កម្ពុជា ថែរក្សា​បាន​ពេញ​មួយ​ឆ្នាំ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​នៅ​ក្នុង​រយៈពេល ៣​ខែ​នេះ អគ្គិសនី​កម្ពុជា បាន​គិតគូរ​ក្នុង​ការ​ជួយ​លើកទឹកចិត្ត តាម​រយៈ​ការ​បញ្ចុះតម្លៃ ១៥% នៃ​ការ​ប្រើប្រាស់​អគ្គិសនី ដែល​លើស​ពី​មធ្យម នៃ​ការ​ប្រើប្រាស់ ហើយ​ជួយ​ទៅ​ដ៏​ប្រតិបត្តិ​ករ ក្នុង​វិស័យ​ទេសចរណ៍ ជា​សណ្ឋាគារ ផ្ទះសំណាក់ ផ្សារ​ទំនើប ភោ​នី​ដ្ឋា​ន​ធំ​ៗ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ