ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​​នារី​វៀតណាម​ថត​វី​ដេ​អូ​នៅ​អង្គរវត្ត​​​​ដាក់​ទង់​ជាតិ​​និង​ស្តេច​ថៃ តើ​​គួរ​មាន​វិធានការ​​​បន្ថែម​​ទៀតទេ​?

5 ខែ មុន
  • ភ្នំពេញ

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ផ្ទុះ​ប្រតិកម្ម​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរ​យ៉ាង​ខ្លាំងក្លា ជុំវិញ​រឿងរ៉ាវ​នារី​ជា​ជនជាតិ​វៀតណាម និង​បក្សពួក បាន​នាំ​គ្នា​ថត​វី​ដេ​អូ​នៅ​លើ​ទឹកដី​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ ប៉ុន្តែ​បែរជា​បញ្ចូល​ទង់ជាតិ និង​ស្តេច​ថៃ ដែល​នេះ​ជា​មាន​ចេតនា​អាក្រក់​ប៉ះពាល់​ដល់​តម្លៃ​វប្បធម៌ និង​សម្បត្តិ​បេតិកភណ្ឌ​ជាតិ រហូត​មាន​ប្រតិកម្ម​ពី​

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ផ្ទុះ​ប្រតិកម្ម​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរ​យ៉ាង​ខ្លាំងក្លា ជុំវិញ​រឿងរ៉ាវ​នារី​ជា​ជនជាតិ​វៀតណាម និង​បក្សពួក បាន​នាំ​គ្នា​ថត​វី​ដេ​អូ​នៅ​លើ​ទឹកដី​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ ប៉ុន្តែ​បែរជា​បញ្ចូល​ទង់ជាតិ និង​ស្តេច​ថៃ ដែល​នេះ​ជា​មាន​ចេតនា​អាក្រក់​ប៉ះពាល់​ដល់​តម្លៃ​វប្បធម៌ និង​សម្បត្តិ​បេតិកភណ្ឌ​ជាតិ រហូត​មាន​ប្រតិកម្ម​ពី​អាជ្ញាធរ​អប្សរា​ផង​ដែរ​ថា «​វី​ដេ​អូ​ដែល​នារី​ជនជាតិ​វៀតណាម​ផលិត គឺ​មាន​ចេតនា​មិនល្អ​»​។

ប្រាកដ​ណាស់ បញ្ហា​ជនជាតិ​វៀតណាម​ម្នាក់ មានឈ្មោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​កថា «Hứa Quốc Anh» ដែល​បាន​បង្ហោះ​វី​ដេ​អូ​បំភ្លៃ​ការ​ពិត​អំពី​ប្រាង្គ​ប្រាសាទអង្គរវត្ត ដោយ​រូបភាព​ខ្លឹម​សារបាន​ប៉ះពាល់​វប្បធម៌ និង​បេតិកភណ្ឌ​ដ៏​ផូរផង់​របស់​កម្ពុជា​។

គួរ​បញ្ជាក់​ដែរ​ថា នេះ​លើក​ទី​២​ហើយ ដែល​បុគ្គល​រូប​នេះ បាន​ចូល​មក​កម្ពុជា និង​ផលិត​នូវ​វី​ដេ​អូ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​វប្បធម៌ អ​រី​យ​ធម៌ រវាង​ជាតិខ្មែរ និង​ជាតិ​ដទៃ​។ យ៉ាងណាមិញ មហាជន​មួយ​ចំនួន ហាក់​​​មិន​ទាន់​ស្ងប់​អារម្មណ៍​នោះ​ទេ ដោយ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ខ្មែរ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​តាម​ផ្លូវច្បាប់​ទៅ​លើ​នារី​ជា​ជនជាតិ​វៀតណាម និង​បក្សពួក​ផង​ដែរ​។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ឌួ​ង ឆាយ ដែល​ជា​អ្នកជំនួញ​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា បាន​លើក​ឡើង​ថា «​ខ្ញុំបាទ​ស្នើ​សូម​អាជ្ញាធរ​អប្សរា​ដាក់​ពាក្យបណ្តឹង​នាង​នោះ និង​បក្សពួក​ទៅ​កាន់​តុលា​ការ ដើម្បី​ហាមឃាត់​មិន​អោយ​ចូល​ប្រទេស​យើង​អស់​មួយ​ជី​វិ​.​ត និង​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថានទូត​វៀតណាម ដើម្បី​មាន​ចំណាត់ការ​ទៅ​លើ​នាង​នោះ ដើម្បី​អោយ​លុប​វី​ដេ​អូ និង​ធ្វើការ​សូមទោស​ជា​សាធារណៈ​»​។

បន្ទាប់​ពី​មានការ​លើក​របស់​លោក ឌួ​ង ឆាយ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ហូរហែ «​សុំ​ឱ្យ​ចំណាត់ការ​ហាម​ជនជាតិ​វៀតណាម​ដែល​ផលិត​វី​ដេ​អូ​ថត​នៅ​អង្គរវត្ត​» មិន​ឱ្យ​ចូល​ទឹកដី​កម្ពុជា ក៏​មាន​អ្នកសិល្បៈ​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ​ផង​ដែរ​។

កញ្ញា យ៉េ យ៉េ ដែល​ជា​អ្នកសិល្បៈ​ខ្មែរ​មួយ​រូប ក៏​បាន​លើក​ឡើង និង​ធ្វើការ​ចែកចាយ​សំ​ណេ​រ​ខ្លី​មួយ​ថា «​មិនបាច់​សុំ​ទោស​ទេ ប្រជាជន​ខ្មែរ​មិន​ទទួលយក​ការ​សុំ​ទោស​ពី​អ្នកឯង​ទេ ព្រោះ​អ្នកឯង​បាន​បំពា.ន​​ទៅ​លើ​ប្រាសាទ​ដែល​ជា​កេរ្តិ៍​ដំណែល​របស់​ដូនតា​ខ្មែរ​យើង ហើយ​គួរតែ​កុំអោយ​បុគ្គល​អស់​នឹង​មក​ជាន់​ទឹកដី​ខ្មែរ​យើង​ទៀត មក​ម្ដងណា​ក៏​មានរឿង​ដែរ​»​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព កញ្ញា យ៉េ​យ៉េ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​កញ្ញា​ពិតជា​មាន​សំណូមពរ សូម​ថ្នាក់ដឹកនាំ​ចាត់វិធានការ «​កុំឱ្យ​នារី​វៀតណាម​រូប​នេះ ចូល​ទឹកដី​កម្ពុជា​ទៀត​អី​»​។

កញ្ញា យ៉េ​យ៉េ ក៏​បាន​បន្ត​ថា «​រូប​កញ្ញា​ផ្ទាល់ ក៏​ចង់​ដឹងផង​ដែរ​ថា តើ​ជនជាតិ​វៀតណាម​រូប​នោះ មាន​គោលបំណង​អ្វី​ប្រាកដ? បានជា​ផលិត​វី​ដេ​អូ​បំភ្លៃ​ការ​ពិត​អំពី​ប្រាង្គ​ប្រាសាទ​របស់​ខ្មែរ​យ៉ាងនេះ​»​។

ចំពោះ​មតិ​របស់​មហាជន​ខ្លះ​ទៀត ក៏​បាន​លើក​ឡើង​ដែរ​ថា «​បុគ្គល​មានឈ្មោះ acc: Hứa Quốc Anh នេះ​ជា​ជនជាតិ​វៀតណាម ជា​អ្នក​ថត និង Edit វី​ដេ​អូ​នេះ ដែល​មាន​ប្រធានបទ​មើល​ងា​.​យ​ទឹកដី​កម្ពុជា ម្នាក់​ហ្នឹង​ខ្ញុំ​ឃើញ​ធ្វើ និង​ថត​វី​ដេ​អូ​ច្រើន​ដង​ណាស់​ហើយ ដែល​មានការ​និយាយ​មើល​ងា​.​យ​កម្ពុជា និង​ធ្វើ​វី​ដេ​អូ​នៅ​ប្រាសាទអង្គរវត្ត តែ​ដាក់​ទង់ជាតិ​ថៃ វា​ការ​មើល​ងា​.​យ ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​វា​ថត​បាន​រហូត​មិនឃើញ​មានការ​ហាមឃាត់​ពី​អាជ្ញាធរ​សោះ?​។ ក្នុង​ចិត្ត​ខ្ញុំ សម្រាប់​មនុស្ស​ដែល​ព្រហើន​មើល​ងា​.​យ​ច្បាប់​ខ្មែរ​បែប​នេះ មិន​គួរ​ឱ្យ​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា​ទេ សង្ឃឹមថា ថ្ងៃ​ណាមួយ​នឹង​មានច្បាប់​ហាមឃាត់​បុគ្គល​ល្មើស​ដែល​មានការ​មើល​ងា​.​យ​ច្បាប់​របស់​ប្រទេស​កម្ពុជា និង​ត្រូវ​ស្រុក​ខ្មែរ ហាម​មិន​ឱ្យ​បុគ្គល​រូប​នេះ​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា​ទៀត​ឡើយ​»​។

ក្នុង​នោះ​ផង​ដែរ ក៏​មាន​គណនី​មួយទៀត​ដែល​ជា​ជនជាតិ​វៀតណាម​ដូច​គ្នា ឈ្មោះ «Trản Gia Huy» ក៏​បាន​លើក​ឡើងជា​សំ​ណេ​រ​ជា​ភាសា​វៀតណាម​ដែរ​ថា «​ទោះបី​ខ្ញុំ​មិនមែន​ជា​ខ្មែរ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​ពេញចិត្ត​នឹង​អាកប្បកិរិយា​របស់​អ្នក​នេះ​»​។

បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ចេញ​លិខិត​មួយ​ដោយ​មាន​ខ្លឹមសារ​ថា «​សេចក្ដីជូនដំណឹង អាជ្ញាធរ​ជាតិ​អប្សរា​មាន​កិត្តិយស​សូម​ជម្រាប​សាធារណជន ពាក់ព័ន្ធ​នឹង​ការ​ចែករំលែក​ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​នូវ​វី​ដេ​អូ​ខ្លី​ថត​នៅ​ប្រាសាទ​អង្គរ ដែល​មាន​រូបភាព​ខ្លឹមសារ​ប៉ះពាល់​វប្បធម៌ និង​បេតិក​ភណ្ឌ​ដ៏​ផូរផង់​របស់​កម្ពុជា​»​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ជនជាតិ​វៀតណាម «Hứa Quốc Anh» ដែល​បាន​បង្ក​បញ្ហា​កន្លង​មក ក៏​បាន​ចេញ​​មុខ​សុំ​ទោស​ជា​លើក​ទី​២​ផង​ដែរ ដល់​កម្ពុជា ចំពោះ​កំ​ហុ​ក​ខុសឆ្គង​កាលពី​កន្លង​មកនេះ​៕

ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ