ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​១​ក្រុម​វា.យតប់​គ្នា​ជាមួយ​សន្តិសុខ​ផ្អើល​មុខ​​ក្លិបកម្សាន្ត​ សមត្ថកិច្ច​ចុះ​​បំបែក​រហូត​​ផ្ទុះអាវុ.ធ

5 ខែ មុន
  • បន្ទាយមានជ័យ

ជនជាតិ​ចិន​១​ក្រុម​​បាន​វា.យតប់​គ្នា​ជាមួយ​សន្តិសុខ​ក្លិប​កម្សាន្ត​រ៉ូ​យ៉ា​ល់​ខេ​ធី​វី​(RoyalKTV)​ រហូត​ដល់​សមត្ថកិច្ច​ផ្ទុះអាវុ.ធ​២​ទៅ​៣​គ្រាប់ ពេល​ចុះ​អន្តរាគមន៍​ទើប​បញ្ឈប់​ជម្លោះ​នោះ​

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន​១​ក្រុម​​បាន​វា.យតប់​គ្នា​ជាមួយ​សន្តិសុខ​ក្លិប​កម្សាន្ត​រ៉ូ​យ៉ា​ល់​ខេ​ធី​វី​(RoyalKTV)​ រហូត​ដល់​សមត្ថកិច្ច​ផ្ទុះអាវុ.ធ​២​ទៅ​៣​គ្រាប់ ពេល​ចុះ​អន្តរាគមន៍​ទើប​បញ្ឈប់​ជម្លោះ​នោះ​បាន ។ បាតុភាព​នេះ បាន​កើតឡើង​នៅ​ម៉ោង​២​ទៀប​ភ្លឺ ចូល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ បាន​ប្រាប់​​ឱ្យ​ដឹង​ថា ពួកគាត់​​ឃើញ​មាន​ជនជាតិ​ចិន​១​ក្រុម​ បាន​ព្រួត​គ្នា​វា.យតប់​ជាមួយ​សន្តិសុខ​ក្លិប​កម្សាន្ត​រ៉ូ​យ៉ា​ល់​ខេ​ធី​វី​ នៅ​មុខ​បរិវេណ​ក្លិប ហើយ​ក៏​មាន​ស្នូរ​បា.ញ់កាំភ្លើ.ង​​២​ទៅ​៣​គ្រាប់​នៅ​ពេល​ដែល​​កងកម្លាំង​ចុះ​អន្តរាគមន៍ផងដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាចយ៉ាង​ខ្លាំង ។

បើតាម​ពលរដ្ឋ​រូប​នោះ ​បាន​បញ្ជាក់​ថា ការ​ប្រទូស្ត​រ៉ា.​យ​គ្នា​រវាង​ជនជាតិ​ចិន​១​ក្រុម ​វា.យ​ទៅ​លើ​សន្តិ​ក្លិប​​កម្សាន្ត​នេះ មិន​ទាន់​បានដឹង​​អំពី​មូលហេតុ​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ គ្រាន់តែ​ឃើញ​ជនជាតិ​ចិន​ទាំងនោះ បាន​ព្រួត​វា.យ​សន្តិសុខ​ខ្មែរ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ តែ​មិនឃើញ​​មានការ​ចាប់ ឬ​ឃាត់ខ្លួន​អ្នក​ណាមួយ​ឡើយ គ្រាន់តែ​បំបែកហ្វូ.ង​ពួក​គេ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ការ​វា.យតប់​គ្នា​រវាង​ជនជាតិ​ចិន និង​សន្តិសុខ​ខ្មែរ​យាម​ក្លិប​កម្សាន្ត​រ៉ូ​យ៉ា​ល់​ខេ​ធី​វី លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​​បិទទ្វារ​ក្លិប​កម្សាន្ត​ជា​បណ្តោះអាសន្ន ក្រោយ​​ពេល​មាន​ជម្លោះ​នេះ ។

ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត ​បានឱ្យ​ដឹង​ទៀត​​ថា ក្រុម​ជនជាតិ​ចិន​តែងតែ​បង្ក​អ​ន្តិ​សុខ​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​សណ្តាប់ធ្នាប់​ជា​ញឹកញាប់​ណាស់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដូច​ជា​វា.យតប់ ​កា.ប់​ចា.ក់​គ្នា​រវាង​ជនជាតិ​ចិន និង​ចិន ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ព្រួយបារម្ភ​​ពី​ភាព​អសន្តិសុខ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ