ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចុះ​វាស់វែង​អ័ក្ខ​ផ្លូវ ​​​និង​ចាត់វិធានការ​លើ​ការ​សង់​សំ​យ៉ាប​​រំលោ.ភ​ចំណី​ផ្លូវ

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ អាជ្ញាធរ​ក្រុង​​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​អ័ក្ខ​ផ្លូវ និង​ណែនាំ​ប្រជាពលរដ្ឋ​ និង​ចាត់វិធានការ​ដែល​សាងសង់​សំ​យ៉ាប​ និង​តូប​ ផ្ទះ ​រំលោភ​ចំណី​ផ្លូវ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ អាជ្ញាធរ​ក្រុង​​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​អ័ក្ខ​ផ្លូវ និង​ណែនាំ​ប្រជាពលរដ្ឋ​ និង​ចាត់វិធានការ​ដែល​សាងសង់​សំ​យ៉ាប​ និង​តូប​ ផ្ទះ ​រំលោភ​ចំណី​ផ្លូវ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​ នៅ​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ​។

លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​ ​ជា​ការ​ណែនាំ​ពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ និង​ការពារ​សុវត្ថិភាព​និង​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ និង​តាម​ដងផ្លូវ​ឱ្យ​មាន​សោភ័ណ​ភាព​ និង​សណ្តាប់ធ្នាប់​ល្អ លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​អក្ខ​ផ្លូវ ​និង​មាន​វិធានការ​ចំពោះ​អ្នក​ដែល​ធ្វើ​សំ​យ៉ាប ​និង​តូប​សំណង់​ផ្សេង​ៗ​រំលោភ​លើ​ចំណី​ផ្លូវ​ ។

លោក​បាន​បញ្ជាក់​ថា​ ​អនុវត្ត​ជំ​ហ៊ាន​ដំបូង​ ត្រូវ​បាន​ធ្វើ​តាម​ផ្លូវជាតិ​លេខ​៥៦​ពី​ចំណុច​ភ្លើង​ស្តុប​ផ្លូវ​បំបែក​ជា​បួន​ផ្លូវ​ទៅ​ផ្សារ​ថ្មី ដល់​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ដោយ​ចុះ​វាស់វែង​អ័ក្ខ​ផ្លូវ​ដោយ​មន្ត្រី​ជំនាញ​ និង​មន្ត្រី​សាលាក្រុង​ដោយ​យក​ចំណុច​អ័ក្ខ​កណ្តាលផ្លូវ​ទៅ​ចិញ្ចើម​ខាង​កើត​​យក​ប្រវែង​១៥​ម៉ែត្រ និង​ខាងលិច​ផ្លូវ​យក​២៥​ម៉ែត្រ​ តែ​ជំ​ហ៊ាន​ដំបូង​យក​ត្រឹម​បង្គោល​ភ្លើង​សិន​ហើយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​សំ​យ៉ាប​និង​តូប​សំណង់​ផ្សេង​ៗ​ដែល​ធ្វើ​រំលោភ​ទៅ​លើ​ចំណី​ផ្លូវជាតិ​លេខ​៥៦​ ត្រូវ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ចាប់ពី​ថ្ងៃ​ជូនដំណឹង​តទៅ​ ។

លោក ស្រេង សុផល បាន​បញ្ជាក់​ថា​ ​ក្រោយ​ពី​ការ​ណែនាំ​អោយ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ហើយ​មិន​អនុវត្ត​តាម​អាជ្ញាធរ​ក្រុង​ និង​មាន​វិធានការ​រុះ​ចេញ​ដោយ​មិន​លើកលែង​ឡើយ ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ និង​សោភ័ណ​ភាព​ក្រុង​ការពារ​គ្រោះ​ចរាចរណ៍​កើតឡើង​ ។

អត្ថបទសរសេរ ដោយ