ដើម្បីស្តារទំនុកចិត្តភ្ញៀវចិន! ថៃគ្រោងស្នើប៉ូលិសចិនចូលរួមល្បាតតំបន់ទេសចរណ៍ខ្លួន
ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) គ្រោងស្នើប៉ូលិសចិនចូល
ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) គ្រោងស្នើប៉ូលិសចិនចូល
ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) គ្រោងស្នើប៉ូលិសចិនចូលរួមល្បាតនៅតាមតំបន់ទេសចរណ៍មួយចំនួនក្នុងប្រទេសថៃ ដើម្បីទាក់ទាញការជឿទុកចិត្តពីភ្ញៀវទេសចរមកពីសាធារណៈរដ្ឋប្រជាមានិតចិន។
យោងតាមប្រភពពីសារព័ត៌មានថៃ The Thaiger ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា គោលនយោបាយលើកលែងទិដ្ឋាការកំពុងទទួលបរាជ័យក្នុងការទាក់ទាញភ្ញៀវទេសចរចិនមកកាន់ប្រទេសថៃ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ អ្នកទេសចរចិនភាគច្រើនត្រូវបានរាយការណ៍ថា ព្រួយបារម្ភអំពីសុវត្ថិភាពពួកគេនៅក្នុងប្រទេសថៃ បន្ទាប់ពីការស្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅក្នុងការបាញ់ប្រហារដ៏រន្ធត់នៅផ្សារទំនើបស្យាមប៉ារ៉ាហ្គន (Siam Paragon) ទីក្រុងបាងកក និងរបាយការណ៍ជាច្រើននៃការចាប់ជំរិត ដើម្បីលោះជនជាតិចិនក្នុងប្រទេសថៃ។
នៅក្នុងគោលបំណង ដើម្បីទទួលបានទំនុកចិត្តពីភ្ញៀវទេសចរចិនឡើងវិញ លោកនាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានចូលរួមកិច្ចប្រជុំជាមួយអាជ្ញាធរពីប៉ូលិសទេសចរណ៍, នគរបាលអន្តោប្រវេសន៍, អាជ្ញាធរទេសចរណ៍ថៃ (TAT) និងក្រសួងទេសចរណ៍ និងកីឡា។ នាយករដ្ឋមន្ត្រីថៃមិនបានផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយនោះទេ បន្ទាប់ពីកិច្ចប្រជុំដ៏សំខាន់នេះ ដោយសារលោកត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC 2023 ដោយទម្លាក់ភារកិច្ចនេះជូនលោកស្រី Thapanee Kiatpaiboon នាយកអាជ្ញាធរទេសចរណ៍ថៃ ដែលហៅកាត់ថា TAT ។
លោកស្រី Thapanee នាយក TAT ដែលចូលរួមក្នុងកិច្ចប្រជុំបានពន្យល់ថា TAT បានពិគ្រោះជាមួយនាយករដ្ឋមន្ត្រីអំពីសុវត្ថិភាពភ្ញៀវទេសចរបរទេសនៅប្រទេសថៃ ដោយផ្តោតលើភ្ញៀវទេសចរចិនតែម្តង។ ជាលទ្ធផល TAT គ្រោងនឹងចាប់ផ្តើមគម្រោងល្បាតជាមួយប៉ូលិសចិន ហើយនឹងពិភាក្សាជាមួយនឹងស្ថានទូតចិន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆាប់ៗខាងមុខនេះ។ លោកស្រីបានលើកឡើងថា ប៉ូលិសចិននឹងល្បាតតំបន់ទេសចរណ៍មួយចំនួនក្នុងប្រទេសថៃ រួមជាមួយប៉ូលិសថៃ ហើយអាជ្ញាធរសង្ឃឹមថា គម្រោងនេះនឹងទទួលបានជោគជ័យក្នុងការទទួលបានការទុកចិត្តពីជនជាតិចិនឡើងវិញ ដូចករណីនៅប្រទេសអ៊ីតាលី។
លោកស្រី Thapanee បានពន្យល់បន្ថែមថា ប្រទេសថៃចង់ឱ្យប៉ូលិសចិនមើលពីរបៀបដែលប៉ូលិសថៃធ្វើការ ដើម្បីធានាសុវត្ថិភាពរបស់អ្នកទេសចរ។ ជនជាតិចិនគោរពមន្ត្រីរបស់ពួកគេ ដូច្នេះប៉ូលិសចិននឹងក្លាយជាមធ្យោបាយដ៏សំខាន់ ដើម្បីធានានូវវិធានការសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរមកពីចិនដីគោក។ ជាមួយគម្រោងល្បាតនេះ លោកស្រីជឿជាក់ថា ចំនួនភ្ញៀវទេសចរចិននឹងឈានដល់គោលដៅពី ៤ ទៅ ៤.៤លាននាក់នៅឆ្នាំនេះ។ លើសពីនេះទៀត ប៉ូលិសភូមិន្ទថៃក៏បានរាយការណ៍ផងដែរថា ពួកគេបាននិងកំពុងបង្ក្រាបអាវុធខុសច្បាប់ អាជីវកម្មខុសច្បាប់ និងព័ត៌មានក្លែងក្លាយដែលអាចប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ៕
ចែករំលែកព័តមាននេះ