ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធាន​សហគមន៍​ក្រីក្រ​ទំនប់​២​ ត្រូវ​ចៅ​បង្កើត​​​ដឹក​យក​ទៅ​បោះចោល​មុខ​វត្ត​សែន​សុខ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​ចៅស្រី​បង្កើត​ដាច់​ធម៌​មេត្តា ប្រមូល​អីវ៉ាន់​ដឹក​តាម​

រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​ចៅស្រី​បង្កើត​ដាច់​ធម៌​មេត្តា ប្រមូល​អីវ៉ាន់​ដឹក​តាម​រថយន្ត​យក​ទៅ​បោះចោល​នៅ​មុខ​វត្ត​សែន​សុខ ក្នុងភូមិ សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ដោយ​គ្មាន​ទំ​ពឹងពាក់​ស្នាក់​អាស្រ័យ ដេក​តាម​សំយាបផ្ទះ​​គេ ​និងរស់នៅដោយសារ​តែ​ការ​អាណិតអាសូរ​ពី​អ្នក​ភូមិ​។

ស្ត្រី​ដ៏​សែន​​កម្សត់​១​រូបខាងលើ​​នោះឈ្មោះ ឡាយ សា​រុំ​ អាយុ​៦៨​ឆ្នាំ ជា​អតីត​ប្រធាន​សហគមន៍​ក្រីក្រ​ទំនប់​ទី​២(​ប៊ូឌី​ង​) និង​រស់នៅ​ជាមួយ​ចៅស្រី​បង្កើត​ម្នាក់​ឈ្មោះ​ធា យ៉ា​យ៉ា ហៅ​ខេ​ង ​អាយុ​២២​ឆ្នាំ ជា​កម្ម​ការី​នី​កាត់ដេរ ស្នាក់​នៅ​ម្តុំ​ភ្នំ​រាប​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បន្ទាប់​ពី​កូនស្រី បាន​ស្លា.ប់​ចោល​ទៅ​។

​បើតាមប្រភពពី​លោក សេក ថុ​ល អាយុ​៥២​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់​៣ និង​មាន​ប្រពន្ធ​ជា​អ្នក​លក់ដូរ​នៅ​មុខ​វត្ត​សែន​សុខ បានឱ្យ​​កោះសន្តិភាព​ដឹង​ថា ស្ត្រី​ចំណាស់​រូប​នោះ ត្រូវ​បាន​នារី​ម្នាក់​ជិះ​រថយន្ត​កូ​រ៉ូឡា​១​គ្រឿង​ អម​ដោយ​ម៉ូតូ​១​គ្រឿង ដឹក​យក​ទៅ​បោះចោល​នៅ​មុខ​វត្ត​សែន​សុខ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់​ថ្ងៃ​ទី​៩ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២៣ ដោយ​ប្រាប់​ថា ខ្លួន​ជា​អ្នក​ជិតខាង​របស់​គាត់​។​បន្ទាប់​ពី​នារី​រូប​នោះ​ទៅ​បាត់​ ​ស្ត្រី​ចំណាស់​រូប​នោះ​បាន​ប្រាប់​ថា ​នាង​​ត្រូវ​ជា​ចៅស្រី ដឹកគាត់​​យក​ទៅ​បោះចោល ។

​តាម​ស្ត្រី​ចំណាស់​រូប​នោះ​បានអោយ​កោះសន្តិភាព​ដឹង​ថា គាត់​ត្រូវ​បាន​ចៅស្រី​បង្កើត​ដឹក​មក ដោយ​​ប្រាប់​ថា រក​ជួល​ផ្ទះ​អោយ​ស្នាក់​នៅ ហើយ​ទំលាក់​ចោល​កាលពី​៤​ថ្ងៃមុន​។

​ស្ត្រី​រូប​នោះ​បាន​រៀបរាប់​ទាំង​ទឹកមុខ​ស្រងូត​ស្រ​ងាត់​ថា គាត់​ជា​អតីត​ប្រធាន​សហគមន៍​ក្រី​ក្រី​ទំនប់​២(​តំបន់​ប៊ូឌី​ង​)​ នៅ​​អំឡុង​ឆ្នាំ២០០១ ​គ្រួសារគាត់ ​និង​កូនប្រុស​ម្នាក់​ ស្រី​ម្នាក់​ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ដេញ​អោយមក​រស់នៅ​ភូមិ​សែន​សុខ​ទី​១ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ ​លុះ​ក្រោយមក​ គាត់​បាន​បែកបាក់​គ្រួសារ ​ជីវភាព​ក្រីក្រ​ក៏បាន​លក់​ដី ហើយ​កូនប្រុស​ឈ្មោះ​មាស វាសនា អាយុ​៤២​ឆ្នាំ​បាន​ទៅ​រស់នៅស្រុក​ឆ្លូង ខេត្តក្រចេះ​ ជាមួយ​ប្រពន្ធ​ក្រោយ ។ ​ចំណែក​រូប​គាត់​បាន​រស់នៅ​ជាមួយ​កូនស្រី ឈ្មោះ​ធា សោ​ភណ្ឌ ​នៅ​ក្នុងភូមិ សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ តែជា​អកុសល​នៅ​ឆ្នាំ​២០២០ កូនស្រី​ក៏បាន​ស្លា.ប់​ដោយសារ​តែ​ជំងឺកូ​វី​ដ​១៩ ហើយគាត់​ក៏បាន​ទៅ​រស់នៅ​ជាមួយ​ចៅស្រី​ឈ្មោះ​ធា យ៉ា​យ៉ា​ ហៅ​ខេ​ង ជា​កម្ម​ការី​នី​កាត់ដេរ​។

ស្ត្រី​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា ​នៅ​ពេល​ថ្មី​ៗនេះ ដោយសារ​តែ​គាត់​មាន​ជំងឺលើសឈា.ម ទឹកនោម​ផ្អែម ចៅស្រី​មិន​បាន​យកចិត្តទុកដាក់​មើលថែ​ឡើយ​ ទុក​គាត់​ចោល​នៅផ្ទះ​តែម្នាក់​ឯង ។ លុះ​​នៅ​ថ្ងៃ​ទី​៩ ​ខែ​វិ​ច្ឆិកា ចៅស្រី​ក៍បាន​រៀបចំ​ខោអាវ ដោយ​ប្រាប់​ថា មក​ជួល​ផ្ទះ​អោយ​គាត់​ស្នាក់​នៅ ក្នុងភូមិ​សែន​សុខ ដែល​ជា​កន្លែង​ធ្លាប់​រស់នៅ ហើយក៏​បាន​​ដឹក​គាត់​មក​ទំលាក់​ចោល​នៅ​គំនរ​សំរាម​តែ​គាត់​អត់​ព្រម​ចុះ​ ក៏បាន​ដឹក​មក​ទំលាក់​ចោល​នៅ​មុខ​វត្ត​សែន​សុខ​តែ​ម្តង ​។

​ស្ត្រីរូបនោះ​បាន​​ឱ្យ​ដឹងបន្តទៀត​ថា ប៉ុន្មាន​ថ្ងៃ​​នេះ គាត់​បាន​ដេក​នៅ​ខ្ទម​​អ្នកតា​ មុខ​វត្ត​សែន​សុខ ហើយ​នៅ​ពេល​ភ្លៀង​ធ្លាក់​ក៍បានរ​ត់ទៅ​ដេក​តាម​សំយាបផ្ទះ​គេ និង​បាន​អ្នក​ភូមិ​អាណិតអាសូរ​ផ្តល់​ជា​បាយ​ទឹកតែ​ប៉ុណ្ណោះ​ ។ ​ទោះបីជា​យ៉ាងណា កោះសន្តិភាពពុំ​ទទួល​បានការ​បំភ្លឺណាមួយពី​ចៅស្រី ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ