ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​​​បា.ញ់.​​​ចិនម្នាក់​​ប្លង់​ស.ព​ចោល​ក្នុង​ឡាន​ឡិចស៊ីស ​នៅមិនទាន់​មានពន្លឺ​នៅឡើយ​

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖  រហូតមកទល់​ពេលនេះ ​ករណី​ឃាតកម្ម​បាញ់​សំលាប់​ជនជាតិ​ចិន​រួចប្លង់​ចោល​ក្នុង​រថយន្ត​ដូច​ជា​មិន​ទាន់​ឃាត់ខ្លួន​ឃាតករ​បាន​នៅឡើយ​ទេ ​ត្រឹម​​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែល​បាន​​កើតឡើង​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​។ លោក​វរសេនីយ៍ឯក…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖  រហូតមកទល់​ពេលនេះ ​ករណី​ឃាតកម្ម​បាញ់​សំលាប់​ជនជាតិ​ចិន​រួចប្លង់​ចោល​ក្នុង​រថយន្ត​ដូច​ជា​មិន​ទាន់​ឃាត់ខ្លួន​ឃាតករ​បាន​នៅឡើយ​ទេ ​ត្រឹម​​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែល​បាន​​កើតឡើង​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ស្ថិតនៅ​ចំណុច​បរិវេណ​ខាងក្រោយ​ស្ថានីយ​ដឹក​អ្នកដំណើរ​ភ្ញៀវ​ទេសចរ​ក្រុង​ប៉ោយ​ប៉ែ​ត​ ក្នុង​ភូមិ​អណ្តូង​ថ្ម​មាស​ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រ​ទះ​​ឃើញ​សាកសព​ត្រូវ​បាន​ប្លង់​ចោល​ក្នុង​រថយន្ត​ម៉ាកឡិច​​ស៊ី​សRX.330​ ពណ៌.ស ​ដែល​ពាក់​ផ្លាក​​លេខ​ភ្នំពេញ​2AP-6254 ​ត្រូវ​បាន​រាយការណ៍​ជូន​សមត្ថ​កិច្ច​និង​អាជ្ញាធរ ​។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ព័ត៌មាន ​កម្លាំង​នគរបាល​ជំនាញ​ក្រុង​ប៉ោយ​ប៉ែ​ត ​និង​ខេត្ត​បាន​ចុះ​មក​ពិនិត្យ​ឃើញ​ថា​ សា​កសព​​ជនជាតិ​ចិន​ដែល​មាន​អាយុប្រមាណ​ជិត​៣០​ឆ្នាំ​ ​ត្រូវបាន​​ឃាតករ​បាញ់​ត្រូវ​ចំនួន​២​គ្រាប់​ គ្រាប់​ទី​១​ចំ​ក្បាល​ពីក្រោយ​ធា្ល​យមក​ភ្នែក​ខាងស្តាំ​គ្រាប់​ និងទី​២​ត្រូវ​សៀតផ្កា​ម្ខាង​ទៅ​ម្ខាង​ដែល​ស្លាប់​នៅ​លើ​កៅ​រថយន្ត​ខាង​មុខ​ខាងស្តាំ​ដៃ​បាន​ស្លាប់​រយៈពេល​២​យប់​មក​ហើយ​និង​រក​ឃើញ​វត្ថុ​តាង​សំបោ​គ្រាប់​អាវុធ​ខ្លី​២​គ្រាប់​ម៉ា​ក់ឡុក​ ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន​បាន​បញ្ជាក់​ថា​ ​សាកសព​ជនជាតិ​ចិន ​ក្រោយ​ជំនាញ​ពិនិត្យ​ហើ​បាន​យក​ទៅ​តម្កល​ទុក​វត្ត​ប្រជា​ធម្ម​សង្កាត់​ផ្សារ​កណ្តាល​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ឃាតករ​ដែល​បាន​បាញ់​សំលាប់​ទៅ​លើ​ជន​រង​គ្រោះ​ស្លាប់​ប្លង់​ចោល​ក្នុង​រថយន្ត​។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា​ ​ករណី​ឃាតកម្ម​ចាក់​និង​បាញ់​សំលាប់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​កើត​មាន​ជា​ញឹកញាប់​ដែល​ភាគច្រើន​កើតឡើង​ទៅ​លើ​ជនជាតិ​ចិន​បាញ់​សំលាប់​យក​ទៅ​បោះចោល​ក្បែរ​ព្រំដែន​ និង​ចាក់​សំលាប់​ក្នុង​អគារ ​។

មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ