ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជាគ្រប់​មជ្ឈដ្ឋានរួបរួម​សាមគ្គី​ជា​ធ្លុង​មួយ ស្ថិត​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រះ​បន្ទូល​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រះ​បន្ទូល​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន សូម​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ ស្ថិត​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ ដើម្បី​ចូលរួម​ចំណែក​ការពារ និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ ។

មាន​ព្រះ​បន្ទូល ក្នុង​ពិធី អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧០ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​កងយោធពលខេមរភូមិន្ទ ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​ថា តាម​រយៈ​មីទ្ទិញរំលឹក​ខួប​ទី​៧០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និងទិវា​កំណើត​កងយោធពលខេមរភូមិន្ទ អាច​សន្និដ្ឋាន​បាន​ថា ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​យើង ​ពិតជា​នឹងទទួល​បាន​អនាគត​ភ្លឺស្វាង​ក្នុងក្តី​សង្ឃឹម​ខ្ពស់ រស់នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែ​មួយ ​ដែល​ធានាបាន​ឯកភាព​ជាតិ​ដ៏​រឹង​មាំ ​។

ព្រះមហាក្សត្រ ទ្រង់មាន​ព្រះ​បន្ទូល​យ៉ាង​ដូច្នេះ នៅ​ក្នុង​ឱកាស​ព្រះ​អង្គ ទ្រង់​យាង​ថ្លែងស​ន្ទ​រក​ថា ជូន​ដល់​ប្រជានុរាស្ត្រ​ទូ​ទាំង​នគរ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ដែល​ជា​ខួប​៧០​ឆ្នាំ ដែល​ប្រជាជាតិ​កម្ពុជា​ទាំងមូល បាន​រំដោះខ្លួន​ទាំង​ស្រុង​ចេញពី​អាណានិគម​បារាំង ក្រោម​ព្រះរាជ​បូជនីយកិច្ច​ ដឹកនាំ​ដ៏​ក្លៀ​វ​ខ្លា​របស់​ព្រះ​មហា​វីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហ​នុ និង​ក៏​ជា​ថ្ងៃកំណើត​កង​យោធពលខេមរភូមិន្ទ​ ។

ព្រះ​អង្គ​ក៏​មាន​ព្រះរាជ​បន្ទូល​ថា ​ដើម្បី​រំលឹក​ដល់​ថ្ងៃជា​ប្រវត្តិសាស្ត្រ នៃ​ការ​ដណ្តើម បាន​មក​វិញ​នូវ​សិទ្ធិ​សេរីភាព និង​ភាព​ជា​ម្ចាស់​ទឹកដី​នៃ​ប្រទេស​កម្ពុជា ពិធី​អបអរសាទរ ត្រូវ​បានប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​កងរំពង នៅ​លើ​បរិវេណ​វិមាន​ឯករាជ្យ ​ក្នុង​រាជធានី​ភ្នំពេញ ទីតាំង​និមិត្ត​រូបការ​ដ ណ្តើ​ម​បាន​ឯករាជ្យ​ ។

តាម​រយៈ​ព្រះរាជ​ស​ន្ទ​រក​ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ទ្រង់មាន​ព្រះ​បន្ទូល​យ៉ាង​ដូច្នេះ​ថា​ ៖ «​តាម​រយៈ​មី​ទ្ទិញ យើង​អាច​សន្និដ្ឋាន​បាន​ថា ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​យើង​ពិតជា​នឹង ទទួល​បាន​អនាគត​ភ្លឺស្វាង​ក្នុង​ក្តី​សង្ឃឹម​ខ្ពស់ រស់នៅ​ក្រោម ដំបូល​រដ្ឋធម្មនុញ្ញ​តែ​មួយ​ដែល​ធានា បាន​ឯកភាព​ជាតិ​ដ៏​រឹង​មាំ​»​ ។

ព្រះ​អង្គ​មាន​បន្ទូល​បន្ត​ថា ក្រោម​ទង់​ដ៏​ជាញជ័យ​នៃ​មហា​សាមគ្គី​ជាតិ ក្រោម​ទង់​ដ៏​សុខសាន្ត នៃ​ព្រះពុទ្ធ​សាសនា និង​ក្រោម​បារមី ព្រះមហាក្សត្រ ដែល​ជា​បុព្វបុរស​ជាតិ ជា​ព្រះ​ស្ថាបនិក​ដ៏ ល្បាញ​ល្បី​នៃ​ការ​កសាង​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ប្រណីត ស្ថិត​នៅ​ស្កឹមស្កៃ​គ្រប់​ទិស​ទី​ក្នុង ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​មាតុភូមិ​ដែល​ជា​កេរ​មរតក​ជាតិ​ដ៏​មាន​តម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​របស់​យើង ពិតជា​ពុំ​អាច​មាន​សត្រូវ​ណាមួយ​រំលោភ​ឈ្លានពាន​លើ​បូរណភាព​ទឹកដី​បាន​ឡើយ​ ។

បន្ថែម​ពី​នេះ ព្រះមហាក្សត្រ ព្រះ​អង្គ​មាន​បន្ទូល​បញ្ជាក់​ថា អង្គ​មី​ទ្ទិញ​នា​ពេល​នេះ គឺជា​មហា​ព្រឹត្តិការណ៍​ជាតិ​ដ៏​មាន​អត្ថន័យ​ឆ្លើយ​តប​បាន​យ៉ាង​ស័ក្តិ សម​ទៅ​នឹង​បេសកកម្ម និង​ពលិកម្ម​ប្រកបដោយ​មនសិការ​ជាតិ​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់ ព្រះ​មហា វីរក្សត្រ ព្រះ​វររាជ​បិ តា​ឯករាជ្យ​ជាតិ «​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​» ជាទី​គោរព​សក្ការៈ​ដ៏ ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​តែងតែ​ស្ងើចសរសើរ​ចំពោះ​ភ័ព្វវាសនា​របស់​មាតុភូមិ និង​ប្រជា​រា​ស្ត កម្ពុជា​យើង ដែល​បាន​រួច​ចាក​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​សង្គ្រាម និង​ទទួល​បាន​សេចក្ដីសុខ សន្តិភាព និង​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ ស្រប​តាម​យន្តការ​នៃ​ការ​គ្រប់គ្រង ប្រកបដោយ​វិចារណញ្ញាណ​ដ៏​អស្ចារ្យ​ ។

ព្រះមហាក្សត្រ ទ្រង់មាន​បន្ទូល​កោត​ស​សើរ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដ៏​ឆ្លាត​វៃ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ប្រតិបត្តិ​តាម​មាគ៌ា​ដ៏​ល្អ​ប្រពៃ និង​មរតក​ន​យោ បាយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​នាំ​មក​នូវ​សុខ​សន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ មាន​កិត្យានុភាព​ជាតិ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​។ យើង​កំពុង​តែ​សប្បាយ​រីករាយ និង​ទទួលផល​ជា វិជ្ជមាន​ដែល​ផ្តើម​ចេញពី​កម្លាំង​កសាង និង​ការពារ​ជាតិ មាតុភូមិ ប្រកបដោយ​សុខដុមរមនា របស់​ជនរួមជាតិ​យើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ