អាមេរិកប្រឆាំងការកាន់កា.ប់ហ្គាហ្សាជាថ្មី
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់់ ៖ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់់ ៖ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់់ ៖ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូ អះអាងកាលពីថ្ងៃទី៦វិច្ឆិកា ថា ចង់រ៉ាប់រងការទទួលខុសត្រូវទូទៅលើសន្តិសុខនៅហ្គាហ្សាបន្ទាប់ពីសង្គ្រាម អាមេរិកអះអាងនាថ្ងៃទី៧ វិច្ឆិកា ពីការប្រឆាំងជំទាស់ ការកាន់កាប់ជ្រោយហ្គាហ្សាជាថ្មីរបស់អ៊ីស្រាអែល។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកVEDANT PATELថ្លែងថា តាមយើងយល់ ប៉ាឡេស្ទីនត្រូវតែជាអ្នកថ្វើការសម្រេចលើរឿងនោះ ព្រោះហ្គាហ្សាជាដែនដីប៉ាឡេស្ទីន ហើយនឹងនៅមានដែនដីប៉ាឡេស្ទីនបន្តទៀត។ លោកបន្តថាជារួមយើងមិនគាំទ្រការកាន់កាប់ហ្គាហ្សាជាថ្មីពីសំណាក់អ៊ីស្រាអែល ហើយយើងមិនគាំទ្រការធ្វើបែបនេះទេ។
អ៊ីស្រាអែលបានដកកងទ័ពរបស់ខ្លួននិងពួកនិគមជនចេញពីហ្គាហ្សាជាឯកតោភាគីកាលពីឆ្នាំ២០០៥ ក្រោយកាន់កាប់ទីនោះអស់ពេល៣៨ឆ្នាំ ។ ចាប់តាំងពីឆ្នាំ២០០៧មក អ៊ីស្រាអែលបានហ៊ុំព័ទ្ធដែនដីនោះដែលត្រួតត្រាដោយពួកហាម៉ាស់៕
ចែករំលែកព័តមាននេះ