ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​សម្រាប់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា កម្ពុជា​នៅ​បន្ត​មាន​ភ្លៀង​ធ្លាក់​តាម​តំបន់​មួយ​ចំនួន

5 ខែ មុន
  • ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​នោះ​បានឱ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​នោះ​បានឱ្យ​ដឹង​ថា ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​លាតសន្ធឹង​មក​លើ​ភាគ​ខាងជើង និង​ភាគ​ឦសាន កម្ពុជា រួម​ជាមួយ​ខ្យល់មូសុង​ឦសាន​ខ្សោយ​។ ទន្ទឹម​នឹង​នេះ មាន​ចរន្ដ​ខ្យល់​ក្ដៅ ហើយ​សើម​ពី​សមុទ្រ​ចិន​ខាងត្បូង នឹង​បក់​ពី​ទិស​ខាងកើត និង​ទិសអាគ្នេយ៍​មក​លើ​ប្រទេស​កម្ពុជា​។

ក្រសួង​បាន​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ធាតុអាកាស នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​តំបន់​វាលទំនាប មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣០-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ទិស​ខាងកើត និង​ទិសអាគ្នេយ៍​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី​។ ហើយនឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​ចាប់ពី​តិច​ទៅ​បង្គួរ តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន និង​រាជធានី​ភ្នំពេញ ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​ចាប់ពី​ពី ៣០% ទៅ ៦០%​។

ក្រសួង​បាន​បញ្ជាក់​បន្ត​ថា ចំណែក​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣០-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិស​ខាងកើត​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី​។ ដែល​ជា​ហេតុ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ចាប់ពី​តិច​ទៅ​បង្គួរ លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ រីឯ​លើ​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី វិញ នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ចាប់ពី​តិច​ទៅ​មធ្យម ដែល​អាច​គ្របដណ្ដប់​លើ​ផ្ទៃដី​ពី ២០-៤០% ។ ចំពោះ​ខេត្តព្រះវិហារ និង​ខេត្ដស្ទឹងត្រែង ដែល​អាច​មាន​ភ្លៀង​គ្របដណ្ដប់​លើ​ផ្ទៃដី​ចាប់ពី ១០% ទៅ ២០%​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់​ទៀត​ថា ដោយឡែក នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហ​ភាព​អប្បបរមា​ចាប់ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣០-៣២°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ទិស​ខាងលិច និង​ទិសនិរតី​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី​។ ជា​ហេតុ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ចាប់ពី​មធ្យម​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ រន្ទះ ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​ចាប់ពី ៥០% ទៅ ៦០%​។ ចំណែក​នៅ​លើ​ផ្ទៃសមុទ្រ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ចាប់ពី​តិច​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ហើយ​ខ្យល់​បក់​មក​ពី​ទិសពាយ័ព្យ និង​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី និង​រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥-១​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ