នាយទាហានអ៊ុយក្រែនម្នាក់ ស្លា.ប់ពេលបើកកាដូថ្ងៃកំណើត
សង្គ្រាមអ៊ុយក្រែន ៖ នាយទាហានអ៊ុយក្រែនម្នាក់ លោកGENNADIY CHASTIAKOV បានស្លា.ប់
សង្គ្រាមអ៊ុយក្រែន ៖ នាយទាហានអ៊ុយក្រែនម្នាក់ លោកGENNADIY CHASTIAKOV បានស្លា.ប់
សង្គ្រាមអ៊ុយក្រែន ៖ នាយទាហានអ៊ុយក្រែនម្នាក់ លោកGENNADIY CHASTIAKOV បានស្លា.ប់កាលពីថ្ងៃទី៦វិច្ឆិកា ពេលបើកកាដូថ្ងៃកំណើត។ នាយទាហានអាយុគម្រប់៣៩ឆ្នាំរូបនេះជាទីប្រឹក្សាជំនិតម្នាក់ របស់អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនឧត្ដមសេនីយវ៉ាល្លីរីហ្សាលូស្នី ។
រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែនលោកអ៊ីហ្គ័រ ក្លីមេនកូគូសបញ្ជាក់ថា លទ្ធផលដំបូងៗនៃការស៊ើបអង្កេតបង្ហាញថា លោកGENNADIY CHASTIAKOV បានត្រឡប់ពីធ្វើការមកផ្ទះ ជាមួយកាដូថ្ងៃកំណើតជូនដោយបណ្ដាមិត្តភក្ដិធ្វើការជាមួយគ្នា។ មកដល់ផ្ទះលោកចាប់ផ្ដើមបង្ហាញកាដូដល់គ្រួសារ។ លោកបើកកាដូមួយក្នុងចំណោមកាដូទាំងនេះ ដែលដាក់គ្រាប់បែកដៃច្រើនគ្រាប់ហើយបង្ហាញុកូនប្រុស។ គ្រាប់បែកទាំងនេះសុទ្ធតែជាគ្រាប់បែកម៉ូដែលថ្មីផលិតនៅលោកខាងលិច ។ កូនប្រុសគេបានលេងគ្រាប់បែកទាំងនេះ រូចបានតាញក្រវិលគ្រាប់បែកមួយ ដែលផ្ទុះស្លាប់ឪពុករបស់គេហើយកូនប្រុសនោះរងរបួសធ្ងន់។
ប៉ូលិសស្គាល់អត្តសញ្ញាណមិត្តភក្ដិដែលផ្ដល់កាដូគ្រាប់បែកនោះ។ លោកGENNADIY CHASTIAKOVបានបូជាជីវិតរបស់ខ្លួនដល់កងទ័ពអ៊ុយក្រែន ហើយ តស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៊ី៕
ចែករំលែកព័តមាននេះ