ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ខារ៉ាអូខេ ដើម្បី​ពិនិត្យ​រកសារ​.​ធា​.​តុ​.​ញៀ​.​ន

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​ដោយ​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​១០៧​នាក់ ក្នុង​នោះ មាន​ជនជាតិ​បរទេស​៤២​នាក់​ផង​ដែរ ដើម្បី​ពិនិត្យ​ធ្វើតេស្ត​រក​សារធាតុ​ញៀន ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត…


ខេត្តបន្ទាយមានជ័យ ៖ បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​ដោយ​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​១០៧​នាក់ ក្នុង​នោះ មាន​ជនជាតិ​បរទេស​៤២​នាក់​ផង​ដែរ ដើម្បី​ពិនិត្យ​ធ្វើតេស្ត​រក​សារធាតុ​ញៀន ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី ធិ​ន ស៊ិ​ន​ដេ​ត ស្នងការ​ការ​រង​ទទួល​ផែ​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បន្ទាយ​មានជ័យ​បាន​ប្រាប់​ថា កាលពី​យប់​ថ្ងៃ​ទី​០៤ វិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត កម្លាំង​នគរបាល​ជំនាញ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​(​យីហោ​SKY.KTV) និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១០៧​នាក់ (​មាន​ស្រី​៤០​នាក់​) ។

ក្នុង​នោះ មាន​ជនបរទេស​ចំនួន​៤២​នាក់ (​ស្រី​០៧​នាក់​) មាន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​២១​នាក់ ជនជាតិ​វៀតណាម​១៥​នាក់ ជនជាតិ​ចិន​០៣​នាក់ និង​ជនជាតិ​ថៃ​០៣​នាក់ ដោយ​ដកហូត​បាន​ម្សៅ​.​ស​ថ្លា​ចំនួន​០៦​ថង់ និង​១​កូន​ថង់​តូច ថ្នាំ​កញ្ចប់​ពណ៌​ក្រហម​(​រូប​សេះ១​កញ្ចប់​ពណ៌​ក្រហម​(​រូ​ម​ទំពាំង​បាយជូរ​)១​កញ្ចប់ ពណ៌​លឿង​១០​កញ្ចប់ ពណ៌​ទឹកក្រូច​១​កញ្ចប់ និង​ថ្នាំ​ពណ៌​ក្រហម​អក្ស​(LV)១​កញ្ចប់ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ចំនួន​១០៧​នាក់ មាន​ស្រី​៤០​នាក់ ភាគច្រើន​ជា​ជនបរទេស​ដែល​ឃាត់ខ្លួន​នៅ​ទីតាំង​ខារ៉ាអូខេ​និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន និង​សង្ស័យ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​បិត​ទីតាំង​ខារ៉ាអូខេ​(​យីហោ​SKY.KTV)​ជា​បណ្តុះ​អាសន្ន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ធ្វើការ​សាកសួរ​និង​ពិនិត្យ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​។

លោក​ឧត្តមសេនីយ៍ត្រី ធិ​ន ស៊ី​ន​ដេ​ត បាន​បញ្ជាក់​ថា ជនសង្ស័យ​ចំនួន​១០៧​នាក់ កម្លាំង​ជំនាញ​បានពិនិត្យ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​រយៈពេល​២​ថ្ងៃ​ទើប​អាច​បញ្ចប់ ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ