ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ណា ណា មិន​បោះបង់​ចោល​អាជីព​សិល្បៈ ទោះបីជា​មមាញឹក​លើ​ការ​រកស៊ី

5 ខែ មុន
  • ភ្នំពេញ

តារា​ស្រី​វ័យក្មេង​នាង​ជួប ស្រី​ពៅ ហៅ​ណា​ណា បាន​អះអាង​ថា នាង​នឹង​មិន​បោះបង់​ចោលការ​ងារ​សិល្បៈ​ត្រឹមនេះ​ឡើយ បើ​ទោះបី​ជាមួយ​រយៈ​ចុង​ក្រោយ​នេះ នាង​បាន​បាត់​មុខ​ពី​ការងារ​សិល្បៈ​ក៏​ដោយ ខណៈ​ពេល​ដែល​ការងារ​មួយ​នេះ

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​វ័យក្មេង​នាង​ជួប ស្រី​ពៅ ហៅ​ណា​ណា បាន​អះអាង​ថា នាង​នឹង​មិន​បោះ​បង់​ចោលការ​ងារ​សិល្បៈ​ត្រឹមនេះ​ឡើយ បើ​ទោះបី​ជាមួយ​រយៈ​ចុង​ក្រោយ​នេះ នាង​បាន​បាត់​មុខ​ពី​ការងារ​សិល្បៈ​ក៏​ដោយ ខណៈ​ពេល​ដែល​ការងារ​មួយ​នេះ គឺជា​ចំណង់​ចំណូលចិត្ត​របស់​នាង​តាំងពី​តូច​។

តារា​ស្រី​សាច់​.​សខ្ចី ជួប ស្រី​ពៅ ហៅ​ណា​ណា ត្រូវ​បាន​ទស្សនិកជន​ស្គាល់​ច្បាស់​តាម​រយៈ​ការ​សម្តែង​ក្នុង​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​ឈឺ​ឡើង​លែង​ចង់​ឈឺ​» ដែល​ច្រៀង​ដោយ​តារាចម្រៀង​លោក អាន គុណ​កូ​ឡា និង​បទ «​អា​ម៉ៅ​នៅ​ចាំ​អូន​» ច្រៀង​ដោយ​នាយ​ចឺម ។

ស្រី​ស្អាត ណា ណា បាន​លើក​ឡើង​ថា «​នាង​បាន​ចូល​ប្រឡូក​សិល្បៈ​ដំបូង​តាម​រយៈ​ការ​ប្រឡង​ក្នុង​កម្ម​វិធី Freshy girl ឆ្នាំ​២០១១ ខណៈ​អំឡុង​ការ​ប្រកួត​នោះ នាង​បាន​ជាប់​ត្រឹម​គ្នា​២០​នាក់​ប៉ុណ្ណោះ ពោល​គឺ​មិន​បាន​ទទួល​ជ័យ​លា​ភី​ឡើយ »​។

នាង​បន្ត​ថា «​ក្រោយ​ការ​ចូលរួម​ប្រឡង​នោះ​មក ក៏​មាន​បណ្តា​ផលិតករ​នានា​បាន​ទាក់ទង​មក​នាង ដើម្បី​ថត MV ដោយ​រយៈពេល​កន្លង​មកនេះ នាង​បាន​ចូលរួម​ថត​សម្តែង​ឲ្យ​បណ្តា​ផលិត​ធំ​ៗ​មួយ​ចំនួន​​ដូច​ជា ៖ ផលិតកម្ម​ហង្ស​មាស​, ថោ​ន​, សាន់​ដេ និង​ផលិតកម្ម M ជាដើម ។​ល​។ ជាមួយ​គ្នា​នេះ​ផង​ដែរ នាង​ក៏​បាន​ថត​ស្ព​ត​ពាណិជ​កម្ម​នានា​ជា​ច្រើន ហើយ​សម្រាប់​ការ​សម្តែង​ភាពយន្ត​វិញ នាង​ក៏​ចូលរួម​ថត​បាន​ចំនួន​២​រឿង​ផង​ដែរ​»​។

ស្រី​ស្អាត ណា ណា បន្ត​ទៀត​ថា «​មួយ​រយៈ​នេះ នាង​មិនសូវ​បាន​ថត​ជាប់លាប់​ដូច​មុន​ឡើយ ដោយសារ​នាង​កំពុង​តែ​មានការ​មមាញឹក​ច្រើន​លើ​ការងារ​លក់​អីវ៉ាន់​តាម​រយៈ​អន​ឡាញ ប៉ុន្តែ​យ៉ាងណា នាង​ក៏​មិន​បោះបង់​អាជីព​សិល្បៈ​នេះ​ដែរ ព្រោះ​ដោយសារ​នាង​ពិតជា​ស្រឡាញ់​លើ​ការងារ​នេះ​ណាស់​»​។

ទោះបីជា​យ៉ាងណា បើ​តាម​ស្រី​ស្អាត ណា ណា បញ្ជាក់​ថា «​ចាប់ពី​ពេល​នេះ​ទៅ នាង​នឹង​ឆ្លៀតពេល​ឲ្យ​បាន​ច្រើន ក្នុង​ការ​ទទួលយក​ការ​ថត​ឡើង​វិញ ដើម្បី​បន្ដ​បម្រើ​អារម្មណ៍​ទស្សនិកជន ហើយ​នាង​ក៏​អរគុណ​ដល់​ហ្វេ​ន​ៗ​ដែល​នៅ​តែ​ស្រឡាញ់ និង​គាំទ្រ​ដល់​រូប​នាង បើ​ទោះបី​ជាមួយ​រយៈ​ចុង​ក្រោយ​នេះ នាង​មិនសូវ​បាន​ចេញ​មុខ​ក្នុង​ការ​សម្ដែង​ថ្មី​ៗ​ក៏​ដោយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ