ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹង​មាន​ផ្លូវដែក ដែល​អាច​រត់​បាន​ល្បឿន ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

5 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ដែល​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​រៀបចំ​ផ្លូវដែក អាច​ឲ្យ​រត់​បាន​ល្បឿន…

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ដែល​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​រៀបចំ​ផ្លូវដែក អាច​ឲ្យ​រត់​បាន​ល្បឿន ៨០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ។

ថ្លែង​ក្នុង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​និយោជិត ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិត​ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​រឿង​ផ្លូវដែក​ដឹក​ទំនិញ ឥឡូវ​ផ្លូវដែក​របស់​យើង នា​ពេល​បច្ចុប្បន្ន បើក​បាន​ត្រឹម​៥០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ឥឡូវ​យើង​ធ្វើ​យ៉ាង​ម្ដេច​ឲ្យ​អាច​រត់​បាន​ល្បឿន​៨០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ដឹក​ទំនិញ បាន​មួយ​ចំនួន​» ។

បន្ថែម​ពី​នោះ​ទៀត សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា សម្ដេច​នឹង​ឲ្យ​សិក្សា អំពី​ការ​កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវ ហើយ​បើសិនជា​ផ្លូវដែក​នេះ ធ្វើ​រួចរាល់ យើង​នឹង​ដឹក​ទំនិញ​បាន​ច្រើន ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា ឡាន​មួយ​ដឹក​បាន​តែ​មួយ​ទូ​កុង​ទ័​រ​ន័ ប៉ុន្ដែ​មួយរ​ទះ​ភ្លើង ដឹក​បាន​ទូ​ច្រើន ដែល​មាន​ប្រវែង​ពី​១​គីឡូ ទៅ​២​គីឡូម៉ែត្រ ដែល​នេះ​ជា​យុទ្ធសាស្ដ្រ ក្នុង​ការ​បង្កើន​ការ​ដឹក​ទំនិញ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ។

លើស​ពី​នោះ​ទៀត សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែន បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល នឹង​បន្ដ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះថា ហេដ្ឋារចនាសម្ព័ន្ធ វា​ជួយ​នៅ​ក្នុង​ការ​កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន និង​ជួយ​ឲ្យ​សេដ្ឋកិច្ច មានការ​កើនឡើង​ផង​ដែរ ។

គួរ​រម្លឹក​ថា កាលពី​ខែតុលា ឆ្នាំ​២០២៣ កន្លង​មក នៅ​រដ្ឋធានី​ប៉េ​កាំ​ង ប្រទេស​ចិន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក លី ខ័​រ (Li Kuo) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន China Metro Group ចូល​ជួប​សម្តែង​ការ​គួរសម ក្នុង​ឱកាស នៃ​ការ​ចូលរួម​ក្នុង “​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​៣” ។

នៅ​ក្នុង​ជំនួប​នេះ លោក លី ខ័​រ (Li Kuo) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន China Metro Group បាន​បាន​ជម្រាប​ជូន សម្តេច​ធិ​បតី អំពី​វឌ្ឍនភាព នៃ​ការ​សិក្សា​របស់​ក្រុមហ៊ុន លើ​គម្រោង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង ធុន​ស្រាល​ចំនួន​ពីរ​ខ្សែរ គឺ ៖ (i) គម្រោង​ផ្លូវ​រថភ្លើង​ធុន​ស្រាល ត​ភ្ជាប់​ពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ខេត្តសៀមរាប​-​អង្គរ ទៅ​កាន់​ក្រុង​សៀមរាប និង (ii) គម្រោង​ផ្លូវ​រថភ្លើង​ធុន​ស្រាល ត​ភ្ជាប់​ពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​តេ​ជោ ទៅ​កាន់​រាជធានី​ភ្នំពេញ ។

ដោយឡែក លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល ក៏​បាន​បញ្ជាក់​បន្ថែម​ថា ក្រុមហ៊ុន ក៏​នឹង​សិក្សា​អំពី​លទ្ធភាព​ផ្សេង​ៗ ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ចរាចរណ៍​នៅ​កម្ពុជា ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​បាន​បញ្ជាក់ អំពី​ការ​គាំទ្រ​ចំពោះ​គម្រោង​នានា ដែល​ក្រុមហ៊ុន China Metro Group បាន​និង​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​បញ្ហា​ចរាចរណ៍ ព្រមទាំង​បាន​ផ្តល់​ជា​អនុសាសន៍​ដល់​ក្រុមហ៊ុន ឱ្យ​មានការ​គិតគូរ​សព្វគ្រប់​ជ្រុងជ្រោយ ជា​អាទិ៍ ការ​អភិវឌ្ឍ​ផ្លូ វ​ដែក ធុន​ស្រាល​, ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ