ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​អះអាង​ពី​ការ​រុញច្រាន​ការ​វា.យលុក​មួយ​របស់​កងទ័ព​រុ​ស្ស៊ី​

5 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កំពុង​បន្ត​ហើយ​កង ទ័ព​រុ​ស្ស៊ី​ប៉ុនប៉ង​វាយ​រុលទៅមុខ ខណៈ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កំពុង​បន្ត​ហើយ​កង ទ័ព​រុ​ស្ស៊ី​ប៉ុនប៉ង​វាយ​រុលទៅមុខ ខណៈ​រដូវរងា​នឹង​មក​ដល់​។ កងទ័ព​អ៊ុយ​ក្រែ​ន​អះអាង​នា​ថ្ងៃ​ទី​៦​វិច្ឆិកា​ថា កងទ័ព​រុ​ស្ស៊ី​ប៉ុនប៉ង​វាយ​ដណ្ដើម​យក​រ៉ូ​បូ​ទី​នេ ជា​ភូមិ​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស ដែល​ការ​រំដោះ​បាន​ភូមិ​នោះ​កាលពី​ដំណាច់​ខែសីហា អាច​ឲ្យ​កងទ័ព​អ៊ុយ​ក្រែ​ន​វាយ​បុក​ខ្សែត្រៀម​កងទ័ព​រុ​ស្ស៊ី​ ក្នុង​ការ​វាយបក​របស់​ខ្លួន​តែ​ជា​ក្ដី​សង្ឃឹម​មួយ​មិន​អាច​សម្រេច​បាន​។

អ្នកនាំពាក្យ​កងទ័ព​អ៊ុយ​ក្រែ​ន​លោក​អាន ឌ្រី​អ៊ី​កូ​វ៉ា​លី​កូវ​និយាយ​ថា នា​ភាគ​ខាងត្បូង​ប្រទេស​សត្រូវ​ប៉ុនប៉ង​វាយ​ដណ្ដើម​យក​វិញ បណ្ដា​ទីតាំង​របស់​គេ​ដែល​បាត់បង់ នៅ​ជិត​ភូមិ​រ៉ូ​បូ​ទី​នេ​តែ​ពុំ​ទទួល​បាន​ជោគជ័យ​។ នៅ​ភាគ​ខាងកើត​ប្រទេស​វិញ​កងទ័ព​រុ​ស្ស៊ី​ក៏​បន្ត​វាយប្រហារ​លើ​ក្រុង​អា​ហ្វ​ឌី​អ៊ីវ​កា ជាទី​ក្រុង​ឧស្សាហកម្ម​មួយ​ដែល​កងទ័ព​រុ​ស្ស៊ី​សាកល្បង​ឡោម​ព័ទ្ធ​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​។

កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ចាប់តាំងពី​ខែមិថុនា​មក នូវ​ការ​វាយបក​ដ៏​លំបាក​បំផុត​នៅ​ភាគ​ខាងកើត​និង​ភាគ​ខាងត្បូង​ប្រទេស តែ​ពុំ​សម្រេច​បានការ​ទម្លុះ​ខ្សែការពារ របស់​កងទ័ព​រុ​ស្សុ​ី​បាន​ឡើយ​ក៏​ទោះបី​ទទួល​បាន​ជំនួយ​អាវុធ​ទំនើប​ៗ​ពី​ពួក​លោក​ខាងលិច​ក្ដី​។ ផ្ទុយ​ទៅ​វិញ​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ គឺ​កងទ័ព​រុ​ស្ស៊ី​ដែល​ឈាន​ជា​ថ្មី​បន្ត​ការ​វាយលុក​លើ​តំបន់​ជា​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ