ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​បំពាក់​ឧបករណ៍ ETC សម្រាប់​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ក្រុមហ៊ុន​បន្ត​ពន្យារ​មិន​យក​ថ្លៃ​សម្រាប់​ការ​ចុះ​ឈ្មោះ​យក​កាត សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ទៅ​បំពាក់​ឧបករណ៍ ETC-OBU…

រាជធានី​ភ្នំពេញ ៖ ខណៈ​ក្រុមហ៊ុន​បន្ត​ពន្យារ​មិន​យក​ថ្លៃ​សម្រាប់​ការ​ចុះ​ឈ្មោះ​យក​កាត សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ទៅ​បំពាក់​ឧបករណ៍ ETC-OBU ដើម្បី​ប្រើប្រាស់​គន្លង ETC សម្រាប់​ចេញចូល​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត​ជាង ១​ម៉ឺន​៥​ពាន់​នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ៖ «​ជាមួយ​ខួប​១​ឆ្នាំ ខាង​ក្រុមហ៊ុន ក៏​បាន​ឯកភាព​ជាមួយ​រាជរដ្ឋាភិបាល ពេល​ដែល​យើង​បើក គឺ​ក្រុមហ៊ុន​គាត់​គិត​៨០% នៃ Fee ។ ប៉ុន្តែ​ឥឡូវ រដ្ឋាភិបាល​បាន​ចរចា ក្រុមហ៊ុន​ក៏​មានការ​យោគយល់​ហើយ​សូម​អរគុណ​ដល់​ក្រុមហ៊ុន ដែល​គាត់​ពន្យារ​ការ​បង់ថ្លៃ​តាម​ប្រព័ន្ធ ERP តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច គឺ​មិន​ដំឡើង​ទេ ១​ឆ្នាំ​ក្នុង​ពេល​នេះ ហើយ​សម្រាប់​បង់​ជា​លុយ ក្រុមហ៊ុន​ពន្យារ ៦​ខែ​ទៀត ហើយ​ក្រៅពី​ហ្នឹង គាត់​ឡើង​បន្តិច​» ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ «​អ៊ីចឹង​បងប្អូន​ទៅ​ដាក់​ពាក្យ​យក ERP តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ហ្នឹង​ស្រួល​ផង អេ​ឡិច​ត្រូ​និ​ច​ហ្នឹង មិនបាច់​ចាំ ខ្ញុំ​ពេល​ខ្លះ ជិះ​មក​មួយ​ក្បួន​ហ្នឹង ពេល​ឡាន​មក​ដល់​ហ្នឹង ទ្វារ​វា​បើក​ស្រាប់ ព្រោះ​យើង​បញ្ចូល​កាត​ក្នុង​ហ្នឹង អត់​ចាំបាច់​ចាំ​យូរ បើ​អ្នក​ត្រូវ​បង់​ត្រូវ​រង់ ចាំ​បន្តកន្ទុយ​គ្នា ខាត​ពេល ចឹ​ង​គឺ ១​ឆ្នាំ​នេះ យើង​មាន​កាដូ​ថែម​ទៀត ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​» ។

សូម​បញ្ជាក់​ថា ETC ជា​ប្រព័ន្ធ​បង់ថ្លៃ​សេវា​ផ្លូវ​ល្បឿន​លឿន​ស្វ័យប្រវត្តិ ដែល​ប្រើប្រាស់​ដោយ​បច្ចេកវិទ្យា​ទំនើប​ឥត​ខ្សែ តាម​រយៈ​ការ​បំពាក់​ឧបករណ៍ OBU នៅ​លើ​កញ្ជក់​ខាង​មុខ នៃ​រថយន្ត​។ រាល់​រថយន្ត ដែល​ឆ្លងកាត់​ច្រក​បង់ប្រាក់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ គឺ​ពុំ​ចាំបាច់​ឈប់ ដើម្បី​រង់ចាំ​ទទួល​កាត​ធ្វើ​ដំណើរ​ទៀត​នោះ​ឡើយ ។

សូម​រំលឹក​ដែរ​ថា នា​រសៀល​ថ្ងៃ​ទី​៧ វិច្ឆិកា ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នឹង​អញ្ជើញ​ជា​ធិ​បតី​ក្នុង​ពិធី រៀបចំ​ពិធី​អបអរសាទរ​ខួប ១​ឆ្នាំ នៃ​ការ​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ នៅ​ទីតាំង​ស្ថានីយ​បង់ ប្រាក់​ទី​១ “​ភ្នំពេញ​” ៕

default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ