ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ កម្ពុជា​មិន​ជ្រើសរើស​ប្រទេស​ណា ជាស​ត្រូវនោះ​ទេ

5 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា ប្រទេស​កម្ពុជា មិន​បាន​ជ្រើសរើស​ប្រទេស​ណា…

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា ប្រទេស​កម្ពុជា មិន​បាន​ជ្រើសរើស​ប្រទេស​ណា ជាស​ត្រូវ​នោះ​ទេ ផ្ទុយ​ទៅ​វិញ បើ​យក​ប្រទេស​ណាមួយ​ជាស​ត្រូវ​នោះ នឹង​វេទនា​ជា​មិន​ខាន ។

ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្ម​ការ​រិ​នី​ជាង​១​ម៉ឺន​នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ “​បើ​គ្មាន​សុខ​សន្តិភាព​ទេ បងប្អូន​ដឹង​ហើយ​ប្រវត្តិសាស្ត្រ ដូច​សម័យ​ប៉ុ​ល​ពត​។ បើ​មាន​សង្គ្រាម គ្មាន​ឱកាស​កែប្រែ​ធម្មជាតិ ទៅ​ជា​សក្តានុពល​នោះ​ឡើយ​។ ដើម្បី​មានឱកាស​កែ​ច្នៃ​គ្រាប់ពេជ្រ​ឱ្យ​បានជា​ប្រយោជន៍ ត្រូវ​ទាមទារ​ចាំបាច់​នូវ​សុខ​សន្តិភាព​។ ដើម្បី​ច្នៃ​ពេជ្រ​ឱ្យ​មាន​តម្លៃ ក្រៅ​តែ​ពី​កត្តា​សុខ​សន្តិភាព​ហើយ​នោះ ទាមទារ​ឱ្យ​មាន​គោលនយោបាយ​ច្បាស់លាស់​” ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា ៖ នៅ​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល កន្លង​មក ពិសេស​អាណត្តិ​សម្តេច​តេ​ជោ បាន​ដាក់​ចេញ​ទិស​ដៅ​នៅ​ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់ឧស្សាហកម្ម​ទេសចរណ៍ ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​គោលនយោបាយ មានការ​បែងចែក​ច្រើន តែ​ក្នុង​មាន​ចំនួន​បី សំខាន់ គឺ ៖
ទី​១. គោលនយោបាយ​បញ្ចប់សង្គ្រាម​តាម​រយះ​នយោបាយ​ឈ្នះ​ឈ្នះ
ទី​២. គោលនយោបាយ​សេដ្ឋកិច្ច​បើកចំហ ដោយ​វិនិយោគ​ផល​ឲ្យ​ប្រជាពលរដ្ឋ
និង​ទី​៣. នយោបាយ​ការទូត ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ “​យើង​មិន​យក​ប្រទេស​ណា ជាស​ត្រូវ​នោះ​ទេ យើង​ស្វាគមន៍​ទាំងអស់ អ៊ីចឹង​បានជា​ខេត្ត​ព្រះ​សីហ​នុ មាន​ទាំង​អ្នក​វិនិយោគ មក​ពី​ចិន ជប៉ុន​, អឺរ៉ុប​, អា​មេ​រិ​ក ជាដើម​” ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ថា មាន​អ្នកខ្លះ មិន​ទាន់​បាន​កាន់​អំណាច​ផង គឺថា​ជេរ​ប្រទេស​នោះ កាន់​យក​ប្រទេស​នេះ តែបើ​យើង​ប្រកាន់​យក​ប្រទេស​ណាមួយ​នោះ យើង​នឹង​វេទនា ជា​មិន​ខាន ។

សម្តេច​ធិ​បតី បាន​អះអាង​ថា នយោបាយ​ការទូត​ពិតជា​សំខាន់​ណាស់ ព្រោះថា កម្ពុជា​បាន​នាំ​ផលិត​ទៅ​កាន់​អឺរ៉ុប​, អាហ្វ្រិក​, ចិន​,​មជ្ឈិមបូព៌ា​, អាស៊ាន​យើង​អត់​យក​ប្រទេស​ណា​ជាស​ត្រូវ​ទេ​។ ប្រជាពលរដ្ឋ ចេញ​ទៅ​រៀន នៅ​ក្រៅប្រទេស ហើយ​គាត់​បាន​មក​លេង​កម្ពុជា​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​ថ្លែង​ប្រកាស​ថា នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា មាន​លទ្ធភាព​ជា​ច្រើន ក្នុង​ការ​ផលិត​ផ្គត់ផ្គង់​ដោយ​ផ្ទាល់​ខ្លួនឯង និង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​រំលឹក​ថា ចាប់តាំងពី​១៩៧៩​មក កម្ពុជា​បាន​ពឹងផ្អែក​ជំនួយ​បរទេស​ជា​ច្រើន ហើយ​សុខភាព​ប្រជាពលរដ្ឋ ក៏​ជួប​ការ​លំបាក ជា​ពិសេស​ទៀត​នោះ គោលនយោបាយ ក៏​ត្រូវ​បំផ្លាញ​នៅ​សល់​តែ​គ្រាប់​មីន ពេញ​ផ្ទៃដី ។

សម្ដេច​ធិ​បតី មាន​ប្រសាសន៍​ថា ៖ «​ឥឡូវ យើង​មាន​លទ្ធភាព​ម្ចាស់​ការ​ខ្លួនឯង​ជា​ច្រើន ហើយ​យើង​មាន​សមត្ថភាព​ផលិត ផ្គត់ផ្គង់​ផ្ទៃក្នុង​របស់​យើង​មាន​ច្រើន​។ ឆ្នាំ​១៩៧៩ ឬ​១៩៨០ យើង​នាំ​អង្ករ នាំ​សម្ភារៈ និង​ស្បៀង​មួយ​ចំនួន​ទៀត នាំ​ចូល​មក​កម្ពុជា​។ ឥឡូវ​យើង​ផលិត​ខ្លួនឯង ហើយ​ផលិត​នាំ​ចេញ​ទៅ​ទៀត​» ។

ទន្ទឹម​នឹង​នេះ សម្ដេច​ធិ​បតី ក៏​បាន​រំលឹក​ទៀត​ថា កាលពី​ឆ្នាំ​១៩៩៤ សូ​ម្បី ទឹកក្រូច ក៏​នាំ​ចូល​មក​កម្ពុជា​ដែរ ប៉ុន្ដែ​នា​ពេល​បច្ចុប្បន្ន​នេះ នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ទឹកក្រូច នៅ​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ