ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អ៊ី​​ស្រា​អែ​ល​អះអាង​ពី​ការ​​វា.យ​កាត់​​ផ្តាច់​ជ្រោយ​ហ្គា​ហ្សា​ជា​២

5 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​​ស្រា​អែ​ល​ប្រកាស​ថា ខ្លួន​បាន​បង្កើន​កាលពី​យប់​ថ្ងៃ​ទី​៥​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​​ស្រា​អែ​ល​ប្រកាស​ថា ខ្លួន​បាន​បង្កើន​កាលពី​យប់​ថ្ងៃ​ទី​៥​វិច្ឆិកា​ ការ​វាយប្រហារ​លើ​ជ្រោយ​ហ្គា​ហ្សា ដែល​នឹង​បន្ត​នា​បណ្ដា​ថ្ងៃ​ខាង​មុខ​ និង​អះអាង​ថា បាន​វាយ​កាត់​ផ្ដាច់​ជា​២​កង់​ដែនដី​ប៉ា​ឡេ​ស្ទី​ន​នោះ​។

អ្នកនាំពាក្យ​កងទ័ព​អ៊ី​​ស្រា​អែ​ល​លោក​ដា​នី​ញ៉ែ​ល​ហា​ហ្គា​រី​អះអាង​ថា ការ​វាយប្រហារ​នឹង​បន្ត​ទាំង​យប់​ទាំង​ថៃ្ង​នា​ពេល​ខាង​មុខ ។ លោក​បន្ត​ថា​កងទ័ព​អ៊ី​​ស្រា​អែ​ល​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ បាន​វាយ​ពុះ​បំបែក​ជ្រោយ​ហ្គា​ហ្សា​ជា​២​កង់​។ មុន​នេះ​បន្តិច​រដ្ឋាភិបាល​ហា​ម៉ាស់​និយាយ​ថា មានការ​ទម្លាក់​គ្រាប់បែក​ខ្លាំងក្លា ជុំវិញ​មន្ទីរពេទ្យ​ជា​ច្រើន នៅ​ភាគ​ខាងជើង​ជ្រោយ​ហ្គា​ហ្សា កន្លែង​ដែល​អ៊ី​​ន​ធើ​រ​ណេ​ត​និង​ទូរស័ព្ទ​ត្រូវ​កាត់​ផ្ដាច់​។ ការ​ទម្លាក់​គ្រាប់បែក​មាន​ភាព​ខ្លាំងក្លា​ជា​ពិសេស​ក្បែរ​មន្ទីរពេទ្យ​AL SHIFA​ជា​មន្ទីរពេទ្យ​ធំ​ជាងគេ​នៅ​ហ្គា​ហ្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ