ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីពេស្យា​​កូរ៉េ​ខាង​ត្បូង​​ធ្វើ​បាតុកម្ម​ប្រឆាំង​វិធានការរបស់ប៉ូលិសដែល បិទសណ្ឋាគារ​​ឬផ្ទះសំណាក់​វាំងនន​មិន​ឱ្យ​អតិថិជន​ចូលរក​សេវា​បម្រើ

14 ឆ្នាំ មុន

ស្ត្រី​​ពេស្យា​​ និង​បុរស​​ដែល​ស្វែង​រក​ស្ត្រី​ពេស្យា​ ឬអ្នក​​​រកកម្រៃជើង​សា ​ឱ្យ​ភ្ញៀវ​ជា​ច្រើន​នាក់ បាន​​ប្រមូល​ម្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​​តំបន់​ ភ្លើង​ក្រហម​ ក្នុង​ទីក្រុង​សេអ៊ូល​ កាលពី​​ថ្ងៃទី​​១៧ ឧសភា កន្លងមក ដើម្បី​ប្រឆាំង​​នឹង​ប៉ូលិសដែល​​​​បិទ​​​សណ្ឋាគារ​ ឬផ្ទះសំណាក់​វាំងនន​បិទជា​ច្រើន​កន្លែង​ ខណៈ​​មនុស្ស​ជា​ច្រើន​នាក់​ព្យាយាម​​​ប្រឆាំង​​ដោយការ​​ដុត​​ខ្លួន​ ប៉ុន្តែ​មិន​បាន​​ទទួល​​ជោគជ័យ ។
បាតុករ​ប្រហែល​៤០០​នាក់​ ភាគ​ច្រើន​ជា​ស្ត្រី​​ដោយ​​ពាក់​មួក​ពណ៌​​ក្រហម ស្រោមមុខ​​ និង​វ៉ែន​តា​ ការពារ​​កម្តៅ​​ថ្ងៃ​ បាននាំគ្នា​ស្រែក​​​ទាមទារ​​សិទ្ធិ​ក្នុង​ការ​​ប្រកប​មុខរបរ​ពេស្យា​ កាលពី​ថ្ងៃទី​១៧ ឧសភា កន្លងទៅ និង​​មាន​ការ​ប៉ះទង្គិច​​គ្នា​តិចតួច​រវាង​ក្រុម​បាតុករ និង​ប៉ូលិស​​ ប៉ុន្តែ​​មិន​​មាន​អ្នក​ណា​ម្នាក់​រងរបួស​ធ្ងន់​ធ្ងរ​​ឡើយ។​

ស្ត្រី​​ពេស្យា​​ និង​បុរស​​ដែល​ស្វែង​រក​ស្ត្រី​ពេស្យា​ ឬអ្នក​​​រកកម្រៃជើង​សា ​ឱ្យ​ភ្ញៀវ​ជា​ច្រើន​នាក់ បាន​​ប្រមូល​ម្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​​តំបន់​ ភ្លើង​ក្រហម​ ក្នុង​ទីក្រុង​សេអ៊ូល​ កាលពី​​ថ្ងៃទី​​១៧ ឧសភា កន្លងមក ដើម្បី​ប្រឆាំង​​នឹង​ប៉ូលិសដែល​​​​បិទ​​​សណ្ឋាគារ​ ឬផ្ទះសំណាក់​វាំងនន​បិទជា​ច្រើន​កន្លែង​ ខណៈ​​មនុស្ស​ជា​ច្រើន​នាក់​ព្យាយាម​​​ប្រឆាំង​​ដោយការ​​ដុត​​ខ្លួន​ ប៉ុន្តែ​មិន​បាន​​ទទួល​​ជោគជ័យ ។
បាតុករ​ប្រហែល​៤០០​នាក់​ ភាគ​ច្រើន​ជា​ស្ត្រី​​ដោយ​​ពាក់​មួក​ពណ៌​​ក្រហម ស្រោមមុខ​​ និង​វ៉ែន​តា​ ការពារ​​កម្តៅ​​ថ្ងៃ​ បាននាំគ្នា​ស្រែក​​​ទាមទារ​​សិទ្ធិ​ក្នុង​ការ​​ប្រកប​មុខរបរ​ពេស្យា​ កាលពី​ថ្ងៃទី​១៧ ឧសភា កន្លងទៅ និង​​មាន​ការ​ប៉ះទង្គិច​​គ្នា​តិចតួច​រវាង​ក្រុម​បាតុករ និង​ប៉ូលិស​​ ប៉ុន្តែ​​មិន​​មាន​អ្នក​ណា​ម្នាក់​រងរបួស​ធ្ងន់​ធ្ងរ​​ឡើយ។

ក្នុងអំឡុង​​ពេល​ មាន​​ក្រុម​​បាតុក​រ​ប្រហែល​​២០​នាក់​ស្លៀក​តែខោទ្រនាប់​ ហើយ​លាប​​ពណ៌​​ចម្រុះ​តាម​រាង​កាយ និង​​ផ្ទៃ​មុខ​សម្រាប់​បិទ​បាំង​ខ្លួន​​ ដោយ​មាន​ស្រោច​វត្ថុ​​រាវ​អាច​ដុតឆេះ​​នៅលើ​​ដង​ខ្លួន​ដើម្បី​ប្រឆាំង​ ប៉ុន្តែ​មាន​មនុស្ស​​មក​​ហាម​ឃាត់​ទាន់​ពេល​វេលា ។ ស្រប​ពេល​​ជា​មួយ​គ្នា​​នេះ​ក៏​មាន​ស្ត្រីមួយ​ចំនួន​ដេកអាក្រាត​ននលគក​​នៅ​លើ​​ផ្លូវ​ និង​ស្រែក​ឡាំប៉ា​មិនពេញ​ចិត្ត​ដោយ​មាន​មិត្ត​ភក្តិ​​រង់​ចាំ​លួង​លោម​​ឱ្យ​ពួកគេ​​ស្ងប់​ស្ងៀម ។
មុខ​របរ​ពេស្យា​ចារចាត់​​ទុក​ថា ជា​រឿង​ខុស​ច្បាប់​​នៅ​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​ក៏​មាន​​មនុស្ស​ប្រកប​របរ​នេះ​​យ៉ាង​ច្រើន​​​ ទោះបីជា​កន្លង​មក​អាជ្ញាធរ​​​បាន​ធ្វើ​ការ​បង្ក្រាប​​ជា​ច្រើន​លើក​ក៏ដោយ ។

មូល​ហេតុ​នៃ​ការ​ធ្វើ​បាតុ​កម្មគឺដោយ​សារ​ប៉ូលិស​​យក​​រថយន្ត​​ទៅ​ឈប់​សំចត​​នៅក្បែរ​​​សណ្ឋាគារ​​វាំង​នន​​ មិន​ឱ្យ​អតិថិជន​ចូលទៅ​រកសេវា​ផ្លូវ​ភេទ​។​ក្រុម​ស្ត្រី​ពេស្យា ​​បាន​ចោទ​ប្រកាន់​​ទៅលើ​ហាង​ទំនិញ​​មួយ​កន្លែង​ថា ជា​​អ្នកជំរុញ​ឱ្យ​ប៉ូលិស​ប្រតិបត្តិការ​​បែបនេះតែ​​ប៉ូលិស​​​បាន​បដិសេធ​ការ​ចោទ​​ប្រកាន់​ខាង​លើ ។ ​មាន​​ហេតុផល​មួួយផ្សេង​ទៀត ក្នុង​ចំណោម​ហេតុផល​ប្រឆាំង​ គឺ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក ក្រុម​​ស្ត្រី​ពេស្យា​​បាន​ធ្វើ​បាតុកម្ម​​ដោយ​​ចូល​ទៅ​ទិញ​ទំនិញ​មាន​តម្លៃ​​​ខ្ពស់​ពីហាង​ខាង​លើ​ដោយ​ប្រើ​តែ​លុយ«កាក់​» លុះនៅពេល​បដិ សេធ​​ពួក​នាង​ក៏​ចាក់​«កាក់​»ទាំងអស់​គរទុក​​ចោល​នៅក្នុង​​​ហាង ៕