រាជធានីភ្នំពេញ ៖ កុមារគ្រប់រូបមានលក្ខណៈពិសេសរៀងៗខ្លួន ដូច្នេះហើយពួកគេត្រូវការបរិយាកាសខុសៗគ្នា ដើម្បីឈានទៅដល់សក្តានុពលពួកគេ ។ ក្នុងពេលបច្ចុប្បន្ន វាក្លាយជាការពិបាកសម្រាប់ក្មេងៗក្នុងការប្រឹងប្រែងរៀនសូត្រ ដោយសារការប្រកួតប្រជែង និងមេរៀនច្រើនពេក ។សូម្បីតែមនុស្សពេញវ័យក៏អាចប្រឈមមុខនឹងសម្ពាធបែបនេះនៅក្នុងជីវិតប្រចាំថ្ងៃដែរ មិនថាវាទាក់ទងនឹងការងារ និងគ្រួសារ ។

ក្មេងៗក៏មានសម្ពាធដែរ ព្រោះថា ពួកគេត្រូវធ្វើឱ្យបានល្អប្រសើរលើគ្រប់មុខវិជ្ជា ។ កុមារខ្លះងាយផ្តោតអារម្មណ៍ និងរៀនឆាប់ចាំ ហើយពួកគេក៏ងាយស្រួល ហើយចង់រៀនបន្ថែមទៀត ។ ខណៈពេលដែលក្មេងខ្លះទៀត ពិបាកក្នុងការរៀនសូត្រ ហើយជារឿយៗធ្វើឱ្យពួកគេឃ្លាតឆ្ងាយពីការសិក្សា ។ ការអប់រំនៅក្នុងឆ្នាំដំបូងៗដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍រួមរបស់កុមារ ។ ភាគច្រើននៃទម្លាប់ វិន័យត្រឹមត្រូវ និងសុជីវធម៌សង្គមត្រូវបានបង្កើតឡើងក្នុងឆ្នាំគ្រឹះទាំងនេះ ។ នេះអាចក្លាយជាកង្វល់ដ៏ធំមួយ សម្រាប់ឪពុកម្តាយជាច្រើន ។ ទោះបីជាយ៉ាងណាក៏ដោយ វាតែងតែមានដំណោះស្រាយមួយចំនួន ដែលអ្នកអាចអនុវត្ត ដើម្បីជួយកូនរបស់អ្នកអភិវឌ្ឍទម្លាប់ និងជំនាញសិក្សាកាន់តែប្រសើរ ។

១. ទទួលយកអ្វីដែលកូនអ្នកមាន ហើយកុំទាន់រំពឹងទុកខ្លាំងពេក ៖ ក្នុងនាមជាឪពុកម្តាយ យើងមានក្តីសង្ឃឹម និងការរំពឹងទុកជាច្រើនពីកូនរបស់យើង ។ យើងចង់ឱ្យពួកគេសប្បាយរីករាយ មានសុខភាពល្អ រៀនពូកែ និងជោគជ័យគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ ។ ប៉ុន្តែអ្នកត្រូវប្រាកដថា ការរំពឹងទុករបស់អ្នកមិនធ្វើជាបន្ទុកដែលមិនចាំបាច់សម្រាប់កូនរបស់អ្នកទេ ។ ជាឧទាហរណ៍ បើគេរៀនមិនពូកែ ចូរទទួលយកវា ហើយធ្វើខ្លួនឱ្យធូរស្រាល និងស្រួលខ្លួនសិន ។ នេះនឹងជំរុញកូនរបស់អ្នកឱ្យខិតខំបន្ថែមទៀត ។ ឱ្យនិយមន័យគំនិតជោគជ័យរបស់អ្នកជាមួយពួកគេ ហើយធ្វើឱ្យពួកគេរីករាយនឹងការរៀនសូត្រដោយមិនដាក់បន្ទុកលើពួកគេ ។

២. មើលចេញពីចំណាប់អារម្មណ៍របស់ពួកគេ ៖ ក្មេងៗទៅសាលា ខំសិក្សា អនុវត្តតាមកាល
វិភាគ ធ្វើកិច្ចការ និងរៀនប្រធានបទជាក់លាក់ ។ ប៉ុន្តែប្រហែលជាវាមិនដំណើរការសម្រាប់កូនរបស់អ្នកទេ ។ ប្រសិនបើកូនអ្នកធុញ ហើយមិនចាប់អារម្មណ៍លើប្រធានបទដែលបានបង្រៀននៅក្នុងសាលា ចូរពង្រីកវិធីសាស្ត្ររបស់អ្នកដោយពិចារណាលើប្រធានបទដែលគេចាប់អារម្មណ៍ ។ ឧទាហរណ៍ ប្រសិនបើកូនរបស់អ្នករំភើបអំពីភព ឬសត្វ ឬធម្មជាតិ ឬប្រសិនបើកូនរបស់អ្នកចូលចិត្តស្តាប់រឿងនិទាន ចូរស្វែងយល់ពីចំណាប់អារម្មណ៍របស់ពួកគេ ហើយចំណាយពេលដើម្បីគាំទ្រពួកគេ ។ វានឹងជួយឱ្យពួកគេប្រឹងរៀនបន្ថែមអំពីមុខវិជ្ជាបែបនេះ ។

៣. លើកទឹកចិត្តការចង់ដឹង ចង់ឃើញរបស់ពួកគេ ៖ ក្មេងៗតែងតែចង់ដឹងចង់ឃើញពីអ្វីគ្រប់យ៉ាងដែលនៅជុំវិញពួកគេ ។ ផ្តល់ឱ្យពួកគេនូវសេរីភាពក្នុងការស្វែងរកចម្លើយដោយខ្លួនឯង ។ អនុញ្ញាតឱ្យពួកគេឆ្ងល់អំពីប្រធានបទនានា ហើយឆ្លើយសំណួររបស់ពួកគេដោយយកចិត្តទុកដាក់ ។ វានឹងទាក់ទាញចិត្តកូនរបស់អ្នក ហើយពួកគេនឹងចង់ដឹងចង់ឃើញ ដើម្បីសិក្សាអ្វីៗជាច្រើនទៀត ។ កុំខឹងនឹងទំនោរ សកម្មភាព ឬសំណួរកូនរបស់អ្នក ។

៤. កុំខឹងកូន ៖ សាលា មិនគួរជាចុងបញ្ចប់នៃការរៀននោះទេ ។ កុំបាក់ទឹកចិត្ត បើកូនរៀនមិនសូវពូកែ ឬមួយថា គ្រូមិនពេញចិត្តនឹងការសិក្សារបស់ពួកគេ ។ បើកូនមិនចូលចិត្តការសិក្សា ពួកគេអាចសម្តែងចេញការមិនពេញចិត្តជាមួយមិត្តភក្តិ និងគ្រូនៅសាលា ។ នេះក៏ព្រោះតែកុមារគ្រប់រូបត្រូវការបរិយាកាសផ្សេងគ្នាដើម្បីលូតលាស់ ។ ជៀសវាងការប្រើវិធីសាស្ត្រខឹងកូន ព្រោះវានឹងធ្វើឱ្យកូនចាកចេញពីការសិក្សាវិញនោះទេ ។

៥. ធ្វើឱ្យការសិក្សាមានភាពរីករាយ ៖ កុមារធ្វើតាមអ្វីដែលពួកគេចាប់អារម្មណ៍ ។ បង្កើតមានភាពច្នៃប្រឌិត ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ពួកគេ ។
៦. រៀនជាមួយគ្នា ៖ ដូចជាក្រុមគ្រួសារហូបបាយជុំគ្នាដែរ ចូរធ្វើឱ្យប្រាកដថា អ្នកចំណាយពេលនៅជាមួយកូន រៀន និងធ្វើលំហាត់ជាមួយគ្នា ។ អានសៀវភៅដែលពួកគេចូលចិត្ត មើលភាពយន្តឯកសារអំពីប្រធានបទដ៏គួរឱ្យរំភើប ទៅសារមន្ទីរ និងសួនសត្វ ។ បង្ហាញភាពរីករាយក្នុងការរៀនអ្វីដែលថ្មី ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ