ទាហានអ៊ុយក្រែន២២នាក់ស្លា.ប់ក្នុងពិធីបំពាក់មេដាយ
សង្គ្រាមអ៊ុយក្រែន ៖ រដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែនលោករ៉ូស្ទេមអ៊ូមេរ៉ូវ បានចេញបញ្ជាឲ្យបើកការ
សង្គ្រាមអ៊ុយក្រែន ៖ រដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែនលោករ៉ូស្ទេមអ៊ូមេរ៉ូវ បានចេញបញ្ជាឲ្យបើកការ
សង្គ្រាមអ៊ុយក្រែន ៖ រដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែនលោករ៉ូស្ទេមអ៊ូមេរ៉ូវ បានចេញបញ្ជាឲ្យបើកការស៊ើបអង្កេតដោយស៊ីជម្រៅមួយ ក្រោយការស្លាប់ទាហានអ៊ុយក្រែន១ក្រុម ក្នុងពិធីបំពាក់មេដាយមួយកាលពីថ្ងៃទី៣ វិច្ឆិកាកន្លងទៅនេះ។
ការវាយប្រហារនេះកើតមានក្នុងតំបន់ហ្សាប៉ូរីស៊ីយ៉ា ភាគខាងត្បូងប្រទេសបណ្ដាលឲ្យទាហានជាង២០នាក់ ស្ថិតក្នុងកងពលតូចវាយលុកស្លាប់។ អាជ្ញាធរអ៊ុយក្រែននិយាយថា ឧប្បត្តិហេតុនោះបណ្ដាលមកពីការបាញ់មីស៊ីលរុស្ស៊ី១គ្រាប់។ កងទ័ពអ៊ុយក្រែនអះអាងពីការស្លាប់ទាហានច្រើននាក់ តែមិនបញ្ជាក់ពីចំនួនពិតប្រាកដឡើយ។ តាមសេចក្ដីរាយការណ៍ព័ត៌មាននានាថា កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលធុន ISCANDER-M ១គ្រាប់ មកលើសមាជិកកងពលតូចវាយលុកតំបន់ភ្នំលេខ១២៨ ពេលពួកគេកំពុងចូលរួមក្នុងពិធីបំពាក់មេដាយមួយ។ តាមសារលើបណ្ដាញសង្គមរបស់ទាហានអ៊ុយក្រែនម្នាក់ឈ្មោះអ៊ីវ៉ានសាវីតស្គីអ៊ីថា ការវាយប្រហារនោះរបស់រុស្ស៊ី បណ្ដាលឲ្យទាហានយើងស្លា.ប់២២នាក់ហើយប្រជាជនតំបន់នោះត្រូវរបួសស្រាលឬធ្ងន់ច្រើននាក់។
ចំពោះសង្គ្រាមនៅអ៊ុយក្រែន ប្រធានាធិបតីប្រទេសនេះលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីថ្លែងកាលពីថ្ងៃទី៥វិច្ឆិកាថា លោកមិនបានត្រៀមចរចាជាមួយរុស្ស៊ីឡើយ បើដរាបណារុស្ស៊ីមិនដកទ័ពចេញពីអ៊ុយក្រែនទេនោះ។
ប្រធានាធិបតីអ៊ុយក្រែនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននានាដែលថា បណ្ដាអ្នកទទួលខុសត្រូវអាមេរិកនិងអឺរ៉ុបពិភាក្សាគ្នា ជាមួយរដ្ឋាភិបាលលោកពីការចរចា ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី។ លោកក៏ថ្លែងដែរ ក្រោយពីមេបញ្ជាការជាន់ខ្ព្ស់អ៊ុយក្រែនមួយរូបអះអាងនាសប្ដាហ៍មុនថាកងទ័ពប្រទេសទាំង២ កំពុងជាប់ផុងក្នុងសង្គ្រាមពង្រិចពង្រិលនិងការប្រកាន់ជំហររឹងរៀងៗខ្លួន។ លោកថាសង្គ្រាមពិតជានាំឲ្យយើងស្ថិតក្នុងសភាពការណ៍លំបាក តែមិនស្ថិតក្នុងភាពទ័លច្រកឡើយ៕
ចែករំលែកព័តមាននេះ