ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាក់​ឌុ​ប​ឆ្នាំ​២០២៣! ​បេក្ខជន​ចូលរួមប្រឡង​​ជាង​៦​ពាន់នាក់​ បើ​ប្រៀបធៀប​ឆ្នាំ​២០២២​ មានជាង​៥ពាន់​នាក់​

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០២៣​ បេក្ខជន​ក្នុង​បញ្ជី​មាន​ចំនួន​៦,១៦៨​នាក់​ បើ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០២៣​ បេក្ខជន​ក្នុង​បញ្ជី​មាន​ចំនួន​៦,១៦៨​នាក់​ បើ​ប្រៀបធៀប​ឆ្នាំ​២០២២​ មាន​ចំនួន​៥,៧៦០​នាក់​កើនឡើង​៤០៨​នាក់ ហើយ​ការ​​បើក​វិញ្ញាសារ​ប្រឡង​​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិការ ឆ្នាំ​២០២៣​ នៅ​មណ្ឌល​វិទ្យាល័យ​សិរី​សោភ័ណ​។

ក្នុង​ឱកាស​បើក​វិញ្ញាសារ​មាន​លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ជំទាវ រស់ សុ​ផា​នី អភិបាលរង​ខេត្ត លោក កែ សួន​សុភាព ប្រធាន​សហភាព សហព័ន្ធ​យុវជន​ខេត្ត និង​មន្ត្រី​ACU​។

លោក ឈូ ប៊ុ​ន​រឿង ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុ​តិ​ភូមិ​ឆ្នាំ​២០២៣​នេះ​ខេត្តបន្ទាយមានជ័យ មាន​បេក្ខជន​ក្នុង​បញ្ជី​មាន​ចំនួន​៦,១៦៨​នាក់​ ស្រី​៣,៣៧៧​នាក់​ ក្នុង​នោះ​ចំណេះ​ទូទៅ​ចំនួន​៥,០៨៤​នាក់​ស្រី​២,៩០០​នាក់ ស្វ័យរិន​មាន​ចំនួន​៧៩៥​នាក់​ ស្រី​៤១៣​នាក់ បំពេញវិជ្ជា​មាន​ចំនួន​២៨៩​នាក់​ស្រី​៦៤​នាក់ ដែល​មាន​មណ្ឌល​ប្រឡង​ចំនួន​៨​កន្លែង​មាន​ចំនួន​២៣៣​បន្ទប់​។

លោក​បាន​បញ្ជាក់​ថា​ ​បើ​ប្រៀបធៀប​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុ​តិ​ភូមិ​ឆ្នាំ​២០២២​នេះ​ខេត្តបន្ទាយមានជ័យ​សម័យ​ប្រឡង​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២២ មាន​បេក្ខជន​ក្នុង​បញ្ជី​មាន​ចំនួន​៥,៧៦០​នាក់​ស្រី​៣,១៥៨​នាក់ អវត្តមាន​ចំនួន​១២៦​នាក់ ដែល​មាន​មណ្ឌល​ប្រឡង​ចំនួន​៧​កន្លែង​នៅ​ក្រុង​សិរី​សោភ័ណ​។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ប្រឡង​បាក់​ឌុ​ប​នៅ​ឆ្នាំ​២០២៣​នេះ​បេក្ខជន​ក្នុង​បញ្ជី​មាន​ចំនួន​៦,១៦៨​នាក់​បើ​ប្រៀបធៀប​ឆ្នាំ​២០២២​មាន​ចំនួន​៥,៧៦០​នាក់​មានការ​កើនឡើង​ចំនួន​៤០៨​នាក់​ស្រី​២១៩​នាក់ ថ្លែង​អំណ​គុណ​ចំពោះ​គណៈមេប្រយោគ​និង​មន្ត្រី​ACU​ហើយ​ផ្តាំផ្ញើ​ដល់​បេក្ខជន​និង​បេ​ក្ខ​នារី​ត្រូវ​ខិត​យកចិត្តទុកដាក់​ក្នុង​ការ​ប្រឡង​ទទួល​បាន​ជោគជ័យ​និង​ជាប់​អោយ​បាន​គ្រប់​ៗ​គ្នា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ