ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​វា.យប្រហារ​រថយន្ត​សង្គ្រោះ​ស្លា.ប់​១៥​នាក់

5 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​ និង​ហា​ម៉ាស់ ៖ អគ្គលេខាធិការ​ អ​.​ប​.​ស លោក​អាន​តូ​នី​ញ៉ូ​ហ្គូ​ទ័​រ​រេស បាន​សម្ដែង​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​ និង​ហា​ម៉ាស់ ៖ អគ្គលេខាធិការ​ អ​.​ប​.​ស លោក​អាន​តូ​នី​ញ៉ូ​ហ្គូ​ទ័​រ​រេស បាន​សម្ដែង​ការ​ក្ដុកក្ដួល​បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​អ៊ី​​ស្រា​អែ​ល ត្រូវ​ចំ​រថយន្ត​សង្គ្រោះ​មួយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​១៥​នាក់​និង​របួស​៥០​នាក់​នៅ​ហ្គា​ហ្សា​កាលពី​ថ្ងៃ​ទី​៣​វិច្ឆិកា​។

ប្រមុខ​អ​.​ប​.​ស​លើក​ឡើង​ថា បណ្ដា​រូបភាព​បង្ហាញ​ពី​សាកសព​មនុស្ស​រាយ​ប៉ាយ តាម​ដង​វិ​ថី​នៅ​មុខ​មន្ទីរពេទ្យ​មួយ​ដែល​ពិតជា​នាំ​ឲ្យ​យើង​មានការ​រញ្ជួយ​ចិត្ត​និង​ក្ដុកក្ដួល​ខ្លាំង​ណាស់​។ កងទ័ព​អ៊ី​​ស្រា​អែ​ល​ក្នុង​សេចក្ដី​ប្រកាស​មួយ​អះអាង​ថា យន្តហោះ​អ៊ី​​ស្រា​អែ​ល​បាន​វាយប្រហារ​រថយន្ត​សង្គ្រោះ​មួយ​ដែល​កងទ័ព​កំណត់​ថា ប្រើ​ដោយ​សាខា​ភេរវកម្ម​មួយ​របស់​ហា​ម៉ាស់​។ ក្រុម​ហា​ម៉ាស់​បាន​បដិសេធ​ការ​លើក​ឡើង​បែប​នេះ​។

រថយន្ត​សង្គ្រោះ​នោះ​ស្ថិត​ក្នុង​ចំណោម​ក្បួន​រថយន្ត​សង្គ្រោះ​៥​គ្រឿង ក្នុង​នោះ​១​គ្រឿង​ជា​របស់​ក្រសួងសុខាភិបាល​ក្រុម​ហា​ម៉ាស់ និង​១​គ្រឿង​ទៀត​របស់​អឌ្ឍចន្ទ​ក្រហម​។ គ្រាប់បែក​ធ្លាក់​ត្រង់​កន្លែង​មួយ ចម្ងាយ​ត្រឹម​២​ម៉ែត្រ​ពី​ខ្លោងទ្វារ​មន្ទីរពេទ្យ​AL -CHIFA ជា​មន្ទីរពេទ្យ​ធំ​ជាងគេ​នៅ​ហ្គា​ហ្សា ដែល​ទីនោះ​មានការ​រត់​មក​ជ្រក​របស់​មនុស្ស​ច្រើន​ពាន់​នាក់​។ រថយន្ត​សង្គ្រោះ​១​គ្រឿង​ទៀត​រង​ការ​វាយ ត្រង់​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​១​គីឡូម៉ែត្រ​ពី​មន្ទីរពេទ្យ បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​រង​របួស​។ អ្នក​នាំ​ពេទ្យ​ក្រសួងសុខាភិបាល​ហា​ម៉ាស់​និយាយ​ថា ក្បួន​រថយន្ត​សង្គ្រោះ​នោះ​ដឹក​អ្នក​របួស​ច្រើន​នាក់​ទៅ​កាន់​ប្រទេស​អេ​ហ្ស៊ីប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ