ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​លោក ប៊ុ​ន លី​ម៉ា កំពុង​កាក់កប​ទាំង​ការងារ​សិល្បៈ និង​មុខរបរ​រកស៊ី

5 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​លោក ប៊ុ​ន លី​ម៉ា មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា លោក​កំពុង​តែ​កាក់កប​គួរសម ទាំង​ការងារ​សិល្បៈ និង​មុខរបរ​ផ្ទាល់ខ្លួន ក្នុង​ពេល​ដែល​តារា​ប្រុស​រូប​នេះ បាន​ព្យាយាម​តស៊ូ​លើ​វិ​ថី​សិល្បៈ​របស់​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក ប៊ុ​ន លី​ម៉ា មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា លោក​កំពុង​តែ​កាក់កប​គួរសម ទាំង​ការងារ​សិល្បៈ និង​មុខរបរ​ផ្ទាល់ខ្លួន ក្នុង​ពេល​ដែល​តារា​ប្រុស​រូប​នេះ បាន​ព្យាយាម​តស៊ូ​លើ​វិ​ថី​សិល្បៈ​របស់​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។

អតីត Freshy boy ឆ្នាំ​២០០៨ លោក ប៊ុ​ន លី បាន​លើក​ឡើង​ថា «​បច្ចុប្បន្ន លោក​ពិតជា​ទទួល​បាន​ការងារ​សម្ដែង​ច្រើន ហើយ​ក៏​កំពុង​រវល់​ខ្លាំង​ជាមួយ​អាជីវកម្ម​ផ្ទាល់ខ្លួន​ដែរ គឺ​ភោជនីយដ្ឋាន​មួយ​នៅ​រាជធានី​ភ្នំពេញ​»​។

លោក​បញ្ជាក់​ថា «​សម្រាប់​ការងារ​ទាំង​២​ខាងលើ​នេះ គឺ​អាច​និយាយ​បាន​ថា កំពុង​តែ​មាន​ភាព​រលូន​ទៅ​មុខ ហើយ​ក៏​ត្រូវ​តែ​ឆ្លៀត​ពេលវេលា​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការងារ​ទាំង​អស់នោះ ព្រោះ​ការងារ​ទាំង​២​នេះ គឺជា​ការងារ​ដែល​លោក​ស្រឡាញ់ និង​ចូល​ចិត្ត​»​។

លោក​ថា «​កន្លង​មក ភាពយន្ត​ដែល​លោក​ធ្លាប់​សម្តែង​មាន​ដូច​ជា ៖ រឿង «​ត​.​ណ្ហា​» រឿង «​ព្រោះតែ​ស្រី​» និង​រឿង «​ប្រពន្ធដើម​ក្លាយជា​ប្រពន្ធចុង​» បាន​អង្រួន​បេះដូង​អ្នក​ទស្សនា​រាប់​លាន​នាក់ ឲ្យ​មើល​ស្លុង និង​ពេល​ខ្លះ​ឈឺចាប់​ជំនួស​តួ​ស្រី ដែល​លោក​ធ្វើបាប​នៅ​ក្នុង​សាច់​រឿង​»​។

លោក​បន្ត​ថា «​មួយ​ផ្នែក​ដែល​លោក​អាច​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ទទួលស្គាល់​នោះ គឺ​តាម​រយៈ​តួអង្គ​ឡូយឆាយ ខិ​.​ល​ខូ​.​ច ដែល​តួអង្គ​មួយ​នេះ លោក​តែងតែ​ត្រូវ​បាន​ផលិតករ​ដាក់​ឲ្យ​លោក​សម្តែង​ជា​និច្ច ព្រោះ​លោក​អាច​សម្តែង​បាន​ល្អ និង​ត្រូវ​រូបរាង មុខមាត់​លោក​ផង​ដែរ​»​។

យ៉ាងណា បើ​តាម​លោក ប៊ុ​ន លី​ម៉ា ថា «​បើ​ទោះបីជា លោក​តែងតែ​ដើរតួរ​ខិ​.​ល​ខូ​.​ច​ក្នុង​សាច់​រឿង​ក៏​ពិតមែន ប៉ុន្តែ​ធាតុ​ពិត​ខាងក្រៅ គឺ​រូប​លោក​មិន​អ​ញ្ចឹ​ង​ឡើយ ពោល​គឺ​លោក​ជា​មនុស្ស​សាមញ្ញ​ម្នាក់ និង​មិន​កោងកាច​ដាក់​អ្នក​ណា​ឡើយ ក្នុង​ពេល​ដែល​លោក​ក៏​មាន​សមត្ថភាព​នៅ​ក្នុង​ការ​រកស៊ី​ម្នាក់​ផង​ដែរ ក្រៅពី​មាន​ទេព​កោសល្យ​ខាង​វិស័យ​សិល្បៈ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​សម្តែង ប៊ុ​ន លី​ម៉ា បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​សិល្បៈ តាម​រយៈ​ការ​ដាក់​ពាក្យ​ចូល​ប្រឡង​ប្រកួតប្រជែង​ក្នុង​កម្មវិធី «Freshie Girls & Boys ឆ្នាំ​២០០៨» ដែល​មាន​បេក្ខជន ចូលរួម​ប្រកួតប្រជែង​រាប់​ពាន់​នាក់ ។ នៅ​ក្នុង​ការ​ប្រឡង​កម្មវិធី​នោះ តារា​សម្តែង​វ័យក្មេង​សាច់​ស​ស្រស់​សង្ហា ប៊ុ​ន លី​ម៉ា មិន​បាន​ទទួល​ជ័យ​លា​ភី​នោះ​ទេ គឺ​គ្រាន់តែ​បាន​បង្ហាញ​វត្តមាន​ត្រឹមតែ​វគ្គ​ពាក់កណ្តាល ផ្តាច់​ព្រ័ត្ត​តែ​ប៉ុណ្ណោះ ។

យ៉ាងណា បើ​ទោះជា​មិន​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​កម្មវិធី «Freshie Girls & Boys ឆ្នាំ​២០០៨» ក្តី ប៉ុន្តែ​លោក ប៊ុ​ន លី​ម៉ា ក៏​មិន​បាន​បោះបង់​ឱកាស​សិល្បៈ​ចោល​ឡើយ ពោល​គឺ​លោក​កាន់តែ​ចូល​ជិត​អាជីព​មួយ​នេះ​កាន់តែ​ខ្លាំង​ឡើង រហូត​ដល់​មាន​ក្រុមហ៊ុន និង​បណ្តា​ផលិតកម្ម​ធំ​ៗ​ទាក់ទង​លោក​ឲ្យ​សម្តែង រហូត​មក​ទល់​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ