ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ក្រឹម ៖ «​បើ​ខ្ញុំ​ស្អប់ ឬ​ក៏​រើសអើង ខ្ញុំ​ក៏​មិន​សម្ដែង​ត្រាប់​តាម​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា​ដែរ​»

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត​តារា​កំប្លែង​នាយ ក្រឹម បាន​ចេញ​មុខ​បញ្ជាក់​ចុង​ក្រោយ​ថា «​បើ​ខ្ញុំ​ស្អប់ ឬ​ក៏​រើសអើង ខ្ញុំ​ក៏​មិន​សម្ដែង​ត្រាប់​តាម​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​ភេ​.​ទ​ទី​៣) ដែរ​» ខណៈ​ពេល​ដែល​លោក​ក៏​ធ្លាប់​ជួយ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​កំប្លែង​នាយ ក្រឹម បាន​ចេញ​មុខ​បញ្ជាក់​ចុង​ក្រោយ​ថា «​បើ​ខ្ញុំ​ស្អប់ ឬ​ក៏​រើសអើង ខ្ញុំ​ក៏​មិន​សម្ដែង​ត្រាប់​តាម​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​ភេ​.​ទ​ទី​៣) ដែរ​» ខណៈ​ពេល​ដែល​លោក​ក៏​ធ្លាប់​ជួយ​ឲ្យ​មនុស្ស​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា​នេះ​មួយ​ចំនួន​មានកេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​នេះ​ផង​ដែរ​។

ការ​លើក​ឡើង​របស់​តារា​កំប្លែង​រូប​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ទទួល​រង​នូវ​រលក​នៃ​ការ​រិះគន់ មិន​សប្បាយចិត្ត​ពី​មហាជន និង​អ្នកសិល្បៈ​មួយ​ចំនួន ចំពោះ​ពាក្យ​សម្តី​របស់​លោក​ដែល​បាន​និយាយ​ជ្រុលជ្រួស​នៅ​ក្នុង​ន័យ​រើសអើង​ដល់​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​ភេ​.​ទ​ទី​៣) នៅ​ក្នុង​កម្មវិធី «Cambodia Got talent» កាលពី​ពេល​ថ្មី​ៗ​នេះ​។

តារា​កំប្លែង​ចាស់វស្សា លោក អ៊ូ ប៉ុណ្ណា​រ៉ាត់ ហៅ​នាយ ក្រឹម បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​បញ្ហា​ត្រូវ​បាន​ដោះស្រាយ ដោយ​ការ​និយាយ ដោយ​បើក​ចិត្ត និង​បេះដូង ពូ​ក្រឹម មិន​មាន​ចេតនា​រើសអើង​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​ភេ​.​ទ​ទី​៣) នោះ​ទេ តែ​ពាក្យពេចន៍​ការ​និយាយ​ទៅ បែរជា​ប៉ះ​ដល់​អារម្មណ៍​បងប្អូន ក្មួយ​ៗ​មួយ​ចំនួន និង​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​ភេ​.​ទ​ទី​៣)»​។

លោក​បញ្ជាក់​ថា «​បើ​ខ្ញុំ​ស្អប់ ឬ​ក៏​រើសអើង ខ្ញុំ​ក៏​មិន​សម្ដែង​ត្រាប់​តាម អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​ភេ​.​ទ​ទី​៣) ដែរ ហើយ​ក៏​មិន​ជួយ​ឡង់សេ​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា​ជា​ច្រើន​នាក់​កន្លង​មក ឱ្យ​មានកេរ្តិ៍ឈ្មោះ​មក​ដល់​សព្វ​ថ្ងៃនេះ​ដែរ​។ ចឹ​ង សូម​បងប្អូន ក្មួយ​ៗ​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​ភេ​.​ទ​ទី​៣) ឈប់​មានការ​ខឹង ឬ​ក៏​វា​.​យ​ប្រហា​.​រត​ទៅ​ទៀត សុទ្ធតែ​គ្នា​យើង តារា​កំប្លែង នាយ​ក្រឹម និង​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា គឺជា​អ្នក​ផ្តល់​សំណើច សើច​សប្បាយ​ដូច​គ្នា​»​។

ដោយឡែក ក្នុង​ជំនួប​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា តារា​កំប្លែង​នាយ​ក្រឹម បាន​លើក​ឡើង​ថា «​អ្វី​ដែល​លោក​បាន​និយាយ​នោះ គឺ​ប្រៀប​បាន​នឹង​ពាក្យចាស់​ថា និយាយ​ដោយ​មិន​មានការ​ក្រុង​ពាលី ព្រោះ​មាត់​មិន​បាន​ក្រុង​ពាលី វា​ចេះ​តែ​និយាយ​ទៅ ចឹ​ង​យើង​គិត​ដែរ អ្វី​ដែល​គាត់​មិន​អាច​ទទួលយក​បាន យើង​ត្រូវ​ទទួលស្គាល់​»​។

លោក​បញ្ជាក់​ថា «​កន្លង​មក លោក​សម្រេច​នឹង​មិន​តប​.​ត​ចំពោះ​រឿង​មួយ​នេះ​ឡើយ ព្រោះ​យល់​ថា យើង​កំពុង​រស់​ក្នុង​ម្លប់​សន្តិភាព​ដូច​គ្នា ទាំង​យើង និង​ប្អូន​ៗ​ដែល​ជា​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​ភេ​.​ទ​ទី​៣) ហើយ​គ្មាន​មូលហេតុ​អ្វី​ដែល​លោក​រើសអើង​ឡើយ លោក​ស្រឡាញ់ ពេញចិត្ត ហើយ​លោក​ក៏​ធ្លាប់​ជួយ​កូនក្មួយ​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​ភេ​.​ទ​ទី​៣) ថត រហូត​មានឈ្មោះ​បោះ​សម្លេង​ផង​ដែរ​»​។

លោក​បញ្ជាក់​បន្ត​ថា «​ខ្ញុំ​ស្រឡាញ់​ណាស់ បើ​មាន​ពាក្យ​អី​លើស​ពី​នឹង​ទៀត គឺ​មិន​មាន​ឡើយ ហើយ​ការ​ស្រឡាញ់​របស់ខ្ញុំ គឺ​ចេញពី​បេះដូង ហើយ​បើ​ប្អូន​ៗ​ខឹង ពូ​ក៏​មិនដឹង​ធ្វើ​យ៉ាងម៉េច បើ​លេងសើច​មិន​បាន​ចឹ​ង កុំ​លេង​»​។

លោក​បញ្ជាក់​ទៀត​ថា «​លោក​ធ្លាប់​សម្តែង​ចរិត​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា​នេះ​តាំងពី​ឆ្នាំ​១៩៨៤​មក​ម្ល៉េះ ដូចនេះ​លោក​មិន​ដែល​មានគំនិត​ទោម្នេញ ឬ​ក៏​រើសអើង​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​ភេ​.​ទី​៣) នោះ​ឡើយ ព្រោះ​ចរិត​ពួក​គាត់​បែប​នេះ​ទៅ​ហើយ​»​។

លោក​បន្ត​ថា «​បើ​ប្អូន​ទាំង​អស់នោះ​គិត​ថា ខ្ញុំ​បាន​នាំ​ឲ្យ​ល្បីឈ្មោះ​ក្នុង​សិល្បៈ​នោះ យើង​ត្រូវ​គិត​រួម​គ្នា កសាង​ប្រទេស​ក្នុង​ម្លប់​សន្តិភាព​ជាមួយ​គ្នា និង​សប្បាយ​ៗ​ទាំងអស់​គ្នា​»​។

ជា​ការ​កត់សម្គាល់ តារា​កំប្លែង​នាយ ក្រឹម បាន​ទទួល​រង​ការ​រិះគន់ និង​ខឹងសម្បា​យ៉ាង​ខ្លាំង​ពី​សំណាក​មហាជន និង​អ្នកសិល្បៈ​មួយ​ចំនួន ជា​ពិសេស​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា បន្ទាប់​ពី​លោក​បាន​និយាយ​ទៅ​កាន់​បេក្ខជន ណុ​ប ដា​ណេ ដែល​ជា​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​ភេ​.​ទ​ទី​៣) និង​បាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី Cambodia Got talent ថា «​ចិត្ត​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​មាន​ក្រុម​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​ក្រុម​ភេ​.​ទ​ទី​៣) ច្រើន​ដែរ តែបើ​មាន​ប៉ុន្មាន ប៉ុណ្ណឹង​ចុះ កុំ​ឲ្យ​មាន​លើស​នឹង ព្រោះ​វា​បាត់​ធនធានមនុស្ស​»​។

គួរ​រំលឹក​ថា ផ្ទុះ​ប្រតិកម្ម​ទៅ​លើ​នាយ ក្រឹម ចំពោះ​ការ​បង្ហាញ​ទស្សនៈ​រើសអើង​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​វី​ដេ​អូ​)គួរ​រំលឹក​បន្ត​ថានុះ​! រឿង​នាយ​ក្រឹម​រើសអើង​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា ត្រូវ​សហគមន៍​រ៉ក់ ធ្វើ​លិខិត​ទៅ​ឯកឧត្តម កែវ រ៉េ​មី ហើយ (​វី​ដេ​អូ​)គួរ​រំលឹក​ទៀត​ថាលោក​ទេស​រដ្ឋមន្ត្រី កែវ រ៉េ​មី បង្ហាញ​លទ្ធផល​វិជ្ជមាន​ក្នុង​ជំនួប​ដោះស្រាយ​បញ្ហា នាយ ក្រឹម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ