ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលដល់រដូវ​​ធ្លាក់​ខ្យល់​​ទឹក​ស្រក ពលរដ្ឋ​​សប្បាយ​​រក​​ត្រីណាស់​

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ក្នុង​រដូវ​ធ្លាក់​ខ្យល់​ទឹក​ស្រក មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​នេសាទ​ត្រី មានការ​បង់សំណាញ់ និង​បោយ​ត្រី​តាម​មុខ​សំណង់​ទ្វារ​ទឹក ដែល​ពួក​គាត់​កំពុង​រកបាន​ច្រើន​ដែរ គិត​ត្រឹម​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០២៣…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ក្នុង​រដូវ​ធ្លាក់​ខ្យល់​ទឹក​ស្រក មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​នេសាទ​ត្រី មានការ​បង់សំណាញ់ និង​បោយ​ត្រី​តាម​មុខ​សំណង់​ទ្វារ​ទឹក ដែល​ពួក​គាត់​កំពុង​រកបាន​ច្រើន​ដែរ គិត​ត្រឹម​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០២៣ នៅ​ស្រុក​មង្គល​បូ​រី ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា នៅ​សំណង់​ពោធិ៍​២​ដើម ឃុំ​រហាត់ទឹក នៅ​ពេល​ទឹក​ស្រក​ធ្លាក់​ខ្យល់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​បាន​នាំ​គ្នា​មក​រក​នេសាទ​ត្រី ភាគច្រើន​បោយ​ត្រី​នៅ​មុខ​សំណង់​ផ្នែក​ខាង​ក្រោយ នៅ​ពេល​ត្រី​សម្រុក​ឡើង ទឹក​រកបាន​១​ថ្ងៃ​បានជា​មធ្យម​៥ ទៅ​១០​គីឡូក្រាម ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា នៅ​ពេល​ធា្ល​ក់​ខ្យល់​រយៈពេល​១​ទៅ​២​ថ្ងៃនេះ គាត់​អាច​បោយ​ត្រី​បាន​ខ្លះ តែ​មិន​ទាន់​រកបាន​ច្រើន​នៅឡើយ​ទេ ព្រោះ​ទឹក​នៅ​ច្រើន​អាច​នៅ​ដើមខែ​វិច្ឆិកា រយៈពេល​១​ខែ​ពេញ​ដែល​អាច​រក​ត្រី​នៅ​មុខ​សំណង់​ពោធិ៍​២​ដើម ឃុំ​រហាត់​ទឹកបាន តែ​ពេល​នេះ​អាច​រកបាន​ខ្លះ បោយ​ត្រី​បង់សំណាញ់ប្រ​យ៉ុ​ង​មិន​ទាន់​បាន​នៅឡើយ​ទេ ។

ដោយឡែក នៅ​ស្ពាន​ប្រឡាយ​មេឃុំ​គោ​ប​ល័​ង្គ ស្រុក​មង្គល​បូ​រី​វិញ ឃើញ​ប្រជាពលរដ្ឋ​កំពុង​រក​ត្រី​បានជាបណ្តើ​ៗ​ហើយ​ ដូច​ជា​នេសាទ​បង់សំណាញ់​ប្រ​យ៉ុ​ង និង​បោយ​ត្រីមុខ​ស្ពាន​ទឹក​ហូរ​១​ថ្ងៃ អាច​រកបាន​១០​ទៅ​១៥​គីឡូក្រាម ភាគច្រើន​ត្រី​រៀល និង​ត្រី​.​ស លក់​បាន​១​គីឡូក្រាម​តំលៃ​៥,០០០​រៀល ទៅ​៦,០០០​រៀល ។

លោក ឡុ​ញ វុ​ទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ថា នៅ​ខេត្តបន្ទាយ​មាន​ជ័យ​នៅ​ពេល​មាន​ទឹកជំនន់​ធំ​នៅ​ពេល​ទឹក​ស្រក និង​មាន​ធ្លាក់​ខ្យល់​ប្រជា​នេសាទ​រក​ត្រី​បាន សម្រាប់​​ជី​វភាព​គ្រួ​សារបាន ងាយស្រួល​ទំនេរ​ពី​ធ្វើស្រែ និង​ចម្ការ​ដែល​រក​ត្រី​បាន​នៅ​រដូវ​នេះ​មាន​បង់សំណាញ់​ប្រ​យ៉ុ​ង និង​បោយ​ត្រី នៅ​មុខ​ស្ពាន​និង​សំណង់​ដែល​មានទឹក​ហូរ​ត្រី​ច្រាល​ឡើង​ទឹក ទើប​រកបាន​នៅ​រយៈពេល​១​ខែ​ពេញ ។

អត្ថបទសរសេរ ដោយ