ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​ទម្លា.ក់.​គ្រា.ប់​.បែ.ក​លើ​ជំរំ​ជន​ភៀស​ខ្លួន, ស្លា.ប់​៥០​នាក់

1 ខែ មុន

តំបន់​ហ្កាហ្សា និង​ទី​ក្រុង​យេរូសាឡឹម៖ មន្ត្រី​សុខា​ភិបាល​នៅ​តំបន់​ហ្កាហ្សា​​ថ្លែង​​​ថា​ជន​ស៊ីវិល​ប៉ាឡេស្ទីន​យ៉ាង​តិច​៥០​នាក់​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ពី​សំណាក់​​កង​ទ័ព​អាកាស​អ៊ីស្រាអែល​ទៅ​លើ​ជំរំ​ជន​ភៀស​ខ្លួន​ដែល​មាន​មនុស្ស​រស់​នៅ​យ៉ាង​​ច្រើន​កុះ​ករ​​ ស្ថិត​​នៅ​តំបន់​ហ្កាហ្សា​ភាគ​ខាង​ជើង​។ ស្រប​ពេល​នោះ កង​ទ័ព​ជើង​គោក​អ៊ីស្រាអែល​បន្ត​វាយ​លុក​​​ចូល​មូល​ដ្ឋាន​របស់​ក្រុម​ហាម៉ាស់​ដែល​តស៊ូ​នៅ​ក្នុង​ផ្លូវ​ក្រោម​ដី​យ៉ាង​ខ្វាត់​ខ្វែង​។​ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក​ណឺតាន់​យ៉ាហ៊ូ​ ​ច្រាន​ចោល​សំណើ​សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​ពី​សំណាក់​សហ​គមន៍​អន្តរ​ជាតិ​។ សំណើ​នេះ​ក្នុង​បំណង​ជួយ​ដោះ​ស្រាយ​បញ្ហា​មនុស្ស​ធម៌​ដូច​ជា​ការ​ដឹក​ស្បៀង​…

តំបន់​ហ្កាហ្សា និង​ទី​ក្រុង​យេរូសាឡឹម៖ មន្ត្រី​សុខា​ភិបាល​នៅ​តំបន់​ហ្កាហ្សា​​ថ្លែង​​​ថា​ជន​ស៊ីវិល​ប៉ាឡេស្ទីន​យ៉ាង​តិច​៥០​នាក់​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ពី​សំណាក់​​កង​ទ័ព​អាកាស​អ៊ីស្រាអែល​ទៅ​លើ​ជំរំ​ជន​ភៀស​ខ្លួន​ដែល​មាន​មនុស្ស​រស់​នៅ​យ៉ាង​​ច្រើន​កុះ​ករ​​ ស្ថិត​​នៅ​តំបន់​ហ្កាហ្សា​ភាគ​ខាង​ជើង​។ ស្រប​ពេល​នោះ កង​ទ័ព​ជើង​គោក​អ៊ីស្រាអែល​បន្ត​វាយ​លុក​​​ចូល​មូល​ដ្ឋាន​របស់​ក្រុម​ហាម៉ាស់​ដែល​តស៊ូ​នៅ​ក្នុង​ផ្លូវ​ក្រោម​ដី​យ៉ាង​ខ្វាត់​ខ្វែង​។​

នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក​ណឺតាន់​យ៉ាហ៊ូ​ ​ច្រាន​ចោល​សំណើ​សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​ពី​សំណាក់​សហ​គមន៍​អន្តរ​ជាតិ​។ សំណើ​នេះ​ក្នុង​បំណង​ជួយ​ដោះ​ស្រាយ​បញ្ហា​មនុស្ស​ធម៌​ដូច​ជា​ការ​ដឹក​ស្បៀង​ ថ្នាំ​ពេទ្យ ទឹក​ស្អាត និង​ឥន្ធនៈ​ទៅឱ្យ​ជន​ស៊ី​វិល​​។ អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​ទី​ភ្នាក់​ងារ​​​មនុស្ស​ធម៌​ថ្លែង​ថា​ជន​ស៊ីវិល​នៅ​តំបន់​ហ្កាហ្សា​​​​ប្រឈម​នឹង​បញ្ហា​សុខ​ភាព​ដោយ​​សារ​មន្ទីរ​ពេទ្យ​ត្រូវ​រ៉ាប់​រង​ព្យាបាល​អ្នក​របួស​ដែល​ចេះ​តែ​កើន​ឡើង​​ជា​លំដាប់​​។ ចំណែក​ភ្លើង​អគ្គិសនី​​​មិន​គ្រប់​គ្រាន់​នោះ​ទេ​។​

អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ឱ្យ​​ភាគី​ជម្លោះ​ទាំង​អស់​ខិត​ខំ​ការ​ពារ​​ជន​ស៊ីវិល​។ ​លោក​សង្កត់​ធ្ងន់​ថា​គេ​ចាំ​បាច់​ត្រូវ​តែ​ចាត់​វិធាន​ការ​ដោយ​សមាមាត្រ​នឹង​គ្នា​ពី​គ្រប់​ភាគី​ជម្លោះ​។ លោក​ថ្លែង​ថា​ច្បាប់​មនុស្ស​ធម៌​អន្តរ​ជាតិ​ចែង​ច្បាស់​ណាស់​។​

អ្នក​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​មួ​យកន្លែង​ប្រាប់​ថា​គ្រាប់​បែក​អ៊ីស្រាអែល​​ដែល​ទម្លាក់​ទៅ​លើ​ជំរំ​ចាប៊ីលីយ៉ា (Jabilia) ក្រៅ​ពី​សម្លាប់​មនុស្ស​ជាង​៥០​នាក់​, វា​ក៏​បាន​ធ្វើ​​ឱ្យ​​របួស​មនុស្ស​​១៥០​នាក់​ផង​ដែរ​​។ អ៊ីស្រាអែល​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ចំពោះ​ដំណឹង​នេះ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​កាល​ពី​ពេល​កន្លង​មក អ៊ីស្រាអែល​ចោទ​ប្រកាន់​ថា​ក្រុម​ហាម៉ាស់​យក​ជន​ស៊ីវិល​ធ្វើ​ជា​ខែល​​សម្រាប់​លាក់​បំពួន​មេ​បញ្ជា​ការ​កង​ទ័ព​​ និង​ឃ្លាំង​ស្តុក​ទុក​អាវុធ​របស់​ពួកគេ​។​​ ​ក៏​ប៉ុន្តែ​​ក្រុម​ហាម៉ាស់​​តែង​តែ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​។

​​ផ្លូវ​ក្រោម​ដី​ដ៏​ខ្វាត់​​ខ្វែង​របស់​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​ជា​មុខ​សញ្ញា​ដែល​អ៊ីស្រាអែល​ចង់​វាយ​ប្រហារ​។​ គេ​ជឿ​ជាក់​ថា​ចំណាប់​ខ្មាំង​ប្រហែល​២៤០​នាក់​ដែល​ត្រូវ​ក្រុម​ហាម៉ាស់​ចាប់​យក​ទៅ​បង្ខាំង​ទុក​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​នោះ​គឺ​ស្ថិត​នៅ​ក្នុង​​ជម្រក​ក្រោម​ដី​នេះ​តែ​ម្ដង​។ ដូច​នេះ បើ​អ៊ីស្រាអែល​ចង់​រំដោះ​អ្នក​ទាំង​នោះ​ដោយ​សុវត្ថិ​ភាព​ក៏​មិន​មែន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​។

អ៊ីស្រាអែល​ថ្លែង​ថា​កង​ទ័ព​របស់​ខ្លួន​វាយ​ប្រហារ​ទៅ​លើ​ទី​តាំង​៣០០កន្លែង​កាល​ពី​ថ្ងៃ​អង្គារ​។ ក្នុង​នោះ វាយ​ប្រហារ​ទី​តាំង​ដាក់​ជើង​ទម្រ​បាញ់​មីស៊ីល​ប្រឆាំង​រថ​ក្រោះ​ និង​ទី​តាំង​បាញ់​គ្រាប់​រ៉ុក​កែត​ដែល​ដាក់​នៅ​ពី​ក្រោម​មាត់​ច្រក​ចូល​ផ្លូវ​ក្រោម​ដី​។​ ​ អ៊ីស្រាអែល​ក៏​បាន​វាយ​ប្រហារ​មូល​ដ្ឋាន​កង​ទ័ព​របស់​ក្រុម​ហាម៉ាស់ និង​​ធ្វើឱ្យស្លាប់​​យុទ្ធ​ជន​របស់​ក្រុម​ហាម៉ាស់​មួយ​ចំនួន​៕​​

ប្រភព៖ Reuters
https://www.reuters.com/world/middle-east/hamas-says-it-fires-israeli-troops-pressing-gaza-ground-assault-2023-10-31/

កងទ័ព​ជើង​គោក​អ៊ីស្រាអែល
ផ្លូវ​ក្រោម​ដី​របស់​ក្រុម​​ហាម៉ាស់
ផ្លូវ​ក្រោម​ដី​របស់​ក្រុម​​ហាម៉ាស់
រថ​ក្រោះ​អ៊ីស្រាអែល
ផ្លូវ​ក្រោម​ដី​របស់​ក្រុម​​ហាម៉ាស់
កងទ័ព​ជើង​គោក​អ៊ីស្រាអែល
នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ណឺតាន់យ៉ាហ៊ូ
ឡាន​ដឹក​ជំនួយ​មនុស្ស​ធម៌​
ឡាន​ដឹក​ជំនួយ​មនុស្ស​ធម៌​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ