ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ចិន​១០នាក់​ទៅ​តុលាការ ពាក់​ព័ន្ធ​ករណី​​​ថត​រឿងអ.អ.ភ​ក្នុង​សណ្ឋាគារ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ រថយន្ត​២​គ្រឿង​របស់​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន​១០​នាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី​​ថត​រឿង​ក្តៅ​សាច់ នៅ​ក្នុង​សណ្ថាគារ​មួយ​កណ្តាល​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ រថយន្ត​២​គ្រឿង​របស់​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន​១០​នាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី​​ថត​រឿង​ក្តៅ​សាច់ នៅ​ក្នុង​សណ្ថាគារ​មួយ​កណ្តាល​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​១០ មាន ៖

១.​ឈ្មោះ LIU YULONG
២.​ឈ្មោះ LUO DONG
៣.​ឈ្មោះ WANG XIAO BOA
៤.​ឈ្មោះ XU YUN PENG
៥.​ឈ្មោះ GUO BAO JIAN
៦.​ឈ្មោះ LU KANG
៧.​ឈ្មោះ WANG LI WEI
៨.​ឈ្មោះ ZHA JIAN CHENG
៩.​ឈ្មោះ GU YANG BOA
១០.​ឈ្មោះ JING YANG YANG

ពួក​គេ​ត្រូវ​បាន​សមត្ថ​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​ពី​បទ​.​សញ្ចារ​កម្ម ការ​ដឹកនាំ​ពេស្យាចារ និងផលិត​ចែក ចាយ​រូបភាព​វី​ដេ​អូ​អាសអាភាស តាម​ពាក្យបណ្តឹង​របស់​នារី​រង គ្រោះ​២ នាក់ ។ សំណុំរឿង​បាន​ស្ថិត​នៅ​លោក គឹ​ម ហុង​សាន្ត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ខាងលើ​នេះ តំណាង​អយ្យការ​មិន​ទាន់​បាន​ធ្វើការ​សាកសួរ​ជនសង្ស័យ​នៅឡើយ​ទេ ដោយពេល​ផុត​ម៉ោង​មន្ត្រី​រាជ​សម្រាក ដូច្នោះ​ទើប​សមត្ត​កិច្ច​បាន​តម្រូវ​ឲ្យ​នាំ​ជន​ស​ង្ស័ យ​យក​ទៅ​គ្រប់គ្រង​ជា​បណ្តោះអាសន្ន​វិញ ។

សូម​បញ្ជាក់​ថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ដាក់​កម្លាំង​ចុះ​ឡោម​ព​ទ្ធ​ទីតាំង អគារ​មួយ​កន្លែង និង​បាន​ឃាត់ខ្លួន​ជនបរទេស​ជា​ច្រើន​នាក់ ដោយ​សង្ស័យ​ពាក់ព័ន្ធ​ករណី ផលិត​រឿង​បែប​(​អាសអាភាស​)​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី វេលា​ម៉ោង​៨ យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ ២០២៣ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​១ ក្នុង​ខណ្ឌ​បឹង​កេងកង រាជ ធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​នារី​ខ្មែរ​២នាក់ ជា​ជន​រង​គ្រោះ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ ដោយ​ចោទប្រកាន់​ជនជាតិ​ចិន​១ ក្រុម​នោះ​ថា យក​ពួក​នាង​ទៅ​ថត និង ផលិត​រឿង​ជា​វី​ដេ​អូ​ក្តៅ​សាច់ បែប​អា ស​អាភាស នៅ​ក្នុង​បន្ទប់​ជាន់​ទី​៩ នៃអគារ កើត​ហេតុ​ខាងលើ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​សមត្ថ​កិច្ច​នាយកដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន ក្រោម​ការ​ចង្អុល បង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គ​ស្នង ការ នគរបាល​ជាតិ និង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលា​ដំ បូ​ង​រាជធានី​ភ្នំពេញ បាន​ដាក់​កម្លាំង​ជា​ច្រើន​នាក់​រួម​មាន ឯក​ស ណ្ឋា​ន​អាវ​ក្រោះ និង​កាំភ្លើង​វែង​ខ្លី​ស្ទើ​គ្រប់​ដៃ បាន​ចុះ​ទៅ​ឡោម​ព័ទ្ធ​ទីតាំង​អគា​មួយ​កន្លែង​នោះ ព្រមទាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បរ ទេស​ប្រមាណ​ជិត​៥០ នាក់ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ថត និង​ផលិត​រឿង​វី​ដេ​អូបែប​អាសអាភាស ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​អស់នោះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ពាក់​បទល្មើស​មួយ​ចំនួន​ផង​ដែរ និង​នាំ​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដើម្បី​សាកសួរ និង​ចម្រាញ់​រក​ជន​ពាក់​ពន្ធ​បទល្មើស ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ ដូច្នោះ​ គឺ​លទ្ធផល​ចុង​ក្រោយ មាន​តែ​ជនសង្ស័យ​១០​នាក់ ដែល​ជាប់​ពាក់​ព័ន្ធ ចំណែក​ក្រៅពី​នោះ​ សមត្ថ​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ក្នុង​រង្វង់ប្រតិបត្តិការ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ